Friday, February 21, 2014

សេចក្តីបួងសួងថ្វាយព្រះវិញ្ញាញក្ខ័ន្ធ ››››››› នៃអតីតព្រះករុណាអតីតព្រះចៅក្រុងកម្ពុជាធិបតី

  សេចក្តីបួងសួងថ្វាយព្រះវិញ្ញាញក្ខ័ន្ធ
›››››››
នៃអតីតព្រះករុណាអតីតព្រះចៅក្រុងកម្ពុជាធិបតី
                            
                        ព្រះករុណាព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះបរមកោដ្ឋ ព្រះអង្គឌួង
(សោយរាជ្យសម្បត្តិពីឆ្នំា១៨៤១ ដល់ ឆ្នំា១៨៦០)
  ព្រះរាជហឬទ័យឧត្តមគតិព្រះអង្គចំពោះវាសនាដែនដីកម្ពុជាមានទំហំធំធេងណាស់ដែរប្រវត្តិសាស្រ្តខ្មែរបានកត់ត្រាទុកជាបន្តបន្ទាប់ដូចមានការដែរទ្រង់ផ្ចើព្រះរាជសារលិខិតទៅព្រះចៅណាប៉ូលេអុងទី៣នៃប្រទេសបារំាងជាច្រើនច្បាប់នៅក្នុងបំណងស្វែងរកអន្តរាគមន៏ពីប្រទេសបារំាងដើម្បីជួយរក្សាការពារទឹកដីកម្ពុជានេះរួមទំាងកម្ពុជាក្រោមផង។ហើយម្យ៉ាងទៀតមុននេះបន្តិចព្រះអង្គបានដឹកនំាបញ្ជូនកងទ័ព ដោយបានចាត់តំាងឧកញ្ញ៉ាកែប ដែរជាប្រមុខខេត្តទ្រំាងសម័យនោះ(បច្ចុប្បន្នខេត្តតាកែវ)អោយដឹកនំាកងទ័ពធំទៅរួមកម្លំាងគ្នាជាមួយខ្មែរកម្ពុជាក្រោមវ៉ៃរំដោះយកដែនដីកម្ពុជាក្រោមពីយួនមកវិញរហូតទទួលបានជ័យជំនះគ្រប់សមរភូមិដោយឧកញ្ញ៉ាកែប បានដឹកនំាកងទ័ពវ៉ៃយួនរហូតទៅរំដោះបានខេត្តខ្មែរមួយចំនួនផងនៅប៉ែកខាងលិចទន្លេមេគង្គ ។ប៉ុន្តែជាអកុសលពេលនោះព្រះបាទអង្គឌួង ទ្រង់យាងសោយព្រះទិវង្គតនៅរាជវំាងក្រុងឧដ្តុងមានជ័យ ពេលនោះឧកញ្ញ៉ាកែប បានដឹកនំាកងទ័ពចូលមករាជធានីឧដ្តុងវិញទៅ។ហើយការជោគជ័យនេះក៏បានបរ៉ាជ័យទៅវិញទៅ។ បើចង់ច្បាស់នូវព្រះរាជឧត្តមគតិគិតគូរបស់ព្រះអង្គឌួង ចំពោះដែនដីកម្ពុជាក្រោមយ៉ាងម៉េចនោះសូមអញ្ជើញអាននៅសៀវភៅ”រឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម”ដែរស្រាវជ្រាវ និងរៀបរៀងដោយ លោកទៀ ថេន ។បោះពុម្ពផ្សាយដោយរោងពុម្ពឥន្រ្ទទេវីនៅឆ្នំា២០០៥។
&&&&&&&&&&&
 


                          ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម(ព្រះសុវណ្ណកោដ្ឋ)(១៨៦៤-១៩០៤)
ដែរព្រះអង្គទ្រង់បានយាងទៅទីក្រុងព្រៃនគរជាច្រើនលើកហើយបានទាមទាយ៉ាងទទូចពី  ទេសាភិបាលបារំាងប្រចំានៅកូសំាងស៊ីនបារំាងសែសនៅខេត្តខ្មែរយ៉ាងតិចចំនួន៣នៅដែនដីកម្ពុជាក្រោមរួមមាន:ខេត្តលង់ហោ,ខេត្តផ្សារដែក,ខេត្តមាត់ជ្រូក។ប៉ុន្តែព្រះរាជបំណងព្រះអង្គត្រូវ បានភាគីបារំាងឆ្លើយតបថាចំាដោះស្រាយជូននៅលើកក្រោយដោយសន្យាថានឹងប្រគល់សងព្រះអង្គវិញនៅកាលវេលាក្រោយៗ។​​​
›››››››
                         




ព្រះបរមឆាយាល័ក្ខណ៏វីររាជវង្សខ្មែរ
›››››››››
                             


សម្តេចក្រុមព្រះវរច័ក្រ.នរោត្តម សុធារស
(ព្រះប្រសូតនៅឆ្នំា: ១៨៧៥ - ទ្រង់សោយព្រះទិវង្គតនៅឆ្នំា: ១៩៤៥)
ព្រះរាជបុត្រាទី២នៃព្រះបាទសម្តេចព្រះនរោត្តម
ព្រះអនុជបង្កើតនៃព្រះអង្គម្ចាស់.នរោត្តម យុគន្ធរ
ជាព្រះបិតាបង្កើតព្រះបាទសម្តេចព្រះនរោត្តម សុរាម្រិត
ជាព្រះអយ្យកោបង្កើតព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ
“ដើមឡើយបារំាងមានបំណងថ្វាយរាជ្យបល្ល័ង្កចំពោះព្រះអង្គម្ចាស់នរោត្តមសុធារស.អោយឡើងសោយរាជ្យសម្បត្តិបន្តរាជ្យពីព្រះបិតុលាព្រះអង្គគឺព្រះបាទស៊ីសុវត្ថិ។ដោយបារំាងចង់ងាកមកបន្តយកត្រកូលរាជវង្សខ្សែខាងព្រះបាទនរោត្តមមកវិញ។ប៉ុន្តែដោយសារព្រះអង្គម្ចាស់នរោត្តមសុធារស.ទ្រង់ជិតស្និទ្ធនឹងខ្មែរកម្ពុជាក្រោមពេកជាពិសេសជាមួយអ្នកឧកញ្ញ៉ាម៉ៅរហូតដល់ព្រះអង្គទ្រង់បានសន្យាជាមួយខ្មែរកម្ពុជាក្រោមថា:បើសិនកាលណាពេលដែលព្រះអង្គទ្រង់បានយាងឡើងសោយរាជ្យសម្បត្តិជាព្រះមហាក្សត្រកម្ពុជាមែននោះព្រះអង្គទ្រង់នឹងធ្វើរាជសកម្មភាពយុទ្ធនាការនយោបាយទាមទាដែនដីកម្ពុជាក្រោមពីអាណាព្យាបាលបារំាងមកបង្រួបបង្រួមជាមាតុភូមិកម្ពុជាតែមួយវិញ។ប៉ុន្តែជាអកុសលប៉ូលីសបារំាងនៅកូសំាងស៊ីនបានដឹងនៅរាជគោលបំណងនេះពេលនោះប៉ូលីសបារំាងក៏បានផ្តល់ដំណឹងដល់អគ្គទេសាភិបាលបារំាងអោយជ្រាប។នៅពេលដែរព្រះបាទស៊ីសុវត្ថិទ្រង់សោយទិវង្គតទៅបារំាងក៏បានសម្រេចបង្វែររាជ្យសម្បត្តិថ្វាយទៅព្រះបាទស៊ីសុវត្ថិមុនីវង្សជាបុត្រាច្បងអោយឡើងបន្តរាជ្យសម្បត្តិស្នងពីព្រះបិតាវិញ។ពេលនោះព្រះអង្គក៏មិនបានសោយរាជ្យហើយក៏មិនបានសម្រេចរាជបំណងនៅដែល។គួររំលឹកផងដែលថា:ព្រះអង្គម្ចាស់នរោត្តមសុធារស.ព្រះអង្គក៏ជាអ្នកប្រាជ្ញពុទ្ធសាសនាមួយព្រះអង្គដែរមានព្រះរាជតួនាទីជាសមាជិកក្រុមជំនុំបកប្រែព្រះត្រ័យបិតក។(ព្រះរាជបន្ទូលផ្ទាល់របស់ព្រះមហាវីរក្សត្រព្រះនរោត្តមសីហនុវរ្ម័នកាលពីឆ្នំា២០០៣)។ដកស្រង់ចេញពីសៀវភៅកម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម)ដែលស្រាវជ្រាវនឹងរៀបរៀងដោយលោកត្រំាងឆាតប៊ុតហើយបោះពុម្ពផ្សាយដោយរោងពុម្ពឥន្រ្ទទេវីនៅឆ្នំា២០០៥នៃប្រទេសកម្ពុជា។
&&&&&&&&






No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks