Thursday, February 20, 2014

បទពិសោធន៍ក្នុងការនិពន្ធរឿង អំពីវិធីសាស្ត្រសរសេររឿងគឺ

បទពិសោធន៍ក្នុងការនិពន្ធរឿង

អំពីវិធីសាស្ត្រសរសេររឿងគឺ
១/ ការចាប់ផ្តើម បើតាមបទពិសោធន៍របស់ខ្ញុំដូចខាងក្រោមនេះ។
- ការសរសេរចាប់ផ្តើម អ្នកនិពន្ធត្រូវបង្ហាញពីបំណងរឿងដែលជាកម្លាំងចលករជំរុញសាច់រឿង
( ឱ្យកុមារ ) ឬអ្នកអានមានការចាប់អារម្មណ៍ចង់អានបន្តបន្ទាប់ទៀត។

២/ ការសរសេរពីបញ្ហា( Problem )
ចំណុចនេះ អ្នកនិពន្ធត្រូវសរសេរពីផលវិបាករបស់តួអង្គដែលត្រូវប្រឈមនឹងបញ្ហាផ្សេងៗ ដូចជាទំនាស់ទៅនិងអាត្មាខ្លួន, ទំនាស់នឹងក្រុមគ្រួសារ, ទំនាស់នឹងសង្គមឬទំនាស់ទៅនឹងធម្មជាតិ។ល។
ក/ ការសរសេរអំពីភាពស្មុគ្រស្មាញ(Complication)អ្នកនិពន្ធត្រូវសរសេរបង្ហាញពីស្ថានការណ៍ឬពីសកម្មភាពផ្លូវកាយ និងផ្លូវចិត្ត របស់តួអង្គដែលកំពុងតានតឹង( ដំណាក់កាលនេះយើងត្រូវធ្វើឱ្យសាច់រឿង
ឡើងខ្ពស់និងបង្ហាញពីការខំព្យាយាមរបស់តួអង្គក្នុងការដោះស្រាយបញ្ហា)។
ខ/ចំណុចនេះអ្នកនិពន្ធត្រូវសរសេរពីភាពស្មុគ្រស្មាញដល់កំពូល(Climax)គឺបង្ហាញពីបញ្ហា ឬស្ថានការណ៍ដែលកាន់តែធ្ធន់ធ្ធរឡើងៗ ដែលតួអង្គកំពុងប្រឈមមុខនិងពិបាកដោះស្រាយ ចំណុចនេះសាច់រឿង ឡើងដល់កំពូល ធ្វើឱ្យអ្នកអានចង់ដឹងពីដំណោះស្រាយ។ល។

៣/ អ្នកនិពន្ធត្រូវសរសេរពីដំណោះស្រាយ( Solution )បញ្ហារឿងទាំងមូលឱ្យសមហេតុសមផលដែល
កុមារ ឬអ្នកអានទទួលយកបាន។
វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks