Thursday, February 20, 2014

“ចង្កើះមួយបាច់កាច់មិនបាក់” បទជាប់ទង(ពាក្យ៩)

“ចង្កើះមួយបាច់កាច់មិនបាក់”
បទជាប់ទង(ពាក្យ៩)

-កើតពីខ្មែរ កែពាក្យខ្មាំង តាំងជាមិត្រ
ទើបជាតិពិត និត្យនែបនៅ ពៅសុខសាន្ត
ជាតិបានរស់ ឈ្មោះពូកែ ខ្មែរថ្កើងថ្កាន
ជុំសន្តាន ប្រាណផុតទុក្ខ មុខល្បាញល្បី។

-មេរៀនចាស់ ផ្លាស់ពិសោធន៍ ឆោតឈប់ក្បែរ
ទាំងក្រុងស្រែ ខ្មែរដូចគ្នា ជាធ្លុងថ្មី
ចងមួយបាច់ កាច់លែងបាន ខានក្រក្រី
ខ្មែរប្រុសស្រី ក្តីប្រាថ្នា ស្តារជាតិយើង។

-ឈប់ឆ្កើះឆ្កៀល ដៀលគ្នាទៀត ជាតិបែកបាក់
នាំគ្នាស្ម័គ្រ ដាក់ទោសដែរ តែពួកឈ្លើង
ពុករលួយ ព្រួយសង្គម ងំជាភ្លើង
រត់ចោលយើង ពើងពួនទៀត ជាតិអន្តរាយ។

-ជាងបីលាន រៀនល្មមចាំ ផ្តាំកូនចៅ
ក្រោយឈប់ខ្លៅ ដៅផ្លួវដែរ ខ្មែរជិតឆ្ងាយ
សាមគ្គីមិត្រ ជិតឆ្ងាយផ្តុំ កុំនឿយណាយ
ខ្មែរនឹងក្លាយ សប្បាយទៀត ជាតិសុខសាន្ត៕៚
និពន្ធដោយ វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks