មួយក្រោមចំណងជើងថា៖ ស្រណោះជួរដងទន្លេបាសាក់
ដែលបាននិពន្ធដោយខ្ញុំបាទ៖ ផេង វិសុដ្ឋារ៉ាមុនី
==============================
(បទពាក្យប្រាំបី)
១.ឃើញខ្សែទឹកទន្លេបាសាក់ហូរ
ចិត្តខ្ញុំអាសូរសែននឹកស្រណោះ
ស្តាយជួរទន្លេខ្មែរដែរល្អស្រស់
មានទំាងដែនកោះនៅលើរាប់ពាន់។
២.បាសាក់ហូរបែកចេញពីភ្នំពេញ
ឆ្ពោះទៅត្បូងវិញសំដៅសមុទ្រ
ជាងពីររយគីឡូវែងបំផុត
កាត់ប្រំាខេត្តសុទ្ធដីកម្ពុជា។
៣.ខ្ញុំតាក់តែងកាព្យរៀបរ៉ាប់ពណ៌
ជូនរាស្រ្តប្រជាបានដឹងគ្រប់គ្នា
បានជ្រាបអំពីបាសាក់គង្គា
ដែរកម្មផ្តន្ទាផ្តាច់ចេញពីគ្នា។
៤.បាសាក់អភ័ព្ទហូរកាត់ច្បារអំពៅ
បាញ់ត្រង់ឆ្ពោះទៅសមុទ្រជលធា
កាត់បីស្រុកខេត្តកណ្តាលនភា
មានតាខ្មៅជាក្រុងទីរួមខេត្ត។
៥.កាត់សា្អងស្រុកខ្ញុំបណ្តុំកូន
ចិនជាតិខ្មែរស្រេចជាប់ខ្សែមួយផ្
តែក្នុងស្មារតីខ្មែរ គ្មានរហែក
មានគ្រប់ចំនែកស្នេហ៏ជាតិទឹកដី។
៦.សូមបើកវង្សក្រចកពីអ្នកស្អាង
គ្មានចិត្តអួតអាងក្អេងក្អាងសម្ត
ថ្វីជាប់ខ្សែចិនតែពូជកវី
គ្មានអាងលើអ្វីក្រៅពីប្រាជ្ញា ។
៧. ជាប់ខ្សែចិនតែពូជអ្នករកស៊ី
គំនិតសំភីខាងសេដ្ឋកិច្ចរ៉ា
តែស្មារតីខួរក្បាលពូជខេមរា
សតិស្នេហាជាតិ និង វប្បធម៌។
៨. បន្ទាប់មកបាសាក់បោះពួយសំដៅ
កោះធំ ឈើខ្មៅ(២)ជ្រៃធំខ្មែរស្គាល់
បីស្រុកមួយរយម៉ែត្រគត់ចប់ទាល់
តែហូរបន្តតាមកម្ពុជាក្រោម។
៩.ចាប់ពីកោះធំចូលខេត្តមាត់ជ្រូក
ពាមបារាជ លូក កាត់ ព្រែកឬស្សី
សំដៅខេត្តឃ្លំាងព្រះត្រពំាងដី
ដែងចុងបុរីពួកចោរផ្តន្ទា។
១០.ស្រណោះម្លេះទេទន្លេអភ័ព្ទ
ប្រំាមួយខេត្តធ្លាប់ហូរជួបជុំគ្
ឥលូវប្រំាខេត្តខាងក្រោមឃ្លាតឃ្ល
បាសាក់គង្គាចែកខ័ណ្ឌសីមា។
១១.សល់តែបាសាក់នៃខេត្តកណ្តាល
អួលអាក់ខ្លោចផ្សាក្រៀមក្រំចិន្ត
ស្ទើរបែកប្រម៉ាត់ រលាយសង្ខារ
ទ្រូងពេញទុក្ខាស្រែកទួញក្តែងៗ។
១២.ទុកខ្ញុំធ្វើអ្វីបើខេត្តបងប្
ជួរទន្លេសូន្យឃ្លាតពីខ្មែរសែន-
រងទុក្ខវេទនាច្រើនឆ្នំាអួរណែន
នៅសល់តែឯង(៣)បាសាក់មួយខេត្ត។
១៣.រាត្រីច័ន្ទខ្នើតព្រះច័ន្ទពេ
មើលបាសាក់ហូរៗលឿនអនែក
នឹកទន្លេក្រោមដែរប្រេះបាក់បែក
ទន្លេរហែកនៅចុងបុរី។
១៤.ស្មារតីខ្ញុំនឹកអាឡោះអាល័យ
អារម្មណ៏ស្រម៉ៃវាសនាទឹកដី
ស្រណោះជានិច្ចដែនចុងបុរី
បាសាក់ទឹកដីកម្ពុជាក្រោម។
១៥.ឆន្ទះទឹកចិត្តខ្ញុំចង់ហូរតាម
បាសាក់ពន្លឹកទៅទន្លេក្រោម
ដើរមើលដែនកោះព្រឹកព្រៃល្អឆោម
ដើរក្នុងចំនោមជាតិខ្មែរតែមួយ។
១៦.ចង់ទៅជ្រោយខ្មែរទឹកខ្មៅសមុទ្
ចង់ឃើញបំផុតអូកែវទីក្រុង
ផែអន្តរជាតិ ទំាងក្រៅក្នុង
កោះត្រឡាចចុងកណ្តាលសមុទ្រ។
១៧.ស្មារតីខ្ញុំនឹកអាល័យអាឡោះ
ហើយសែនស្រណោះដីជួរទន្លេ-
បាសាក់តែមួយរញ្ជួយម្លេះទេ
មិនគួរបានគេសត្រូវសាវតា។
១៨.ខ្មែរអើយចូលចំាបណ្តំាបាសាក់
បញ្ជាក់ប្រច័ក្សដាស់គ្រប់ខេមរា
ពិសេសអ្នកជួរទន្លេប្រេះឆា
ប្រំាមួយខេត្តថ្លាទន្លេតែមួយ។
១៩.ស្រណោះម្លេះទេដងទន្លេតូច
ចិត្តនឹករហូតបេះដូងទុក្ខព្រួយ
ខ្សែទឹកបាសាក់ហូរលឿនបោះពួយ
ចិត្តខ្ញុំរញ្ជួយចង់ហូរតាមទឹក។
២០.ឳ...!ខ្សែទឹកទន្លេបាសាក់អើយ
ខ្យល់ធ្លាក់រំភើយនាខែកត្តឹក
អស្សុជទឹកស្រកៗអស់សន្ធឹក
ស្មារតីខ្ញុំនឹកដល់កម្ពុជាក្រោម
២១.ច័ន្ទដប់ប្រំាកើតរះក្នុងគង្គ
បាសាក់ទន្លេល្អស្រស់ឆើតជាក់
រះពេញផ្ទៃទឹកមួយជួរ បាសាក់
ចិត្តខ្មែរត្រជាក់ ត្រជាក់ដូចច័ន្ទ។
២២.ឳ....! ទន្លេបាសាក់ខ្ញុំសែនស្រណោះ
ធ្លាប់តែល្អស្រស់ហូរគួចត្របាញ់
ធ្លាប់ហូរជុំគ្នាគួរឲស្រលាញ់
ប្រំាមួយខេត្តប្លាយបាសាក់តែមួយ។
២៣.ឥលូវបាសាក់ខាងក្រោមឃ្លាតឆ្ងា
វិនាសអន្តរាយរងទុក្ខភ័យព្រួយ
ប្រំាខេត្តបាត់សូន្យរលេះរលួយ
សល់បាសាក់មួយគឺខេត្តកណ្តាល។
២៤.ចាក់អង្រែច្បារអំពៅតាខ្មៅ
ស្រុកស្អាងសំដៅកោះធំត្រកាល
តើអ្នកមាននឹកបាសាក់ប្អូន(៤)រ៉ា
ដែរឃ្លាតវាសនារសាត់តាមកម្ម។
២៥.ឳ!ខ្សែទឹកទន្លេបាសាក់អ្ហើយ
អ្នកកុំព្រងើយជួយនំាបណ្តំា
ខ្មែរ ដងទន្លេបាសាក់លើផ្តំា-
ជារៀងរាល់ឆ្នំាប្រាប់ទៅខ្មែរក្រ
២៦.ថាបងប្អូនយើងនៅបាសាក់លើ
នឹកបាសាក់ជួរទន្លេខាងក្រោម
ស្រណោះខ្មែរក្រោមដែនដីល្អឆោម
មិនគួររស់ក្រោមសត្រូវសាវតា។
២៧.ជួរដងទន្លេបាសាក់ខេមរា
ពីភ្នំពេញរ៉ាទៅសមុទ្រមហា
ជាងពីររយគីឡូម៉ែត្រមាត្រា
ប្រំាមួយខេត្តថ្លាហូរជួបជុំគ្នា
២៨.សូមដាក់ប៉ាកកាចាចប់ប៉ុណ្ណេះ
វ៉ាន់ដាសូមស្លេះកំណាព្យកាព្យា
លើកហត្ថវន្ទាលាខ្មែរគ្រប់គ្នា
គ្រាក្រោយជួបនាជាបន្តទៀត។
២៩.ប៉ុន្តែមុនឃ្លាតសូមញិាតអភ័យ
លោះលើសអត្ថន័យឆ្គងកាព្យវិវាទ
ឃ្លាតចាកអត្ថរសវោហាស័ព្ទទៀត
សូមជួយខ្មីឃ្មាតរិះគន់ស្ថាបនា។
៣០.ថ្វីខ្ញុំនៅក្មេងគំនិតនៅខ្ចី
ពាក្យពេចន៏នៅខ្លីខ្វះនៅខ្លឹមសារ
តែចិត្តនិស្សិត ផេងសុខវ៉ាន់ដា
ស្មារតីមហាស្រណោះកេរខ្មែរ
=======================
កំណត់សំម្គាល់: បណ្តុំកូនកាត់(១)=ប្រជាជនខ្មែរដ
ឈើខ្មៅ(២)ជ្រៃធំ=គឺជាឈ្មោះឃុំមួ
នៅសល់តែឯង(៣)=បានន័យថាទន្លេបាសា
បាសាក់(៤)ប្អូនរ៉ា=បានន័យថាទន្ល
និពន្ធនៅភូមិស្វាយជួរ(ស្អាង)ថ្ង
ដោយផេងវិសុដ្ឋារ៉ាមុនី
០១៧ ៥២ ៨៦ ៥២
No comments:
Post a Comment