ថ្ងៃនេះហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តពិនិត្យមើលទៅលើស្ថានភាពភូមិសាស្ត្រនយោបាយរបស់ប្រទេសឥណ្ឌាតទៅទៀត ដោយសូមនិយាយបកស្រាយពីទំនាក់ទំនងរវាងឥណ្ឌានិងអាមេរិក។
តាំងពីសង្គ្រាមត្រជាក់បានចប់នៅដើមទសវត្សរ៍ទី៩០រហូតមកដល់ពេលថ្មីៗនេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ជាងគេបង្អស់មួយនៅអាស៊ី គឺរាត្រីទឹកឃ្មុំរវាងឥណ្ឌានិងអាមេរិក។ ចូរកុំភ្លេចថានៅក្នុងសម័យសង្គ្រាមត្រជាក់ ឥណ្ឌាបានសម្រេចចិត្តធ្វើជាសម្ពន្ធមិត្តរបស់សូវៀត។ គោលដៅជាបឋមគឺទប់ទល់នឹងសម្ពន្ធភាពរវាងប៉ាគីស្ថាននិងអាមេរិកនៅក្នុងទសវត្សរ៍ទី៦០និងគោលដៅក្រោយមកទៀតគឺប្រឈមមុខនឹងសម្ពន្ធភាពរវាងប៉ាគីស្ថាន អាមេរិកនិងចិន ពីទសវត្សរ៍ទី៧០រហូតដល់ចុងទសវត្សរ៍ទី៩។
គឺអាមេរិកទេតើដែលបានបោះដៃមុនគេទៅឱ្យឥណ្ឌា ។ នៅចុងទសវត្សរ៍ទី៩០ អាមេរិករបស់ប្រធានាធិបតីប៊ីល ក្លីនតុន (Bill Clinton) បានផ្តើមមើលឃើញផលប្រយោជន៍បីយ៉ាងនៃការខិតចូលកៀកឥណ្ឌា។ ម្យ៉ាងគឺឥណ្ឌាជាលិទ្ធិប្រជាធិបតេយ្យធំជាងគេបង្អស់នៅក្នុងលោក។ ម្យ៉ាងទៀត ឥណ្ឌាក៏ដូចអាមេរិកដែរ ជាប្រទេសដែលប្រឆាំងនឹងភេរវកម្មអ៊ីស្លាមជ្រុលនិយម។ រីឯម្យ៉ាងចុងក្រោយគឺឥណ្ឌាជាសត្រូវរបស់ចិន ម្ល៉ោះហើយអាមេរិកត្រូវការឥណ្ឌាដើម្បីខ្ទប់មហិច្ឆតាតំបន់និងមហិច្ឆតាអន្តរជាតិរបស់ចិន។
ម្ល៉ោះហើយបានជានៅឆ្នាំ២០០០ Bill Clinton បានទៅបំពេញទស្សនកិច្ចនៅឥណ្ឌា។ កាលណោះគឺជាលើកទីមួយបង្អស់ហើយក្នុងអំឡុងពេលជិត២០ឆ្នាំដែលប្រធានាធិបតី អាមេរិកមួយរូបបានទៅជាន់ដីឥណ្ឌា។ ប៉ុន្មានខែក្រោយមក ដល់វេននាយករដ្ឋមន្ត្រីឥណ្ឌាសម័យនោះម្តង គឺVajpayee ដែលបានទៅបំពេញទស្សនកិច្ចនៅអាមេរិក។
ប្រធានាធិបតី ចូច ប៊ូស (Georges Bush) ដែលបានឡើងកាន់អំណាចនៅខែមករាឆ្នាំ២០០១ បានបន្តនយោបាយរបស់Clintonនៅចំពោះមុខឥណ្ឌា។ រហូតដល់ឆ្នាំ២០០១ ការខិតចូលជិតគ្នារវាងឥណ្ឌានិងអាមេរិកបន្តប្រព្រឹត្តទៅបានរលូនល្អ ក៏ដោយសារតែទំនាក់ទំនងរវាងប៉ាគីស្ថាននិងអាមេរិករអាក់រអួលខ្លាំង។ កាលណោះ អាមេរិកមិន ពេញចិត្តនឹងឧត្តមសេនីយ៍Musharrafដែលបានធ្វើរដ្ឋប្រហារទម្លាក់Nawar Sharif និងបានចេញមុខគាំទ្ររបបអ៊ីស្លាមជ្រុលនិយមរបស់ពួកតាលីបង់(Taliban) នៅ
អាហ្វហ្កានីស្ថាន។
ឥណ្ឌាវិញយល់ភា្លមថាពីអំណើះតទៅ អាមេរិកទទួលស្គាល់មហិច្ឆតារបស់ខ្លួននៅក្នុងតំបន់អាស៊ីខាងត្បូង និងជួយលើកទឹកចិត្តខ្លួនឱ្យលាតសន្ធឹងឥទ្ធិពល ទៅកាន់តំបន់ផ្សេងនៅអាស៊ី ដូចជានៅអាស៊ីអាគ្នេយ៍ជាដើម។ ធ្វើបែបនេះ ទើបឥណ្ឌាអាចនឹងជួយអាមេរិកខ្ទប់មហិច្ឆតាចិនបាន។
*
ព្រឹត្តិការណ៍មហាភេរវកម្មថ្ងៃ១១កញ្ញាឆ្នាំ២០០១ ដើមដំបូង បានបង្កឱ្យមានបញ្ហានៅក្នុងទំនាក់ទំនងរវាងឥណ្ឌានិងអាមេរិក។ មូលហេតុ គឺមកពីអាមេរិករបស់Bushបានទៅអូសទាញប៉ាគីស្ថានមកជួយខ្លួនធ្វើសង្គ្រាមនៅអាហ្វហ្កានីស្ថាន ហើយបានបើកលទ្ធិភាពឱ្យរដ្ឋអំណាចមិនស្របច្បាប់របស់Musharraf វិលត្រឡប់មកកាន់ឆាកអន្តរជាតិ
វិញ។
នៅចំពោះមុខសាមគ្គីភាពដ៏រឹងមាំឡើងវិញរវាងអាមេរិកនិងប៉ាគីស្ថាននៅក្នុងសង្គ្រាម ប្រឆាំងភេរវកម្មអន្តរជាតិ ឥណ្ឌាស្រងាកចិត្តខ្លាំង។ ប៉ុន្តែ ក្រោយមក រដ្ឋបាលBushបានប្រឹងប្រែងរក្សាឱ្យនៅឋិតថេរល្អទំនាក់ទំនងត្រីកោនរវាងឥណ្ឌា-អាមេរិក-ប៉ាគីស្ថាន។
ជាក់ស្តែង អាមេរិកបានសម្រេចដកទណ្ឌកម្មចេញ។ គឺជាទណ្ឌកម្មដែលហាមមិនឱ្យលក់អាវុធដែលអាមេរិកបានដាក់ទៅលើឥណ្ឌានិងប៉ាគីស្ថាន ក្រោយពីប្រទេសបងប្អូនគូសត្រូវទាំងពីរនេះបានសាកល្បងអាវុធនុយក្លេអ៊ែរនៅឆ្នាំ១៩៩៨រួចមក។
ទន្ទឹមនេះ អាមេរិកបានយកចិត្តឥណ្ឌា។ ឧទាហរណ៍ជាក់ស្តែង អាមេរិកបានព្រមធ្វើនិងព្រមបង្កើនសមយុទ្ធរួមគ្នាជាមួយឥណ្ឌា ហើយនៅឆ្នាំ២០០៥ អាមេរិកនិងឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងOpen skies ដែលបានបង្កើនទំនាក់ទំនងតាមផ្លូវអាកាសស៊ីវិលរវាងប្រទេសទាំងពីរ។
នៅឆ្នាំ២០០៥ដដែលនោះ ឥណ្ឌានិងអាមេរិកបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រ នៅលើ
វិស័យសហប្រតិបត្តិការយោធា។ ប្រសើរជាងនេះទៅទៀតនោះ គឺការផ្តើមចរចាគ្នារវាងឥណ្ឌានិងអាមេរិក ដើម្បីសម្រេចកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការនុយក្លេអ៊ែរ
ស៊ីវិល។ ហើយកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០៨ និងបានបើកលទ្ធភាពឱ្យឥណ្ឌាប្រើប្រាស់បច្ចេកវិជ្ជានិងបរិក្ខារនុយក្លេអ៊ែររបស់អាមេរិក សម្រាប់
វិស័យនុយក្លេអ៊ែរស៊ីវិល។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលនេះស្តែងឱ្យឃើញនូវឆន្ទៈដ៏មុតមាំរបស់អាមេរិកក្នុងការទាក់ទាញឥណ្ឌាមកធ្វើសម្ពន្ធមិត្ត។ គួរបញ្ជាក់ថា មកទល់ពេលនេះ អាមេរិកមិនដែលព្រមលក់បច្ចេកវិជ្ជាស៊ីវិលទៅឱ្យប្រទេសណាដែលមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរទេ។ ហើយឥណ្ឌាមិនមែនជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញានេះឯណា។
¨ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ គេមិនទាន់អាចអះអាងបានទេថា ឥណ្ឌាបានបែរទៅរកអាមេរិក១០០%។ ឥណ្ឌាគ្រាន់តែបានប្តូរបន្ទាត់នយោបាយការបរទេសរបស់ខ្លួន ដើម្បីប្រយោជន៍ជាតិគេតែប៉ុណ្ណោះ ដូចដែលអតីតនាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh ធ្លាប់បាននិយាយ នៅឆ្នាំ២០០៦ថា«នៅលើវិស័យនយោបាយការបរទេស គ្មានឡើយមិត្តអចិន្ត្រៃយ៍ហើយក៏គ្មានដែរសត្រូវយូរលង់។ មានតែផលប្រយោជន៍នៃប្រទេសទេដែលមានលក្ខណៈអមតៈមិនចេះប្រែប្រួល»។
និយាយរួម រាត្រីទឹកឃ្មុំរវាងឥណ្ឌានិងអាមេរិក ប្រហែលជាមិនមានលក្ខណៈធម្មជាតិប៉ុន្មានទេ។
ឥណ្ឌាដែលនៅញញើតចិនមិនទាន់ហ៊ានឬមិនទាន់ចង់តាំងខ្លួនជាមិត្តចាក់ទឹកមិនលិចរបស់អាមេរិកនៅឡើយទេ។ ពីព្រោះនៅក្នុងអំឡុងពេលជាង២០ឆ្នាំចុងក្រោយនេះ
អាមេរិកកំពុងបាត់បង់បន្តិចម្តងៗ អំណាចសេដ្ឋកិច្ច នយោបាយ និងយោធានៅលើឆាកអន្តរជាតិ ខណៈដែលចិនកាន់តែមានឥទ្ធិពលខ្លាំង ទឹកមាត់ប្រៃនិងជំហរកោងកាចជាងមុន ជាពិសេសនៅអាស៊ីតែម្តង។ នៅក្នុងបរិបទមួយមិនជាក់លាក់បែបនេះ ឥណ្ឌាយល់ឃើញថា ការចូលដៃជាមួយអាមេរិកដើម្បីខ្ទប់អំណាចរបស់ចិន ជាការមួយប្រថុយប្រថានខ្លាំង។
ដោយឡែក ចុងក្រោយនេះ ទំនាក់ទំនងរវាងឥណ្ឌានិងអាមេរិកក៏បានផ្តើមធ្លាក់ចុះដុនដាបដែរ ដោយហេតុតែរឿងរ៉ាវមួយចំនួន។ រឿងរ៉ាវទីមួយ គឺនៅឆ្នាំ២០១៣ អាជ្ញាធរ
អាមេរិកនៅញូវយ៉ក(New York) បានចាប់ខ្លួនអ្នកការទូតឥណ្ឌាម្នាក់ដោយចោទប្រកាន់ពីរឿងធ្វើបាបអ្នកបម្រើក្នុងផ្ទះ។ រឿងរ៉ាវទីពីរ គឺការបែកធ្លាយព័ត៌មានដែលថាទីភ្នាក់ងារចារកិច្ចអាមេរិកបានលួចស្តាប់ក្រុមអ្នកការទូតឥណ្ឌានៅអង្គការសហប្រជាជាតិនិងបានលួចស្តាប់ថ្នាក់ដឹកនាំនៃគណបក្សជាតិហិណ្ឌូ។ នៅក្នុងន័យនេះ ការដែលប្រធានគណបក្សជាតិហិណ្ឌូ គឺលោកណារិនដ្រា ម៉ូឌី(Narendra Modi) បានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាតាំងពីខែឧសភាឆ្នាំ២០១៤នេះមក នឹងអាចបណ្តាលឱ្យទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌាស្គាល់ភាពរអាក់រអួល៕

No comments:
Post a Comment