បទឥន្ទជិតឬបទឥន្ទ្រជិតនេះ គឺជាបទដែលកកើតឡើងពុំទាន់ដឹងពីសម
របៀបនិពន្ធគឺ៖
១/រង្វាស់ពាក្យកាព្យ
មួយល្បះមាន៣ឃ្លា
ឃ្លាទី១និងឃ្លាទី៣ក្នុងមួយឃ្លាៗ
ឃ្លាទី២មាន៣ព្យាង្គ។
២/ចំណាប់ចួន
ក,ចួនក្នុងល្បះគឺព្យាង្គទី៥នៃឃ្
ខ,ចួនឆ្លងល្បះ គឺព្យាង្គទី៥នៃឃ្លាទី១ល្បះបន្ទា
៣/របៀបសូត្រ សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គពន្យល់ថា បទឥន្ទជិត
ពេលសូត្រប្រហាក់ប្រហែលទៅនឹងបទព្
៤/បរិយាកាស
បុរាណប្រើពេលទុក្ខព្រួយផង,ប្រើព
ឧទាហរណ៍ដូចខាងក្រោមនេះ
កំណាព្យ ពេលអរុណរះ
បទឥន្ទ្រជិត(ឬបទឥន្ទជិត)
១-ថ្ងៃរះជះពន្លឺ ផ្តើមបំភ្លឺ លោកនេះសាជាថ្មី។
សព្វសត្វលើផែនដី ភ្ញាក់ឃ្មាតខ្មី ចេញស្វែងរកអាហារ។
ចាបចេបទំចុងចារ ផ្អើលសត្វស្វា លោតតោងទៅមែកស្វាយ។
កង្កែបសើចក្អាកក្អាយ ក្បែរប្រឡាយ លបមើលធ្វើភ្នែកស្លឹង។
៥-ទាស្រែកកាបៗប្រឹង រត់ចុះបឹង ព្រោះភ័យភេដេញតាម។
សត្វមៀមមុខស្រមាម ក្តាន់ឃើញក្តាម រត់ខ្លាចមុខទីទុយ។
មមង់ មួសនិងរុយ នៅអង្គុយ សើចលេងលើមាត់ពាង។
គឺងគក់ឃើញមេភ្លៀង ស្តាប់រៃច្រៀង រ៉ែៗនៅមែករាំង។
កូនមាន់មេឈរពាំង ព្រោះឃើញស្ទាំង ហើរស្ទុយលើអ្នកស្ទួង។
១០-សត្វត្លុមលីអន្លូង ចាប់ស្គរទូង ទូកៗលាន់ឮឆ្ងាយ៕៚
២០០២
និពន្ធដោយ វ៉ែន សុន
No comments:
Post a Comment