កម្រងរូបថតអនុស្សាវរីយ៏នៃក្រុមនិស្សិតវគ្គបណ្តុះបណ្តាលតែងនិពន្ធជំនាន់ទី ២៩ នៃសមាគមអ្នកនិពន្ធខ្មែរ !!!! ផេង វិសុដ្ឋារ៉ាមុនី
---------------------------------------------------------------------------------
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូសាស្រ្តាចារ្យ.សាស្រ្តាចារ្យកត្តិយសនៃវគ្គបណ្តុះបណ្តាលតែងនិពន្ធជំនាន់ទី២៩នៃសមាគមអ្នកនិពន្ធខ្មែរទំាងអស់មានជាអាថ៌ដូចជា១.ឯកឧត្តមសាស្រ្តាចារ្យកំនាព្យជ័យចាប (បង្ហាត់កំនាព្យនឹងវិធីសាស្រ្តតែងកំនាព្យ)
២.ឯកឧត្តមកវីហ៊ុនហេង (វាគ្មិនកត្តិយសបង្ហាត់ពីវីធីសាស្រ្តនឹងរបៀបតែងទំនុកច្រៀង)៣.
សាស្រ្តាចារ្យកំនាព្យ កវី
វ៉ែនសុន (បង្ហាត់ពីវិធីសាស្រ្តតែងកំនាព្យនឹងបង្ហាញពីការវិវត្តនៃកំនាព្យខ្មែរ) ៤.សាស្រ្តាចារ្យកំនាព្យចម្រៀង:ទ្រង់ស៊ីសុវត្តិសិរីវុឌ.(បង្ហាត់ពីវិធីសាស្រ្តតែងកំនាព្យនឹងទំនុកច្រៀងនឹងបង្ហាញនឹងប្រៀបធៀបពីកម្រិតទឹកដៃកវីនិពន្ធឯកឆ្នើមៗនាទស្សវត្សទី១៩៦០។៥.សាស្រា្តចារ្យបណ្ឌិតខៀវកុសល:(បង្ហាត់បង្ហាញអំពីរទ្រឹស្តីនឹងប្រវត្តិទស្សវិទូល្បីលើពិភពលោកនឹងបង្ហាញអំពីរបទពិសោធន៏អ្នកនិពន្ធល្បីៗលើពិភពលោកផងដែល។កម្រងកំនាព្យដែលបានកើតឡើងនេះក៏បានដោយសារសមត្ថភាពចំណេះដឹងដែលសាស្រ្តាចារ្យទំាងអស់លោកបានផ្តល់អោយផងដែល។ជាថ្មីម្តងទៀតខ្ញុំបាទនឹងចងចំាជានិច្ចនូវគុណបំណាច់ដល់ធំធេងនៃលោកគ្រូទំាងអស់នៅក្នុងដួងចិត្តនៃខ្ញុំបាទរហូត។ហើយជាចុងបញ្ចប់ខ្ញុំបាទសូមគោពជូនពរលោកគ្រូទំាងអស់នៃសមាគមអ្នកនិពន្ធខ្មែរអោយជួបតែសេចក្តីសុខគ្រប់ប្រការនឹងមានសុខភាពល្អបរិបូរណ៏ជួបតែសំណាងល្អជានិច្ចមានជន្មាយុយឺនយូជាងរយវស្សាដើម្បីបានបន្តជួយបណ្តុះសមត្ថភាពតែងនិពន្ធដល់កូនខ្មែរដទៃៗទៀត។៦.
ឆ្លៀតនៅក្នុងឱកាសនេះខ្ញុំបាទសូមគោរពផ្ចើជូននូវកម្រងអត្ថបទកំនាព្យសាកល្បងនិពន្ធនេះជូនពីចំងាយដល់លោកតាកវីម្ចាស់ស្ទឹងសង្កែ:
គង្គ.ប៊ុនឈឿន.ដែលកំពុងរស់នៅឯនាយសមុទ្រផងដែល។៧.សូមផ្ចើកម្រងអត្ថបទកំណាព្យសាកល្បងនិពន្ធនេះជូនចំពោះ៖
សាស្រ្តាចារ្យកវីនិពន្ធ.កែវច័ន្ទបូរណ៏.ដែរកំពុងរស់នៅឯនាយសមុទ្រផងដែរ។ដោយសារតែតាមរយះអត្ថបទសា្នដៃប្រកបដោយខ្លឹមសារអប់រំនឹងបណ្តុះបណ្តាលការតែងនិពន្ធរបស់លោកតានិងអ្នកមីងនេះហើយដែរបានបានរួមចំណែកបណ្តុះនូវសមត្ថភាពតែងនិពន្ធក៏ដូចជាជួយបង្ហាញផ្លូវមួយអន្លើខ្លះដែរមកដល់ខ្ញុំបាទអោយកាន់តែមានឆន្ទះទឹកចិត្តស្រលាញ់នូវមរតក៌អក្សរសាស្រ្ត/អក្សរសិល្ប៏ជាតិពិសេសមរតក៌កំនាព្យខ្មែរយើងនេះតែម្តង។ជាចុងបញ្ចប់ខ្ញុំបាទសូមគោរពលំឱនកាយធ្វើគាវរះកិច្ចដឹងគុណនឹងជូនពរចំពោះលោកអ្នកមានឧបការគុណទំាងជីវិតទំាងវិស័យសិក្សាដល់ខ្ញុំបាទនេះ.សូមប្រកបដោយវិបុលសុខ.សុភមង្គល.អាយុយឺនយូជារយវស្សា.កម្លំាងពលំខ្លំាងក្លា.នេត្រាមុតស្រួច.ជានិច្ចអង្វែងតរៀងទៅ។ សូមអរព្រះគុណ និង អរគុណ ។
រាជធានីភ្នំពេញ,ថ្ងៃ ព្រហទី ២០ ខែ កុម្ភះ ឆ្នំា ២០១៤
ពីខ្ញុំព្រះករុណាខ្ញុំបាទ៖
ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment