Thursday, February 20, 2014

កំណាព្យ មាត់អើយ! បទផ្កាឈូករីក(ពាក្យ៧)

កំណាព្យ មាត់អើយ!
បទផ្កាឈូករីក(ពាក្យ៧)

-មាត់អើយត្រូវចេះសរសើរគេ មាត់អើយកុំជេរគេអ្នកធ្វើ
មាត់អើយកុំភូតថ្នាក់ក្រោមលើ មាត់ដូចក្រពើចាំតែហារ។

-មាត់អើយកុំបើកបើចេញភ្លើង មាត់អើយដៃជើងនឿយណាស់ណា
មាត់អើយបើបើកមានមេត្តា មាត់អើយខេមរាចង់សុខសាន្ត។

-មាត់អើយបើចង់ខ្លួនខ្ពង់ខ្ពស់ មាត់កុំនាំឈ្លោះបែកសន្តាន
មាត់មុននឹងបើកចេះប្រមាណ មាត់មិត្រជុំប្រាណជាតិរុងរឿង៕៚

ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣
និពន្ធដោយ វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks