និស្ស័យអង្គរ
(បទពាក្យប្រំាបី)
១. និស្ស័យអង្គរព្រលឹងវប្បធម៌
ជាតិខ្មែរមានធម៌កាន់ពុទ្ធសាសនា
ប្រតិបត្តិភ្ជាប់ភ្ជួនលំអានដូនតា
ឈាមជ័រខេមរាមហាអង្គរ។
២. ពូជខ្មែរអង្គរចិត្តមំាដូចថ្ម
សិល្បះបវរសំណង់លេចធ្លោ
ស្ថាបត្យកម្មល្បីពេញនគរ
គេកោតជំហរស្នាដៃកូនខ្មែរ។
៣. ប្រាសាទអង្គរ កេរពីដូនតា
មរតក៌សិលា ចារជាប់ហូរហែរ
គង់វង្សនៅល្អមរតក៌តំណែល
ទុកអោយកូនខ្មែរក្រោយថែរក្សារ។
៤. ពូជខ្មែរចម្បំាងខ្មំាងកោតបាក់ស្បាត
សត្រូវខ្លបខ្លាចញញើតចេស្តា
ព្រោះខ្មែរសាមគ្គីជុំវិញមហា-
បល្ល័ង្កក្សត្រា ប្តូរផ្តាច់សង្ខារ។
៥. និស្ស័យអង្គរ ចិត្តខ្មែរក្លាហ៊ាន
នំាជាតិថ្កើងថ្កាន ល្បីពេញលោកា
ហ៊ានថាគឺធ្វើ កាន់ពាក្យសច្ចា
ដើម្បីខេមរា ប្រជាសុខា។
និពន្ធនៅភូមិស្វាយ,ថ្ងៃទី ២០ ខែ ធ្នូ ឆ្នំា២០០៩ (កាលពីដើមឆ្នំាថ្នាក់ទី១១ Q)
ពិនិត្រកែសម្រួលឡើងវិញនៅភូមិស្វាយជួរ,ថ្ងៃទី១៣ខែកុម្ភះឆ្នំា២០១៤ (នៅថ្នាក់បរិញ្ញាប័ត្រឆ្នំាទី៣)
និពន្ធនិងកែសម្រួលដោយ៖ ផេង
វិសុដ្ឋារ៉ាមុនី
អតីតសិស្សនៃអនុវិទ្យាល័យ ព្រះសីហនុ
វរ្ម័ន (២០០៥-២០០៨)
អតីតសិស្សនៃវិទ្យាល័យ ហ៊ុនសែន ស្អាង
(២០០៨-២០១១)
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ (២០១២..............)
No comments:
Post a Comment