របៀបនិពន្ធបទពាក្យ៨ដែលក្នុងល្បះនីមួយៗចួននឹង៣,ហើយចួននឹង៥ទៀត។សូមពិនិត្យកំណាព្យខាងក្រោមនេះ។
កំណាព្យ ព្រះរស់
បទពាក្យ ៨
កាលពុកម៉ែរស់ក្បែរលោកទូន្មាន
កូនខ្លះហ៊ានបំពាននឹងសម្តី
ព្រោះមិនតាមលោកហាមអន្លង់បី
ល្បែងស្រាស្រីហេតុអ្វីកូនមិនស្តាប់។
មមាចធ្លាប់ច្រើនងាប់ហើរចូលភ្លើង
ទាដាក់ទ្រើងតែជើងទំក្រឡាប់
ផ្លូវក្រាលព្រំសមរម្យស្រួលស្រេចស្រាប់
កិតិ្តស័ព្ទម៉ែប្រាប់មិនចង់ដើរ។
ពេលធ្លាក់ខ្លួនគាប់ជួនមានទុក្ខភ័យ
ទើបរំពៃលកលៃញាប់ដំណើរ
ស្វែងរកព្រះសំពះបន់ស្រន់ស្នើ
ស្មានប្រសើរសួរតើព្រះជួយទេ។
ព្រះពុទ្ធផ្តាំកូនចាំឲ្យខ្ជាប់ខ្ជួន
ខ្លួនពឹងខ្លួន ទើបស្ងួនសុខដូចគេ
ព្រោះគ្រប់ប្រាណរស់បានគុណអ្នកមេ
ពុកម៉ែទេទាំងទ្វេគឺព្រះរស់៕៚
និពន្ធដោយ វ៉ែន សុន
No comments:
Post a Comment