ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា
===============================================
១. ឱ!ភូមិស្វាយជួរ ទីឋានកំណើត
ទឹកដីខ្ញុំកើតអាស្រ័យជីវិត
រស់នៅសប្បាយជួបជុំ ញាតិមិត្ត
រួមទំាងអ្នកជិតខាងរួមជាតិខ្មែរ។
២. វាលស្រែធំធេងល្វឹងល្វើយម្លេះណា
ទំាងដីចម្ការច្បារដំណំាដែរ
ទន្លេបាសាក់នំាល្បាប់ចូលស្រែ
ចិញ្ចឹមរាស្រ្តខ្មែរអ្នកភូមិស្វាយជួរ។
៣. វត្តទឹកវិលចុងកោះ,សម្រស់ភូមិខ្ញុំ
ញាតិប្រមូលផ្តុំធ្វើបុណ្យសាសនា
ទីឋានស្ងប់ស្ងាត់រៀនសូត្រធម៌អាថ៌
ទីពិភាក្សាប្រជុំការងារ។
៤. ស្វាយជួរ,ភូមិខ្ញុំរស់សែនសប្បាយ
ញាតិមិត្តទំាងឡាយបងប្អូនមីងមា
កម្លោះ ក្រមុំ ស្អាតស្រស់គ្រប់គ្នា
ចរិត ឬកពារសមជាកូនខ្មែរ។
៥. ស្វាយជួរ អ្នកភូមិខ្ញុំសាមគ្គីធម៌
មិនចេះលាបពណ៌ ចចើងចិត្តប្រែ
គោរពប្រណិបត្តិឪម៉ែ
ទំនៀមសាសន៏ខ្មែរ រក្សាភ្ជាប់
ស្វាយជួរ,ថ្ងៃអង្គារទី២១ខែមករាឆ្នំា២០១៤
និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment