Monday, February 24, 2014

និស្ស័យអង្គរ ›››››› (បទពាក្យប្រំាបី)

និស្ស័យអង្គរ
                                            ››››››
(បទពាក្យប្រំាបី)
. និស្ស័យអង្គរព្រលឹងវប្បធម៌                                 
ខ្មែរមានធម៌កាន់ភ្ជាប់ពុទ្ធសាសនា
   ប្រតិបត្តិភ្ជាប់ភ្ជួនលំអានដូនតា                               
ឈាមខេមរាពូជមហាអង្គរ។
. ពូជខ្មែរអង្គរចិត្តមំាដូចថ្ម                                     
សិល្បះល្អសំណង់ល្បីលេចធ្លោ
   ស្ថាបត្យកម្មល្បីពេញនគរ                                   
កោតជំហរនៃស្នាដៃកូនខ្មែរ។
. ប្រាសាទអង្គរ កេរពីដូនតា                                 
មរតក៌ចារ សិលាជាប់ហូរហែរ
    គង់វង្សនៅល្អមរតក៌តំណែល                              
អោយកូនខ្មែរក្រោយៗថែរក្សារ។
ពូជខ្មែរចម្បំាងខ្មំាងកោតបាក់ស្បាត                        
សត្រូវខ្លាចខ្លបញញើតចេស្តា
    ព្រោះខ្មែរសាមគ្គីជុំវិញមហា-                                               
អង្គក្សត្រា ប្តូរផ្តាច់ជន្មសង្ខារ។
និស្ស័យអង្គរ ចិត្តខ្មែរក្លាហ៊ាន                               
ជាតិថ្កើងថ្កាន ល្បីពេញទ្វីបលោកា
 ​   ហ៊ានថាគឺធ្វើ កាន់ពាក្យសច្ចា                              
ដើម្បីខេមរា ប្រជាសុខា។


និពន្ធនៅភូមិស្វាយ,ថ្ងៃទី ២០ ខែ ធ្នូ ឆ្នំា២០០៩ (កាលពីដើមឆ្នំាថ្នាក់ទី១១ Q)
ពិនិត្រកែសម្រួលឡើងវិញនៅភូមិស្វាយជួរ,ថ្ងៃទី១៣ខែកុម្ភះឆ្នំា២០១៤ (នៅថ្នាក់បរិញ្ញាប័ត្រឆ្នំាទី៣)
និពន្ធនិងកែសម្រួលដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
អតីតសិស្សនៃអនុវិទ្យាល័យ ព្រះសីហនុ វរ្ម័ន (២០០៥-២០០៨)
អតីតសិស្សនៃវិទ្យាល័យ ហ៊ុនសែន ស្អាង  (២០០៨-២០១១)
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ (២០១២..............)



No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks