Thursday, February 20, 2014

របៀបនិពន្ធបទ ពស់លេបកន្ទុយ ( ពាក្យ៧ ) កំណាព្យ កូនអើយខំរៀន បទពស់លេបកន្ទុយ ( ពាក្យ៧ )

របៀបនិពន្ធបទ ពស់លេបកន្ទុយ ( ពាក្យ៧ )
កំណាព្យ កូនអើយខំរៀន
បទពស់លេបកន្ទុយ ( ពាក្យ៧ )

កូនអើយខំរៀនទាន់នៅក្មេង សម្តីកុំក្អេងក្អាងបំពាន
សម្តីកុំក្អេងក្អាងបំពាន កូនអើយខំរៀនទាន់នៅក្មេង។

រៀនកុំបែកឆ្វេងមានស្នេហា ក្នុងវ័យសិក្សាកុំគិតផ្សេង
ក្នុងវ័យសិក្សាកុំគិតផ្សេង រៀនកុំបែកឆ្វេងមានស្នេហា ។

ម៉ោងទៅសាលាកុំអែអង់ ជួបគ្នាលើបង់តាមសួនច្បារ
ជួបគ្នាលើបង់តាមសួនច្បារ ម៉ោងទៅសាលាកុំអែអង់ ។

ឡានម៉ូតូកង់ញើសពុកម៉ែ កូនខ្លះប៉ោឡែធ្វើឫកខ្ញង់
កូនខ្លះប៉ោឡែធ្វើឫកខ្ញង់ ឡានម៉ូតូកង់ញើសពុកម៉ែ ។

កូននៅក្រុងស្រែត្រូវខំរៀន ទើបជាតិយើងមានអ្នកស្នងខ្មែរ
ទើបជាតិយើងមានអ្នកស្នងខ្មែរ កូននៅក្រុងស្រែត្រូវខំរៀន ៕


២១. ១០. ២០១០
និពន្ធដោយ វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks