Thursday, February 20, 2014

របៀបនិពន្ធបទ អើយរ៉,បទនេះបំបែកចេញពីបទពាក្យ៧ដែលកើតនៅសម័យចតុមុខ។ កំណាព្យ កូនបីពួក បទ អើយរ៉ា (ពាក្យ៧)

របៀបនិពន្ធបទ អើយរ៉,បទនេះបំបែកចេញពីបទពាក្យ៧ដែលកើតនៅសម័យចតុមុខ។

កំណាព្យ កូនបីពួក
បទ អើយរ៉ា (ពាក្យ៧)

-កូនអើយ អើយរ៉ា កូនមាសស្នេហ៍
ពុកម៉ែយ អើយរ៉ា នឹងប្រាយប្រាប់
ឱ្យកូន អើយរ៉ា ល្អផ្លូវច្បាប់
ចាំស្តាប់ អើយរ៉ា កូនមានបី។

-ពួកមួយ អើយរ៉ា កូនល្អឯក
ល្អប្លែក អើយរ៉ា ទាំងប្រុសស្រី
ប្រាជ្ញា អើយរ៉ា យសសក្តិក្តី
ប្រុសស្រី អើយរ៉ា លើសពង្សផៅ។

-ទីពីរ អើយរ៉ា កូនល្អដែរ
ក្រុងស្រែ អើយរ៉ា រៀនខ្លាចខ្លៅ
ស្តាប់ចាស់ អើយរ៉ា ប្រៀនប្រដៅ
ព្រះហៅ អើយរ៉ា ដូចពូជពង្ស។

-ទីបី អើយរ៉ា កូនថោកទាប
បាត់លាភ អើយរ៉ា ព្រោះតែល្ងង់
គប់ពាល អើយរ៉ា នាំលិចលង់
ផៅពង្ស អើយរ៉ា ថោកដោយសារ។
-ដូច្នេះ អើយរ៉ា កូនប្រុសស្រី
គាប្បី អើយរ៉ា ពិចារណា
ព្រោះនាង អើយរ៉ា ស្នងខេមរា
កេរការ អើយរ៉ា ជាតិទឹកដី៕៚

ថ្ងៃទី ៨ ខែមករា ឆ្នាំ២០១១
និពន្ធដោយ វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks