នឹកគ្រាសិក្សានៅអនុវិទ្យាល័យព្រះសីហនុវរ្ម័ន
=================================
១. ជាងប្រំាឆ្នំាកន្លង ដែរឃ្លាតទៅ
ចិត្តចំានៅ ខ្ញុំសែននឹកស្រណោះ
នឹកមិត្តរួមថ្នាក់ស្រីប្រុសទំាងអស់
ហើយអាឡោះនិងអាគារសិក្សា។
២. មិត្តរួមជំនាន់ រៀនរួមសាលា
ឆ្នំាសិក្សា៖ ពី ពីរពាន់ប្រាំរ៉ា
ដល់ ពីរពាន់ប្រំាបី សាលា
មានឈ្មោះថា៖ អនុវិទ្យាល័យ(ព្រះសីហនុវរ្ម័ន)។
៣. នឹកណាស់ៗនឹកគ្រាសិក្សា
នឹកសាស្រ្តា ចារ្យបង្រៀនរាល់ថ្ងៃ
នឹកថ្នាក់ធ្លាប់រៀន បណ្តុះនិស្ស័យ
សែនអាល័យ ស្រណោះគ្រប់នាទី។
៤. នឹកកៅអីអង្គុយ តុសរសេរ
គ្រូសំណេរអក្សរ រូប-គីមី
គ្រូភូមិ-ប្រវត្តិ-ពលរដ្ឋវិទ្យា
និងវិជ្ជា គណិត-ធរណីមាត្រ ។
៥. នឹកគ្រូប្រចំាថ្នាក់ទំាង ៣ ឆ្នំា
ខ្ញុំនៅចំា នឹករហូតមិនឃ្លាត
នឹកទំាងនាយក-នាយក រង ទៀត
លោកគ្រូ.គាត- ឈុនជេដ្ឋ-គ្រូ ទិត ធី ។
៦. គ្រូទំាងអស់អនុវិទ្យាល័យ
នឹករាល់ថ្ងៃ ខ្ញុំបាទ.សុខវ៉ាន់ដា
តែងជាកាព្យខ្មែរ កេរពីដូនតា
ផ្ចើអក្ខរា នេះទៅមិត្តរួមជំនាន់។
ស្វាយជួរ.ថ្ងៃ អង្គារ ទី ៣០ ខែកញ្ញា ឆ្នំា២០១៤
អតីតសិស្សអនុវិទ្យាល័យព្រះសីហនុ វរ្ម័ន(២០០៥-២០០៨)
ផេង សុខវ៉ាន់ដា
សូមផ្ចើកំណាព្យនេះជូនចំពោះលោកគ្រូ ឆឹងតំាង នាយកអនុវិទ្យាល័យ(ចូលនិវត្តន៍)
លោកគ្រូ ញ៉ែម ដារិទ្ធ នាយក រង អនុវិទ្យាល័យ(បច្ចុប្បន្នជានាយក); លោកគ្រូ រូបវិទ្យា៖ ទិត ធី។លោកគ្រូ ជីវវិទ្យា៖ ឈុន ជេដ្ឋ ។
រួមទំាងគ្រូប្រចំាថ្នាក់និងមិត្តរួមថ្នាក់របស់ខ្ញុំ និងមិត្តរួមជំនាន់នៅក្នុងសាលាតែមួយទំាងអស់។
No comments:
Post a Comment