“របៀបនិពន្ធកំណាព្យប្រភេទ វីណាកថា ឬ វីណាគីតិ”
កំណាព្យ សម្រស់ឆ្នេរសមុទ្រកែប
បទពាក្យ៩
មើលសមុទ្រ សុទ្ធតែទឹក ព្រឹកចាំងចែង
ក្រោមសូរសែង ព្រះសូរិយា ថ្លាពេកពន់
បក្សីច្រៀង ហើរឆាបឆៀង ចុងស្រល់ទន់
នេត្រគយគន់ ទឹកឯនាយ ជាយជាប់មេឃ។
មើលរលក មករលេញ ពេញជលធារ
ឆ្នេរគង្គា កម្ពុជា ល្អពន់ពេក
ខ្សាច់ត្រជាក់ ពេលឃើញអ្នក ចិត្តសង្វេគ
រៀមខ្មាសមេឃ លើឆ្នេរកែប ព្រោះព្រាត់ស្នេហ៍។
បើវរលក្ខណ៍ អ្នកមកផង បងបាត់ខ្វល់
ឃើញក្តាមខ្យល់ ច្បាស់ជាឆ្ងល់ វារត់ក្បែរ
នៅឯនាយ ឃើញស្រី ស ល្អបែបខ្មែរ
ដូចរៀមដែរ នាងអង្គុយ ឯកាកាយ៕៚
២០១២
វ៉ែន សុន
No comments:
Post a Comment