Friday, February 21, 2014

ទំនួញកម្ពុជា

ទំនួញកម្ពុជា

និពន្ធនៅ រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែមិនា ឆ្នាំ ២០១២ 
ដោយយុវនិស្សិត ផេង វិសុដ្ឋារ៉ាមុនី

(បទកាកគតិ)

១.នេះនិងថ្លាថ្លែង
 ក្នុងទ្រូងអួលណែង
ស្តីពីកម្ពុជា
ទំាងបីតំបន់
 អាសន្នគ្រប់គ្រា
 មិនដែរជួយគ្នា
សាមគ្គីគ្នាឡើយ។

២.ពេលទឹកដល់ ក
 ខ្មែរមិនត្រដរ
 ខំរត់រកត្រើយ
គិតតែនិយម
 សង្គមបក្សហើយ
 ព្រងើយកន្តើយ
ជាតិកម្ពុជា។

៣.កម្ពុជាលើ
 ខ្មែរមិនអើពើ
 តាមកម្មវេរា
កម្ពុជាក្រោម
 ល្អឆោមវេទនា
ខ្មែរមិនសាមគ្គា
ព្រលែងតាមកម្ម ។

 ៤.កម្ពុជាកណ្តាល
 អំណាចខេមរា
 ក៏បែកប្រះស្រំា
ភ្នំពេញរង្គើ
 ខ្មែរស្ទើរខ្ទេចខ្ទំា
 កម្ពុជាគ្រំា
ជាតិឃ្លោងម្តងៗ ។

៥. គិតតែអំណាច
 ឬកពារកោងកាច
 គ្មានគោលបំណង
គិតតែប្រយោជន៏
 បក្សសោចកន្លង
 គិតតែគួចប៉ង
លុយនិងគ្រួសារ ។

 ៦.ខ្មែរលើខ្មែរក្រោម
 ខ្មែរក្នុងចំណោម
 ទំាងខ្មែរកណ្តាល
សុទ្ធសឹងពូជខ្មែរ
 ឈាមខ្សែខេមរា
 អង្គរថ្កើងថ្លា
ជាតិសាសន៍តែមួយ ។

 ៧.គួរតែរដ្ឋា
 អំណាចកណ្តាល
 រួមគ្នាលើកស្ទួយ
ដល់ខ្មែរទំាងបី
 សេរីសិទ្ធិជួយ
 ន័យខ្មែរតែមួយ
ជាតិកម្ពុជា។

៨. សូមដាស់ស្មារតី
 ខ្មែរទំាងប្រុសស្រី
 កុំឡើយផ្តន្ទា
ប្រកាន់រើសអើង
 ហើយថ្កើងចោរពាល
 សម្លាប់នាវា
សាសន៍ខ្មែរគ្នាឯង។

 ៩.សូមអស់កូនខ្មែរ
ទូទំាងក្រុងស្រែ
 នៅគ្រប់កន្លែង
ខ្មែរលើខ្មែរក្រោម
 ខ្មែរកណ្តាលឯង
ខ្មែរក្រៅស្រុកថ្លែង
ត្រូវរួមសាមគ្គី។

១០.ខ្មែរស្តាប់គ្នាបាន
 ដេញជនសាមាន្យ
 ហើយហ៊ានពលី
ដើម្បីទឹកដី
 អវចីពានឈ្លី ខ្មែរប្តូរជីវី
ការពារវប្បធម៌។

១១.ដល់ពេលនោះហើយ
 កូនខ្មែរបានស្បើយ
 ប្រកបដោយធម៌
នោះជាតិកម្ពុជា
 លែងឃ្លាតឃ្លោងញ័រ
 កូនខ្មែរបវរ
សប្បាយជុំគ្នា ៕

-------------------

លោក ផេង វិសុដ្ឋារ៉ាមុនី
អតីត សិស្សវិទ្យាល័យ ហ៊ុន សែន ស្អាង
បច្ចុប្បន្នរៀននៅ សាកលវិទ្យាល័យព្រះសីហមុនីរាជ ឆ្នំំាទី ១
សូមគោរពផ្ចើជូនមិត្តភក្ដិ៍រួមជំនាន់ទំាងប្រុសស្រីដែលមកពី វិទ្យាល័យស្អាងទំាងអស់ ។

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks