និពន្ធតាមសំណើរមហាកល្យាណមិត្តនារីដ៏ស្មោះ កញ្ញា កៅ ច័ន្ទសុវណ្ណនី Cao Chan Sovanny ដែលកញ្ញារស់នៅក្នុងភូមិប្រាសាទគង់ ឃុំកំពង់ដូង ស្រុកបាយឆៅ
ខេត្តឃ្លំាង ដែនដីកម្ពុជាក្រោម !!!
>>>>..................
មន្តស្នេហ៏បុប្ជាភូមិប្រាសាទគង់(ដីកម្ពុជាក្រោម)
>>>>>>>>>>>>>>>>>
ស្នេហ៏ឆ្លងវេហាស៏តាមនឹងហ្វេសប៊ុក
វាចារទំនុកឆ្លងឆ្លើយរាល់ថ្ងៃ
កម្លោះស្វាយជួរ មានភ័ព្ទនិស្ស័យ
លង់ស្នេហ៏ស្រីថ្លៃ ភូមិប្រាសាទគង់។
ដីកម្ពុជាក្រោម ខ្ញុំលង់ស្នេហ៏អ្នក
ខេត្តឃ្លំាងល្អជាក់កេរខ្មែរយូលង់
មិននឹកស្មានថាភូមិប្រាសាទគង់
បុប្ជាជំទង់រីកស្រស់អ្វីម្លេះ។
រៀមជានិស្សិតហើយនៅកម្លោះ
បេះដូងស្អាតស្មោះមានទំាងចំណេះ
ឃើញសម្រស់ស្រី ឱរ៉ាស្ទើរប្រេះ
តណ្ហាឆាបឆេះ លង់សម្រស់ស្រី ។
រៀមសូមស្នើរចិត្តទៅកែវវរល័ក្ខណ៏
នួននាងល្អជាក់កុំអាលយកប្តី
ចំារៀមរៀនចប់ ចូលដណ្តឹងស្រី
យកស្រស់ពិសី ជាគូជីវិត ។
យ៉ាងយូដប់ឆ្នំា សូមស្រីអត់ធ្មត់
រៀមប្រឹងសិក្សាដ៏ចប់បណ្ឌិត
ទើបចូលស្តីដណ្តឹងកែវវរមិត្ត
ជាគូជីវិត ស្នេហ៏លុះអវសាន្ត ។
ពីភូមិស្វាយជួរ(ស្អាង)
ដោយៈ ផេង សុខវ៉ាន់ដា
No comments:
Post a Comment