បង្គងជីវិត
—
១. បង្គងជីវិតប្រឌិតវាសនា
រៀមចុកឱរ៉ាព្រោះតែរូបស្រី
នាងគ្មានអាសូរអាណិតមេត្តា
ក្បត់ចិត្តសង្សារទៅមានប្រុសថ្មី។
២. ឱ!សែនស្រណោះក្លិនក្លែបពិសី
បងនិងស្រស់ស្រីសាសងសំដី
គល់ជ្រៃមាត់ច្រំាងក្បែរផ្ទះវត្តី
បងថើបថ្នមបីដោយក្តីស្នេហា។
៣. ទន្លេបាសាក់ជាសាក្សីស្នេហ៏
បងបានស្បថស្បែអូនស្បថសច្ចា
ថាយើងទំាងពីរស្មោះស្ម័គ្រស្នេហា
លុះសូន្យសង្ខាររក្សាស្នេហ៏ស្មោះ។
៤. ឥលូវម្តេចឡើយចិត្តអូនប្រួលប្រែ
អូនតាមប្រុសស្នេហ៏ថ្មីបែរបង់បោះ
ទុកអោយរូបបងរស់ដោយក្រៀមក្រោះ
សម្បថស្នេហ៏អស់ន័យរស្មីជីវិត។
៥. នេះឬជីវិតវិថីស្នេហា
ស្រីចិត្តសាវ៉ាសាងស្នេហ៏ប្រឌិត
ភ្លេចបង្គងស្នេហ៏ដែលធ្លាប់នែបនិត្រ
អូនបែរជាផិតទៅមានប្រុសថ្មី។
រាជធានីភ្នំពេញ,ថ្ងៃ ព្រហស្បត្តិ៏ ទី ០៥ ខែ ធ្នូ ឆ្នំា២០១៣
និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី)
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
No comments:
Post a Comment