កំណាព្យ កូនបីពួក
បទ អើយរ៉ា (ពាក្យ៧)
-កូនអើយ អើយរ៉ា កូនមាសស្នេហ៍
ពុកម៉ែយ អើយរ៉ា នឹងប្រាយប្រាប់
ឱ្យកូន អើយរ៉ា ល្អផ្លូវច្បាប់
ចាំស្តាប់ អើយរ៉ា កូនមានបី។
-ពួកមួយ អើយរ៉ា កូនល្អឯក
ល្អប្លែក អើយរ៉ា ទាំងប្រុសស្រី
ប្រាជ្ញា អើយរ៉ា យសសក្តិក្តី
ប្រុសស្រី អើយរ៉ា លើសពង្សផៅ។
-ទីពីរ អើយរ៉ា កូនល្អដែរ
ក្រុងស្រែ អើយរ៉ា រៀនខ្លាចខ្លៅ
ស្តាប់ចាស់ អើយរ៉ា ប្រៀនប្រដៅ
ព្រះហៅ អើយរ៉ា ដូចពូជពង្ស។
-ទីបី អើយរ៉ា កូនថោកទាប
បាត់លាភ អើយរ៉ា ព្រោះតែល្ងង់
គប់ពាល អើយរ៉ា នាំលិចលង់
ផៅពង្ស អើយរ៉ា ថោកដោយសារ។
-ដូច្នេះ អើយរ៉ា កូនប្រុសស្រី
គាប្បី អើយរ៉ា ពិចារណា
ព្រោះនាង អើយរ៉ា ស្នងខេមរា
កេរការ អើយរ៉ា ជាតិទឹកដី៕៚
ថ្ងៃទី ៨ ខែមករា ឆ្នាំ២០១១
និពន្ធដោយ វ៉ែន សុន
No comments:
Post a Comment