អក្ខរាផ្ចើជូននារីបណ្តូលចិត្ត
—
១. អក្ខរាថ្លាថ្លែងបងតែងផ្ទាល់ដៃ
ផ្ចើជូនចរណៃជ្រាបជាដំណឹង
ពេលអូនបានអានសុំអូនកុំខឹង
ពាក្យពេចន៏ប៉ុណ្ណឹងអូនទប់អារម្មណ៏។
២.បើយើងជាគូពិតជាមិនព្រាត់
ទោះម៉ែឪឃាត់ក៏ឃាត់មិនបាន
បងសុំធានាស្នេហ៏តែកល្យាណ
លុះគ្រាអវសាន្ត
ស្មោះតែរូបអូន។
៣. អូនអើយៗអូនបងសែនចុកចាប់
វិះបែកទ្រូងស្លាប់ព្រោះម្តាយបង្ខំ
រៀបការស្រីថ្មីកូនឯកឧត្តម
ព្រមទំាងបង្ខំបងផ្តាច់ស្នេហ៏អូន។
៤. បងដឹងចិត្តអូនច្បាស់ហើយកល្យាណ
ស្រីព្រមផ្ចើប្រាណនិងបងលុះសូន្យ
យើងស៊ូរួមរស់លើទ្រនុំក្បូន
បងមានតែអូន
ជាត្រួយជីវិត ។
៥. ទោះបីមេឃខ្មៅ ពពកបំាងបិទ
ក៏ស្នេហ៏យើងពិតជាស្នេហ៏អមតះ
មិនចាញ់អំណាចបុណ្យសក្តិមាសប្រាក់
ទោះបីមេឃបាក់សង្កត់ក៏ដោយ
។
៦. ជាតិនេះស៊ូស្លាប់មិនក្បត់ស្នេហ៏ស្មោះ
សូមអូនកុំអស់សង្ឃឹមនឹងបងឡើយ
បងនឹងតស៊ូលុះបានដល់ត្រើយ
យកអូនកៀកកើយជាគូស្នេហ៏ពិត។
ស្វាយជួរ,ថ្ងៃសុក្រទី១៥ខែកុម្ភះឆ្នំា២០១៤
និពន្ធដោយ៖
ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment