១. គ្រប់ឥរិយាបទប្រចំាថ្ងៃ
ខ្ញុំតែងស្រម៉ៃ ភ័ក្រគូវាសនា
សម្រស់រូបរាង នាងស្អាតយ៉ាងណា
មិនដឹងជីវ៉ា នាងនៅឯណា?។
២. មិនដឹងថានាងកើតនៅឆ្នំាអី
ស្រស់ពីពិសី នាងនៅសិក្សា
ឬមួយក៏ឈប់កំពុងធ្វើការ
បើនៅសិក្សាកម្រិតដល់ណា។
៣. ឬរូបនាងជាFriend facebook
ដែរខ្ញុំឃើញមុខនាងស្រស់អស្ចារ្យ
ហើយថែមទំាងនៅជាប់ការសិក្សា
តបរិញ្ញា គម្រោងបណ្ឌិត។
៤. មួយថ្ងៃមួយថ្ងៃមិនថាថ្ងៃយប់
ស្រម៉ៃមិនឈប់ថាបាននែបនិត្រ
តើរូបរាង សម្ជស់កាយាពិត
វង្សភ័ក្រស្រីពិតជាស្រស់យ៉ាងណា?។
៥. ឯណាគូខ្ញុំនាងនៅខេត្តណា
ជាជាតិខេមរាឬជនជាតិណា
ជាស្រីខ្មែរក្រោមឬកណ្តាល
ខ្ញុំអន្ទះសា ចង់ឃើញមុខនាង។
រាជធានីភ្នំពេញ ,ថ្ងៃ ពុធ ទី ០៤ ខែ ធ្នូ ឆ្នំា ២០១៣
និពន្ធដោយ ផេង សុខវ៉ាន់ដា
ហៅ” ផេង វិសុដ្ឋារ៉ាមុនី)
No comments:
Post a Comment