ឈាមយើងជាខ្មែរ
==============
បទពាក្យប្រំាបី
១: ឈាមយើងជាខ្មែរ ពូជពង្សអង្គរ
មានជំហរ ឈរមំាមួនខ្លំាងក្លា
ជាតិយើងធ្លាប់ល្បីថ្កើងយសចេស្តា
រាស្រ្តខេមរា រស់នៅដោយសុខា ។
២: ប្រពៃណីជាតិ វប្បធម៌សាសនា
រីកដុះដាល ថ្លាពាសពេញលោកា
អង្គរ-បាយ័ន-មោទនះ ខេមរា
កេរដូនតា ពីបុព្វេបុរាណ ។
៣: ឈាមយើងជាខ្មែរ ពូជពង្សតែមួយ
គួរគិតស្ទួយ ជួយជាតិតាមលំអាន
រួមរួបសាមគ្គី ឯកភាពជាតិបាន
ខ្មែរសុខសាន្ត រស់ក្នុងសន្តិភាព ។
៤: បើមានខុសត្រូវ គួរគិតឈាមខ្មែរ
បញ្ឈប់ដែរ ហិង្សាដែរថោកទាប
ចាប់យកព្រះធម៌ ដាក់ខ្លួនជ្រួតជ្រាប
សន្តិភាព ផ្លូវចិត្តគ្រប់រាស្រ្តខ្មែរ ។
៥: ឈាមខ្មែរ ស្រលាញ់ខ្មែរ ថែជាតិយើង
មិនទំនើង ពើងហួសខ្នាតជាតិដែរ
យុត្តិធម៌ សេរីភាព តម្កល់ដែរ
ប្រយោជន៏ខ្មែរ គួរគិតទំាងប្រុសស្រី។
៦: ឈាមខ្មែរ ឈាមកេរអង្គរមហា
ឈាមដូនតា ស្នេហាជាតិទឹកដី
ឈាមអ្នកប្រាជ្ញ រាជបណ្ឌិតបូរី
ខ្មែរប្រុសស្រី គួរចេះស្រលាញ់គ្នា ។
រាត្រី,រាជធានីភ្នំពេញ.ថ្ងៃ សុក្រ ទី២៨ ខែកុម្ភះ ឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment