ស្វាយជួរនិស្ស័យស្នេហ៏បុប្ជាស្វាយទង
—
១. ឱ!ខ្សែទឹកទន្លេបាសាក់អើយ
ទឹកកុំព្រងើយជួយនំាសម្តី
ទៅប្រាប់វរមិត្តនៅចុងបូរី
ស្វាយទងទឹកដីកម្ពុជាក្រោម។
២. ថារៀមលួចស្នេហ៏ចង់ជួបភ័ក្រស្រី
សាសងសម្តីនិងពិសីក្រោម
ព្រោះរៀមគួចចិត្តលង់សម្រស់ឆោម
បុប្ជាខ្មែរក្រោមជាប់ក្នុងចិន្តា។
៣. ជាខ្សែនិស្ស័យ ឈាមយើងដូចគ្នា
ពូជខ្មែរអ្នកជា អង្គរសាវតា
រៀមជាអ្នកខេត្តទឹកដីកណ្តាល
រីស្រស់ជីវ៉ា
អ្នកស្រុកស្វាយទង។
៤. ជាតិនេះជីវិតរៀមផ្ចើលើស្រី
សូមកែវប្រណីមេត្តារៀមផង
រៀមសូមសច្ចាស្ម័គ្រតែនួនល្អង
ចិត្តប្រាថ្នាប៉ង
បុប្ជាស្វាយទង។
រាជធានីភ្នំពេញ,ថ្ងៃ អង្គារ ទី ២៥ ខែ កុម្ភះឆ្នំា២០១៤
និពន្ធដោយ: ផេង វិសុដ្ឋារ៉ាមុនី
សូមបញ្ជាក់៖
ស្វាយទង គឺជាឈ្មោះស្រុកមួយស្ថិតនៅក្នុងខេត្តមាត់ជ្រូកដីកម្ពុជាក្រោម
ស្រុកស្វាយទង
នេះគឺនៅជាប់ជាមួយស្រុកកោះធំនៃខេត្តកណ្តាលកម្ពុជាសព្វថ្ងៃ។
ស្វាយជួរ
គឺជាឈ្មោះភូមិមួយស្ថិតនៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
No comments:
Post a Comment