សិល្ប៍វិធីនៃការនិពន្ធរឿងខ្លី?
-សូមលោកអ្នកកុំច្រឡំការនិពន្ធរឿងខ្លី ទៅនឹងការនិពន្ធរឿងប្រលោមលោក។ រឿងខ្លីប្រៀបបានទៅនឹងត្បូងពេជ្រដែលគេច្នៃរួច តូចតែមានតម្លែ។
១/ការនិពន្ធរឿងប្រលោមលោក អ្នកនិពន្ធមានសេរីភាពទូលាយក្នុងការសរសេរ
រៀបរាប់ពីដំណើរជីវិតរបស់តួអង្គ,ពីសម្រស់ធម្មជាតិទន្លេ បឹងបួរ អូរស្ទឹង។ល។
ក្នុងរឿងនីមួយៗរាប់រយទំព័រ។ល។
២/ចំពោះរឿងខ្លីវិញយើងសរសេរខ្លីតែខ្លឹម ប្រហាក់ប្រហែលនឹងកំណាព្យដែរគឺ
ជ្រើសរើសពាក្យពេចន៍ខ្លីច្បាស់លាស់ដែលមានខ្លឹមសារអប់រំជ្រាលជ្រៅ។ល។
-រឿងខ្លីមាន៦ប្រភេទគឺ៖១,កំប្លែងរិះគន់។២,រិះគន់សុភាពរាបសារ។៣,យកតួអង្គ
សត្វដើរតួជំនួសមនុស្ស។ ៤,តួអង្គមនុស្សនិងសត្វដើរតួជាមួយគ្នា។ ៥,បែប
សង្គ្រាម។ ៦,បែបស្នេហា។
បញ្ជាក់៖ លោកអ្នកកុំច្រឡំរឿងខ្លី ទៅនឹងរឿងល្បើក(Fable) ។ រឿងល្បើកមាន
តូអង្គសត្វដូចរឿងខ្លីដែរ,ប៉ុន្តែអ្នកនិពន្ធសរសេរជាពាក្យកាព្យ។ឧ.រឿងជុចនិងត្រី,
ល្បើកសត្វអក ជាដើម។ល។
ឧទាហរណ៍,រឿងស្នេហា(របស់បារាំង)មានចំណងជើងថា«ផ្កាយធ្លាក់ពីលើមេឃ»
-បុរសអ្នកឃ្វាលពពែម្នាក់ ត្រូវបានម្ចាស់កសិដ្ឋានធ្វើក្រោលពពែនិងខ្ទមឱ្យគាត់ នៅលើភ្នំ។បុរសនោះជារៀងរាល់ថ្ងៃ មានអ្នកបម្រើម្ចាស់កសិដ្ឋានយកម្ហូបអាហារទៅឱ្យរាល់ថ្ងៃ។មានថ្ងៃមួយអ្នកគង្វាលនោះគាត់ចាំតាំងពីព្រឹកទល់ល្ងាច មិនឃើញ
គេយកអាហារឱ្យសោះរហូតដល់យប់ ស្រាប់តែឮសម្រិបជើងស្រិបៗ អ្នកគង្វាល
ងាកមើលទាំងចិត្តនឹកស្មានថាអ្នកដែលធ្លាប់យកអាហាររាល់ថ្ងៃមកដល់ហើយ។
ពេលគាត់ងាកស្រាប់តែឃើញកូនក្រមុំរបស់ម្ចាស់កសិដ្ឋានវិញ។ល។ពេលគាត់ហូប
អាហាររួច នាងមិនហ៊ានត្រឡប់ទៅផ្ទះវិញទេ។
ពេលនោះអ្នកគង្វាលនិទានរឿងឱ្យនាងស្តាប់។ចប់រឿងមួយ បន្តទៅរឿងមួយទៀត។
រហូតយប់ជ្រៅមិនឮនាងសួរដូចមុនសោះ។គាត់មើលទៅនាងស្រាប់តែឃើញនាង
ក្រាបលង់លក់នៅលើស្មាគាត់ទៅហើយអ្នកគង្វាលគិតថា«ដួងតារាធ្លាក់ពីលើមេឃ»។
រឿងនេះអ្នកនិពន្ធចង់និយាយពីសុភមង្គលរបស់មនុស្ស។ល។
No comments:
Post a Comment