វីរភាពតេជោយ៉ត
១. វ៉ាន់ដា តែងកាព្យជូនញាតិប្រុសស្រី
ជ្រាបវីរិយ
ភាពតេជោយ៉ត ខ្មែរ
ជាមេទ័ពឆ្នើម ល្បីខ្លំាងពូកែ
ប្រាជ្ញជ្រៅដែរ
ល្បិចល្អមានជាក់ច្បាស់ ។
២. ជាសិស្សជំនិតជិត តេជោមាស
វាងវៃឈ្លាស
ពូកែខាងយុទ្ធសាស្រ្ត
ក្បួនសឹកសង្គ្រាម ខ្លំាងក្លាណាស់
ពួកខ្មំាងបះ
បោលបាក់ស្បាតតេជោ ។
៣. តេជោយ៉ត ហ៊ានសម្លាប់អ្នកម្នាង
ស្នំភិលៀង
ស្តេចម្ចាស់នៃផែនដី
ព្រមទំាងប្អូនថ្លៃទ្រង់ មិនប្រណី
តេជោថ្វី
តេជះបោសទ័ពក្រោយ ។
៤. លុះឈ្នះសង្គ្រាម សៀមបាក់ទ័ពហើយ
មិនកន្តើយ
តេជោមិនបណ្តោយ
ចូលខ្លួនទទួលទោស ជាតាមក្រោយ
មិនបណ្តោយ គេចវ៉េសក្រៅច្បាប់ឡើយ។
៥. នេះជាវីរភាពឆ្នើមមោះមុត
តែមួយគត់
វីរបុរសខ្មែរ
គំរូដល់ឆ្នើមសម្រាប់ជាតិខ្មែរ
កុលបុត្រខ្មែរ
ចងចំាគំរូនេះ។
រាជធានីភ្នំពេញ,ថ្ងៃ សុក្រ ទី ២៣ ខែកុម្ភះ ឆ្នំា២០១៤
និពន្ធដោយ ៖
ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment