Sunday, February 23, 2014

សូមជូនរបៀបនិពន្ធកំណាព្យឧបទេសកថា(បែបកំប្លែងអប់រំនិង រិះគន់)

សូមជូនរបៀបនិពន្ធកំណាព្យឧបទេសកថា(បែបកំប្លែងអប់រំនិង រិះគន់)

កំណាព្យ គោះកែវសាមគី្គ
បទពាក្យ៧ 
.កែវមួយគោះក្រិកលើកផឹកផ្តាច់ 
អស់ស្រាថែមសាច់ស្រាយចិញ្ចើម
មុខស្រស់ញញឹមមាត់ចាប់ផ្តើម 
កែវពីរសម្បើមក្លាសម្តី ។

.និយាយហួរហែកបែកប្រមាត់ 
ធ្លាយការសម្ងាត់កែវទីបី
លេបសាច់់់់់ពុំរួចក្លែមបារី
ព្រោកប្រាជ្ញឃើញស្រីស្តីបញ្ឆៀង។

.អស់កែវទីបួនខ្លួនលែងនឹង
ការងារសូន្យឈឹងមាត់ស្រែកច្រៀង
ទទ្រើកទទ្រាក់ញាក់រាំផ្អៀង
កែវប្រាំសំនៀងរាងដូចយក្ស។

.កែវប្រាំមួយអស់មានតែអញ
មិត្តភកិ្តសែនខ្នាញ់ប្រឹងយកលាក់
ខ្មាសអស់ញាតិមិត្តជិតជុំជាក់
ចិត្តភ្លើងជើងធាក់លែងស្គាល់គ្នា

.ធ្វើគុណបានទោសមិត្តហួសចិត្ត
ចាក់លែងអាណិតឲ្យតាមទារ
ប្រាំពីរប្រាំបីកែវផ្ទួនគ្នា
មិត្តខំជួយគ្រាថាមើលងាយ។

.ភ្នែកតឹងប្រឹងបើកទាំងត្រដរ
សម្តីដើម.កពាក្យរោយរាយ
ខ្ទប់មាត់ម្តងៗដោលចង់ធ្លាយ
ដើរដួលរាយមាយដេកដោយដី។

.ស្រានៅក្នុងកែវស្រាស្លួតណាស់
ស្រាចូលពោះម្ចាស់ប្រែអប្រិយ
ម្ចាស់កែវធ្លាក់ភ្នែកផ្លាស់ចិត្តថ្មី
ឃើញញាតិប្រុសស្រីលែងមេត្តា។

.គោះកែវគោះគិតពិតសុខភាព
ហូបហើយកុំទាបជាងកែវស្រា
គោះកែវគោះកុំប្រើហិង្សា
ទើបកែវឈ្មោះថាគោះសាមគី្គ៕៚

បទនេះនិពន្ធនៅឆ្នាំ ១៩៨៧
និពន្ធដោយ វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks