វីរភាព តេជោមាស
១. វ៉ាន់ដា សូមថ្លែងតែងកាព្យពណ៌នា
រៀបរាប់ជា វីរភាពតេជោ
អង់អាចក្លាហ៊ានល្បីល្បាញលេចធ្លោ
ជាតិជយោ! គ្រប់ៗរាប់ជំនាន់
។
២. វីរភាពឧកញ៉ាតេជោមាស
ប្រជារាស្រ្តខ្មែរកោតសរសើរលាន់
យកជាតម្រាប់គំរូបន្ទាន់
តជំនាន់ កូនចៅពូជខេមរា ។
៣. គ្រាន់តែ៖តេជោនិយាយចាញ់ស្រី
មួយសំដី ,សុខចិត្តលះសង្ខារ
យកឈ្នះចិត្តស្រី កិលេសតណ្ហា
លោកប្តេជ្ញា
មិនចាញ់សំដីស្រី ។
៤. ទោះជាតេជោមានរិទ្ធតេជះ
សង្គ្រាមឈ្នះ
រាប់សិបដងហើយក្តី
បែរមកជាទាល់ចាញ់សំដីស្រី
សុខចិត្តខ្លី
ជីវិតឈ្នះចិត្តស្រី។
៥. តេជោ ពោលថា៖ ធម្មតាមេទ័ព
ថ្វីដៃគាប់
ចិត្តអង្គស្តេចផែនដី
ឈ្នះគ្រប់សង្គ្រាមរ៉ាប់មិនអស់ក្តី
មិនផុតអី
និងចាញ់សម្រស់ស្រី ។
៦. តណ្ហា ជាមាប្រចំារូបកាយ
សត្វទំាងឡាយ
សប្បាយជាទុក្ខី
យើងឈ្នះគ្រប់យ៉ាង តែមិនឈ្នះអី
តណ្ហាស្រី អន្ទាក់កាមគុណ។
រាជធានីភ្នំពេញ,ថ្ងៃ សុក្រ ទី ២៣ ខែកុម្ភះ ឆ្នំា២០១៤
និពន្ធដោយ
៖ ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment