លក្ខណៈជាស្រីខ្មែរ
និពន្ធនៅ រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១២
ដោយ យុវនិស្សិត ផេង វិសុដ្ឋារ៉ាមុនី
១.ស្រីស្អាតដោយសាចរិយា
រីប្រុសសង្ហាដោយសាវិជ្ជា
ស្រីស្អាតប្រាកដដោយសាឫកពារ
ឯប្រុសល្អជាដោយសាចរិត។
២.ចិត្តជាស្រីខ្មែរត្រូវតែស្មោះស្ម័គ្រ
មានស្វាមីភិក្តមិនទំនើងផិត
គោរពប្រពៃណីច្បាប់ក្រមក្រឹត
នោះទើបចរិតស្រីខ្មែរអង្គរ។
៣.ច្បាប់ប្រុសច្បាប់ស្រីប្រពៃពេកពិត
អប់រំគំនិតគិតច្បាស់ជំហរ
រៀបចំឥរិយា ដេក ដើរ ឈរ
មាយាទថ្លៃថ្នូរសមជាកូនខ្មែរ។
៤.វិជ្ជាស្រីខ្មែរថែប្រពៃណី
គោរពនាទីពេលវេលាដែល
អប់រំកូនចៅរៀងរាល់ថ្ងៃខែ
ព្រមទំាងមើលថែគេហដ្ឋានទៀត
៥.វិជ្ជាស្រីខ្មែរលើកស្ទួយស្វាមី
ពាក្យពេចន៏សម្តីផ្អែមគ្រប់រសជាតិ
សុភាពរាបសារគោរពសាច់ញាតិ
សមហ្នឹងមាយាទកុលធីតាខ្មែរ។
៦.លក្ខណៈស្រីខ្មែរមិនចេះឆ្មើងឆ្មៃ
សន្សំសំចៃច្នៃប្រឌិតកែ
មិនចេះរើសអើងចចើងចិត្តប្រែ
សា្មរតីពូកែមិនងាយស្លុតភ័យ។ (
សំណាបយោងដី ស្រីយោងបុរស ៕
ដោយ យុវនិស្សិត ផេង វិសុដ្ឋារ៉ាមុនី
១.ស្រីស្អាតដោយសាចរិយា
រីប្រុសសង្ហាដោយសាវិជ្ជា
ស្រីស្អាតប្រាកដដោយសាឫកពារ
ឯប្រុសល្អជាដោយសាចរិត។
២.ចិត្តជាស្រីខ្មែរត្រូវតែស្មោះស្ម័គ្រ
មានស្វាមីភិក្តមិនទំនើងផិត
គោរពប្រពៃណីច្បាប់ក្រមក្រឹត
នោះទើបចរិតស្រីខ្មែរអង្គរ។
៣.ច្បាប់ប្រុសច្បាប់ស្រីប្រពៃពេកពិត
អប់រំគំនិតគិតច្បាស់ជំហរ
រៀបចំឥរិយា ដេក ដើរ ឈរ
មាយាទថ្លៃថ្នូរសមជាកូនខ្មែរ។
៤.វិជ្ជាស្រីខ្មែរថែប្រពៃណី
គោរពនាទីពេលវេលាដែល
អប់រំកូនចៅរៀងរាល់ថ្ងៃខែ
ព្រមទំាងមើលថែគេហដ្ឋានទៀត
៥.វិជ្ជាស្រីខ្មែរលើកស្ទួយស្វាមី
ពាក្យពេចន៏សម្តីផ្អែមគ្រប់រសជាតិ
សុភាពរាបសារគោរពសាច់ញាតិ
សមហ្នឹងមាយាទកុលធីតាខ្មែរ។
៦.លក្ខណៈស្រីខ្មែរមិនចេះឆ្មើងឆ្មៃ
សន្សំសំចៃច្នៃប្រឌិតកែ
មិនចេះរើសអើងចចើងចិត្តប្រែ
សា្មរតីពូកែមិនងាយស្លុតភ័យ។ (
សំណាបយោងដី ស្រីយោងបុរស ៕
No comments:
Post a Comment