ឆ្ងល់
(កំណាព្យ មេពាក្យ ៨)
១.ឆ្ងល់ណាស់ដីខ្មែរស្រែចេះតែរួញ
ឆ្ងល់ពីសៀមយួនរុកគួនខេមរា
ឆ្ងល់ន័យពាក្យខ្មែរមានច្រើនម្លេះណា
ឆ្ងល់ពីគ្រួសារខ្មែរឈ្លោះតែគ្នា។
២.ឆ្ង់ល់ពីកូនខ្មែរចូលចិត្តអំនួត
ឆ្ងល់ពីខ្មែរឆ្កួតនឹងអំណាចមា
ឆ្ងល់ទឹកដល់កខ្មែរមិនសាមគ្គា
ឆ្ងល់ខ្មែរវេទនាលោកធំមិនខ្វល់។
៣.ឆ្ងល់ឧបាយកលបោករាស្រ្តប្រជា
ឆ្ងល់កម្ពុជាកម្មមិនឈប់ផ្តល់
ឆ្ងល់ខ្មែរគិតតែផ្ទាល់ខ្លួនបានផល
មិនសូវនឹកដល់ខ្វល់ប្រយោជន៏ជាតិ។
៤.ឆ្ងល់បណ្ឌិតខ្មែរខ្លះឡើងតាមសក្តិ
ឆ្ងល់ខ្មែរល្មោភប្រាក់លក់កេរ ធម្មជាតិ
ឆ្ងល់ខ្មែរនៅឆោតគេបោកមិនឃ្លាត
ឆ្ងល់ខ្មែរប្រើស្នៀតតែកលអាក្រក់ ។
ភូមិស្វាយជួរ(ស្អាង) ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១១
ដោយ ផេង វិសុដ្ឋារ៉ាមុនី
១.ឆ្ងល់ណាស់ដីខ្មែរស្រែចេះតែរួញ
ឆ្ងល់ពីសៀមយួនរុកគួនខេមរា
ឆ្ងល់ន័យពាក្យខ្មែរមានច្រើនម្លេះណា
ឆ្ងល់ពីគ្រួសារខ្មែរឈ្លោះតែគ្នា។
២.ឆ្ង់ល់ពីកូនខ្មែរចូលចិត្តអំនួត
ឆ្ងល់ពីខ្មែរឆ្កួតនឹងអំណាចមា
ឆ្ងល់ទឹកដល់កខ្មែរមិនសាមគ្គា
ឆ្ងល់ខ្មែរវេទនាលោកធំមិនខ្វល់។
៣.ឆ្ងល់ឧបាយកលបោករាស្រ្តប្រជា
ឆ្ងល់កម្ពុជាកម្មមិនឈប់ផ្តល់
ឆ្ងល់ខ្មែរគិតតែផ្ទាល់ខ្លួនបានផល
មិនសូវនឹកដល់ខ្វល់ប្រយោជន៏ជាតិ។
៤.ឆ្ងល់បណ្ឌិតខ្មែរខ្លះឡើងតាមសក្តិ
ឆ្ងល់ខ្មែរល្មោភប្រាក់លក់កេរ ធម្មជាតិ
ឆ្ងល់ខ្មែរនៅឆោតគេបោកមិនឃ្លាត
ឆ្ងល់ខ្មែរប្រើស្នៀតតែកលអាក្រក់ ។
ភូមិស្វាយជួរ(ស្អាង) ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១១
ដោយ ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment