បទពាក្យប្រំាបី
========================
១. ល្ខោនសម្តែងក្រោមពន្លឺច័ន្ទ
មនុស្សម្នាណែនណាន់ពេញត្រៀបត្រា
ក្មេងចាស់ប្រុសស្រីអ៊ូអរក្លៀវក្លា
មានតូបអាហារចំណីព្រោងព្រាត។
២. ពេលលឺសម្លេងបទភ្លេងបាសាក់
អារម្មណ៏ខ្ញុំដាក់ ស្តាប់សែនពិរោះ
ថែមទំាងស្រណោះអាឡោះដល់ឈ្មោះ
បាសាក់ជាឈ្មោះទន្លេស្រុកខ្ញុំ ។
៣. សូរសៀងសំនៀងចំរៀងបាសាក់
កំសត់អួលអាក់ សប្បាយសុខដុម្យ
និរាសព្រាត់ប្រាស់ សំណើចសុខុម
កូនខ្មែរនិយម ចូលចិត្តគ្រប់គ្នា ។
៤. ឱ!បទភ្លេងបាសាក់ ខ្ញុំសែនស្រណោះ
អាល័យអាឡោះនឹកទៅដល់ស្រុក
កំណើតល្ខោនខ្មែរ ត្រូវយួនអុកឡុក
គ្រប់គ្រងដែនស្រុកកំណើតល្ខោនខ្មែរ ។
៥. គឺស្រុកកំណើតល្ខោន៖នៅខេត្តឃ្លំាង
ទល់ព្រះត្រពំាង កម្ពុជាក្រោម
ខាងចុងដងទន្លេបាសាក់ក្រោម
ដែនដីល្អឆោម សណ្តរមេគង្គ ។
ភូមិស្វាយជួរ,រាត្រីថ្ងៃសុក្រ ១៥កើត ខែមាឃ.ព.ស២៥៥៧ ត្រូវនឹងថ្ងៃទី១៥ខែកុម្ភះឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment