១. ក្រមុំល្អស្រស់ សម្រស់បាន
ចំណេះចំណានមានទំាងជំនាញ
អោយតែឃើញភ្លាម ចិត្តទន់ទាក់ទាញ
អារម្មណ៏វិញ្ញាញ លង់ស្នេហ៏កញ្ញា។
២. វិជ្ជាចរិយា ថ្លាគំនិត
សីលធម៌ប្រព្រឹត្ត សុភាពរាបសា
ដំណើរល្វត់ល្វន់សមនឹងកាយា
ឯដួងនេត្រា មុតស្រួចទាក់ស្នេហ៏។
៣. ថ្ពាល់ពេញក្រពុំ ក្លែបក្លិនផ្អែមឆ្ងាញ់
ឃើញភ្លែតគួរក្នាញ់ចង់ថើបអង្អែល
ក្រមុំស្វាយជួរ ដែនដីកោះខែល
ឃើញភ្លាមលង់ស្នេហ៏ ដកចិត្តមិនរួច។
៤. ថ្ងៃបុណ្យប្រពៃណីជាតិខ្មែរ
ភ័ក្រស្រស់មានស្នេហ៏ គួរអោយព្រឺព្រួត
កេសាអន្លាយ ញញឹមថ្ពាល់ខួច
ចងចិត្តអោយគួច សម្រស់ឆោមឆាយ។
៥. ផាមួង ហូលព្រែ សមសាច់សខ្ចី
សម្លេងនាងស្រីស្រួយស្រេះស្រស់ស្រាយ
ឃើញហើយច្បាស់ចូលដណ្តឹងដល់ម្តាយ
មិនថាមេម៉ាយឬក្រមុំឡើយ។
ស្វាយជួររាត្រីថ្ងៃ១៥កើតខែមាឃ.ព.ស២៥៥៧ត្រូវនឹងថ្ងៃសោរិ៏ទី១៥ខែកុម្ភះឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
អតីតសិស្សនៃអនុវិទ្យាល័យ ព្រះសីហនុវរ្ម័ន (២០០៥-២០០៨)
No comments:
Post a Comment