Thursday, February 20, 2014

តួនាទីរបស់អ្នកកវីនិពន្ធ

តួនាទីរបស់អ្នកកវីនិពន្ធ
អ្នកកវីនិពន្ធគ្រប់រូប បន្ទាប់ពីយល់ច្បាស់ពីការរក«ទស្សនៈដោយឡែក»សម្រាប់ខ្លួនហើយ ចាំបាច់ត្រូវតែសិក្សាស្វែងយល់ពី «តួនាទីរបស់ខ្លួន» បន្ថែមទៀតទើបល្អ។ តួនាទីអ្នកកវីនិពន្ធស្នាដៃអក្សរសិល្ប៍មាន៣ជាសំខាន់គឺៈ
១/ បំណង
មុននឹងយើងចាប់ផ្ដើមនិពន្ធអ្វីមួយ អ្នកនិពន្ធត្រូវសួរខ្លួនឯងថា «តើអាត្មាអញសរសេរពីអ្វី?»
ឧទាហរណ៍ៈបើសរសេរពីកំណាព្យ តើសរសេរពីកំណាព្យប្រភេទមួយណា ក្នុងចំណោមកំណាព្យ
ទាំង១១ប្រភេទនោះ?
២/កម្មវត្ថុ
ចំណុចនេះ អ្នកកវីនិពន្ធត្រូវសួរខ្លួនឯងថាៈ «តើអាត្មាអញសរសេរសម្រាប់អ្នកណា?មានន័យថា
ពេលយើងសរសេរ យើងត្រូវគិតពីមុខសញ្ញាដែលត្រូវអានស្នាដៃរបស់យើង។ ( តើស្នាដៃដែល
អ្នកសរសេរនោះ សម្រាប់កុមារឫសម្រាប់មនុស្សគ្រប់វ័យ)
៣/ចរិស្នាដៃ
តើយើងជាអ្នកនិពន្ធ សរសេរអប់រំមនុស្សក្នុងសង្គមជាតិពីអ្វី? (ចំណុចនេះអ្នកកវីនិពន្ធត្រូវគិតពី
គុណធម៌អប់រំ)។

*បទពិសោធន៍ជាពិសេសដែលគួរចងចាំគឺ
ពេលនិពន្ធ កវីនិពន្ធម្នាក់ៗត្រូវចៀសវាង " អគតិ៤យ៉ាង "
១/កុំសរសេរអ្វីទៅតាមខ្លួនស្រឡាញ់ ភ្លេចផលប្រយោជន៍ជាតិ។ មានន័យថា
កវីនិពន្ធកុំព្យាយាមធ្វើខ្លួនជាមនុស្ស "ហៃអើ" ។
២/កុំសរសេរអ្វីទៅតាមខ្លួនស្អប់ ។ ឧ. ឃើញអំពើល្អ,កុំថាអាក្រក់។
៣/កុំសរសេរអ្វីទៅតាមខ្លួនភ័យខ្លាច។ ឧ. កុំឃើញអាក្រក់ ថាល្អ។
៤/កុំសរសេរអ្វីទៅតាមខ្លួនល្ងង់។គឺត្រូវសិក្សាស្វែងយល់អំពីបញ្ហាសង្គមឱ្យ បានច្រើន។
វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks