សូមឆ្លើយជូនប្រិយមិត្រ ដែលលោកតេសួរបញ្ជាក់អំពីពាក្យថា " កម្រងកែវ? "
សូមឆ្លើយជូនប្រិយមិត្រ ដែលលោកតេសួរបញ្ជាក់អំពីពាក្យថា " កម្រងកែវ? "មុននឹងជម្រាបអំពីពាក្យថាកម្រងកែវ ខ្ញុំលើកបញ្ជាក់ម្តងទៀតអំពីពាក្យចួនដែលមិនមែនជាកំណាព្យ។ ពីព្រោះកន្លងមក មានមតិខ្លះយល់ច្រឡំថាឱ្យតែមានពាក្យចួនគឺជាកំណាព្យ ?មិនមែនដូចការយល់ច្រឡ៉នឹងទេ។ល។ តាមពិតពាក្យចួនក្នុងភាសាខ្មែរដែលមិនមែនជាកំណាព្យមានច្រើនណាស់ . . . សូមសង្កេតដូចខាងក្រោមនេះ !១/កំណាព្យ ( Poesie ) អ្នកនិពន្ធកំណាព្យហៅថា កវី ( Poet ) ។ ដូច្នេះកំណាព្យគឺ
ជាភាសាដួងចិត្តរបស់កវីដែលមានពាក្យចួន ផ្ទួន រណ្តំប្រកបដោយរូបារម្មណ៍សម្បូរបែបទៅតាមក្រិត្យក្រមនៃបទនីមួយៗ។
២/ពាក្យកាព្យ(Poem)អ្នកនិពន្ធពាក្យកាព្យហៅថាត្មែងឬស្មេរពាក្យចួន(Writer) មានន័យថា ពាក្យកាព្យជាភាសាសំបកក្រៅ ឃើញអ្វីថាហ្នឹង! ឧ.ដូចជាចម្រៀងអាយ៉ៃ
ជាដើម។ល។ ប្រហែលដូច្នេះហើយ បានជាបុរាណលោកនិយមហៅ អ្នកច្រៀងអាយ៉ៃថា “ ស្មៀន ” ( មានស្មៀន)ឈិន ) ជាដើម។
៣/ពាក្យចួនប្រជាប្រិយដូចជា៖
1, ពាក្យសុភាសិត ឧ.“សម្លរឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារភរិយា ”។ល។
2, ពាក្យបណ្តៅ “ កេះដី វាយពោះ កេះឆ្អឹងជំនី ស៊ីបបោស ” ។ល។
ឆ្លើយ៖ គ្រឿងភ្លេងប្រពៃណីខ្មែរ មានស្គរដី ចាប៉ីដងវែង និងប៉ីអរ។
3,កម្រងកែវ ជាពាក្យចួនគ្មានក្រិត្យក្រមដូចជាកំណាព្យនិងពាក្យកាព្យទេ។ ឧ. ពាក្យសែនព្រេន ពាក្យគ្រូឧមអាម ជាដើម។ល។ ដូចជា “ទើបគ្រូប្រើអញ ឱ្យរំងាប់ទាំងកុកទំផ្ទះរន្ទះបាញ់ភូមិ រំងាប់ទាំងអ្នករើសធាតុ រំងាប់ទាំងអ្នកដេកសង្កៀតធ្មេញវេញប្រកាំ ដាំព្រះនេត្រ។ល។ពាក្យនេះហៅថា “ កម្រងកែវ ”។
នៅមានពាក្យកម្រងកែវមួយទៀតដែលព្រះសង្ឃទេសនា រឿងព្រះវេស្សន្តរជាតក (ត្រង់ជូជកដើរសុំទាន) ថា . . .
មានព្រាហ្មណ៍ម្នាក់ ឈ្មោះជូជកព្រឹទ្ធាចារ្យ រូបអន្ធការ
ស្គមច្រដោង ច្រមុះកោង ទ្រូងសឹងតែឆ្អឹង សក់រឹងក្រញាង
ពោះធំកំប៉ោង លោងសំពៀត ដំបារត្រចៀក យុរយារ
ក្រាស់ដូចឃ្លង់ភ្លើង ជើងគាត់កោងដូចជើងសេក ភ្នែកស្រលៀងស្រលើសាច់ពកដូចគេផ្ញើ រដិបរដុបយុរយារ ប៉ុនផ្លែ ក្រសាំងផ្លែពុទ្រា ក្បាលវែងតូចម្ខាង ធំម្ខាងដូចផ្លែព្នៅ គាត់នៅស្រុកទុន្នវិដ្ឋព្រាហ្មណ៍គ្រាមជិតនឹងស្រុកកលិង្គរាស្ត្រ។ គាត់តែងនឹងដើរ សុំទានគេថាបើ មិនបានឯស្រុកគាត់ទៅឯវត្ត អ្នកយើងពុំបានឯជើង គាត់ទៅឯត្បូង ពុំបានឯទ្រទូង គាត់ទៅឯសាមណេរ ពុំបានឯថេរគាត់ទៅឯដូនជីគាត់ដើរ សុំទានគេស៊ី ដោយសព្វជើងជណ្តើរ,គាត់សុំទាំងត្រីងៀត ត្រីឆ្អើរ,ត្រីប្រៃ ស្លឹកគ្រៃ ខ្ញី ម្រេច, ម្ទេស, អំបិល,ក្រសាំង អំពិល ពុំឱ្យសល់ដល់មួយមុខឡើយ។ល។
សារុបមកពាក្យកម្រងកែវមិនមានបំបែកដូចកំណាព្យពាក្យ៧ទេ។
ពន្យល់ពាក្យ៖
ទ្រទូង ជាន.សមណស័ក្តិពីសម័យបុរាណ ដែលព្រះមហា
ក្សត្រទ្រង់ព្រះរាជទាន តាមលំដាប់ថ្នាក់ មាន៤ថ្នាក់ គឺ
ថ្នាក់ឯក,ថ្នាក់ទោ,ថ្នាក់ត្រីនិងថ្នាក់ចត្វា(បុរាណលោកច្រើនហៅទ្រទូងរ័ត្ន )
4, ពាក្យរាល គឺពាក្យដែលក្មេងលេងបិទពួន។ ឧ.ត្រាយត្រកត្រាយត្រេង ប៉ាក់កាអេងណាំនឿក . . . នាងណាចាំទីក្រឡុកកាលីហូរខ្វាច់។ល។នេះក៏ជាពាក្យចួនដែរតែមិនមែនជាកំណាព្យទេ។
ដោយ វ៉ែន សុន
No comments:
Post a Comment