ទី៥, ពាក្យ៨បែបជាទំនុកច្រៀង ( គឺចួននៅព្យាង្គទី៤ )
គ្រប់ល្បះទាំងអស់ដូចជាបទបថ្យាវត្តដែរ, ប៉ុន្តែខុសគ្នា
ត្រង់ចួនឆ្លង់ល្បះតែប៉ុណ្ណោះ។
សូមពិនិត្យមើលពាក្យ៨ជាទំនុកច្រៀងដូចខាងក្រោម៖
បទ ចំណងដៃទឹកភ្នែក
១, ភ្លេងហែរជំនួន(អូនជូន)បងចូលរោងការ
ធ្លាប់ជាសង្សារប្រែជាប្អូនថ្លៃ
បងជឿតាមម៉ែថាខុសខែថ្ងៃ
កំលោះកាឡៃហ៊ានក្បត់ក្តីស្នេហ៍។
២, ពេលបងកាត់សក់(អូនឈរ)សម្រក់ទឹកភ្នែក
ចិត្តចង់តែស្រែកតែអាណិតម៉ែ
បើការអ្នកផ្សេងភ្លេងមិនឮដែរ
បងការអ្នកក្បែរបងប្អូននឹងគ្នា។
បន្ទរ, ធ្វើការរោងចក្រយកប្រាក់ឱ្យរៀន
សង្ឃឹមបានស្ពានឆ្លងក្តីវេទនា
ចប់បរិញ្ញាបត្របងបានការងារ
ចោលអូនកំព្រាខកចិត្តម្ល៉េះណា។
៣, បាយខុនចងដៃ(ជាថ្ងៃ)អូនអស់សង្ឃឹម
ឃើញបងក្រាបផ្ទឹមពេលបាចផ្កាស្លា
អូនចូលចងដៃទាំងទឹកនេត្រា
ម្តេចមិនវាចាត្រឹមពាក្យថាលា៕
២០១០
និពន្ធបទភ្លេងនិងទំនុកច្រៀង
ដោយ វ៉ែន សុន
សម្រួលតន្ត្រីដោយលោក ញ៉ូង សារិន
ច្រៀងដោយនាង ស៊ុន ស្រីពេជ្រ
ថតដោយផលិតកម្មហង្សមាស
No comments:
Post a Comment