អនុស្សាវរីយ៏ថ្នាក់ឆ្នំាមូលដ្ឋាន
&&&&&&&&
១. និស្ស័យកំណត់អោយយើងស្គាល់គ្នា
បានរៀននឹងគ្នាកាលឆ្នំាមូលដ្ឋាន
ជំនាញ IT , រៀម ជួប កល្យាណ
ជួបមិត្តគ្រប់ប្រាណថ្នាក់ I1A2
។
២. ស្រីអ្នកតាកែវ , ខ្ញុំអ្នកកណ្តាល
ឈាមជ័យខេមរា ខ្ញុំ និង ចរណៃ
ក្នុងថ្នាក់សិក្សា ខ្ញុំមាននិស្ស័យ
សម្លឹងរាល់ថ្ងៃ ថ្ពាល់ក្រពុំស្រី។
៣. រៀនបានបន្តិច ស្រីប្តូរសាលា
ទ្រូងខ្ញុំពើតផ្សារ
ព្រោះបាត់ពិសី
បាត់ស្រីលែងជា ចក្ខុចំណី
ភ្នែកខ្ញុំបាត់ស្រី រៀនលែងចូលហើយ។
៤. ឥលូវ បានគន់រូបស្រីតាម Facebook
Chat រាយទំនុកពាក្យស្នេហ៏ចម្លើយ
ទោះយើងនៅឆ្ងាយគ្នា, ហាក់កៀកកើយ
ខ្ញុំគ្រាន់បានស្បើយ ឱរ៉ាមួយគ្រា!!!!!
រាជធានីភ្នំពេញ,ថ្ងៃទី ១៧ ខែ មករា ឆ្នំា ២០១៤
និពន្ធដោយ: ផេង វិសុដ្ឋារ៉ាមុនី
កំណាព្យខ្លីនេះខ្ញុំជឿថាមានតែអតីតមិត្តរួមថ្នាក់ទេ
ដែលអាចចាប់សង្ស័យបាន ឬអាចដឹង ។
No comments:
Post a Comment