សម្តេចសែន អស់បុណ្យដោយសារ ព្រះអាទិត្ររះពីទិសខាងកើត!????
—
១. រឿងរ៉ាវស្តេចកន បើតាមសាវតា
កន ក្បត់ក្សត្រាស្រីសុគន្ធបទ
សម្លាប់់ស្តេចបោកប្អូនស្តេចប្រាកដ
ហើយតំាងកំណត់ខ្លួនអ្នកមានបុណ្យ ។
២. ទំនាយស្តេចកន ខ្មែរដឹងគ្រប់គ្នា
ថាដល់វេលាព្រះច័ន្ទរះពិត
ស្តេចកន អស់បុណ្យ ច័ន្ទរះខាងលិច
ស្តេចកនអស់រិទ្ធ ថែមទំាងដាច់ក្បាល។
៣. ព្រះច័ន្ទ គឺព្រះច័ន្ទរាជាក្សត្រា
ដឹកនំាខេមរា ដេញកន នឹងសេនា
ខ្មែរក្រោកមុនគេខេត្តខាងលិចរ៉ា
គឺពោធិសាត់ថ្លាខ្មែរក្រោកវ៉ៃកន។
៤. ស្តាចម៏សែន អស់បុណ្យព្រោះព្រះអាទិត្រ
បំភ្លឺខ្មែរពិតពីទិសខាងកើត
ស្តាចម៏សែន អស់រិទ្ធរាស្រ្តអស់សំណើច
ធ្លាប់អួតខ្លួនឆើត បែខ្លាចឆ្នោតខ្មែរ។
៥. ខ្មែរក្រោកមុនគេនាខេត្តព្រៃវែង
អស់ទុកចិត្តលែងជឿសែនបោកខ្មែរ
រាស្រ្តជំរុញ សុខា បង្កើតបក្សដែរ
ដើម្បីរួមខ្មែរសង្គ្រោះទឹកដី។
៦. ឥលូវព្រះអាទិត្រថ្មីរះហើយ
ស្តាចម៏សែនភ័យហើយខ្លាចរាស្រ្តកាត់ក្តី
ខ្លាចព្រះអាទិត្រ ជំរះរឿងថ្មី
នំាទៅកាត់ក្តីឧក្រិដ្ឋកម្មចាស់។
៧. ស្តេចកន អស់រិទ្ធព្រះច័ន្ទកាត់ក្បាល
សែន អស់អាជ្ញា ព្រះអាទិត្ររះ
មិនស្រួលៗចូលគុកអន្តរជាតិ
ឧក្រិដ្ឋកម្មច្រើនណាស់ឥតគណនា។
បញ្ជាការដ្ឋានភ្នំជីសូរថ្ងៃ៣១ មិនា ២០១៣
ប្រធានក្រុមឥន្រ្ទីខ្មៅ
ឥន្រ្ទីខ្មៅ
No comments:
Post a Comment