Wednesday, September 3, 2014

សាវតារសង្ខេប និង ទីតំាងភូមិសាស្រ្ត វត្តទឹកវិល ( ចុងកោះ

សាវតារសង្ខេប និង ទីតំាងភូមិសាស្រ្ត វត្តទឹកវិល ( ចុងកោះ
************************************************
វត្តទឹកវិលស្ថិនៅ.ភូមិស្វាយជួរ.ឃុំកោះខែល.ស្រុកស្អាង.ខេត្តកណ្តាល។ភូមិសាស្រ្តវត្តគឺ៖ខាងកើតជាប់ទន្លេបាសាក់ខាងលិចជាប់និងដីចំការអ្នកស្រុក ខាងជើងជាប់ព្រែឈ្មោះព្រែកវត្ត ខាងត្បូងជាប់ផ្លូវរទេះ មានចំងាយ ២២ គីឡូម៉ែត្រ ពីទីរួមខេត្ត។ឈ្មោះដើមហៅវត្តទឹកវិល ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៦៣៨ ដោយព្រះចៅអធិការព្រះនាម ស ព្រះអង្គបានដឹកនំាចលនាពុទ្ធបរិស័ទដែលនៅក្នុងភូមិរួបរួមកសាងវត្តនេះក្នុងនោះព្រះអង្គបានសាងសង់ព្រះពន្លៃមួយខ្នងធ្វើអំពីឈើប្រក់ក្បឿងស្ថិតនៅខាងកើតផ្លូវជាប់និងទន្លេបាសាក់។ហេតុដែលនាំឲ្យមានឈ្មោះថាវត្តទឹកវិលនេះដោយមានប្រវត្តរឿងរាវតំណាលមកថាក្នុងកាលកន្លងមកជាយូរលង់ណាស់មកហើយមានសំពៅធំមួយត្រូវទឹកួចលិចចំកន្លែងដីវត្តនេះសព្វថ្ងៃនេះមានស្រះមួយដែលពុទ្ធបរិស័ទរក្សាទុកជាកេរិ៏្តតំណែល ស្រះនេះមានទទឹង ៣៥ម៉ែត្របណ្តោយ៣៥ម៉ែត្រ ជំរៅ៥ម៉ែត្រកន្លះមានសណ្ឋានជារង្វង់មូលនិងមានមានលិង្គព្រះឥសូរមួយបង្កប់ក្នុងស្រះនៅក្នុងស្រះជាប់រហូតមកដល់បច្ចុប្បន្ន។ពីឆ្នាំ១៦៣៨មកដល់ឆ្នាំ១៩២៣ តអំពីព្រះចៅអធិការព្រះនាមស មក មានព្រះចៅអធិការព្រះនាម ជុំ សំ ព្រះអង្គបានប្រមូលពុទ្ធបរិស័ទទាំជិតឆ្ងាយកសាងបានព្រះវិហារមួយខ្នងអំពីឥដ្ឋប្រក់ក្បឿងកុដិមួយខ្នងសាលាធម្មសភាមួយខ្នងធ្វើអំពីឈើប្រក់ក្បឿងកុដិសម្រាប់ព្រះសង្ឃគង់នៅមានចំនួនបួនខ្នងធ្វើពីឈើប្រក់ក្បឿងព្រមទាំសាលាបឋមសិក្សាមួយ-ខ្នងមួយបន្ទប់ សមិទ្ធិផលទាំងនេះសង់នៅខាងលិតផ្លូវ។ពីឆ្នាំ១៩២៣ដល់១៩៤៤តអពីព្រះចៅអធិការព្រះនាម
ជុំ សំ មកមានព្រះចៅអធិការព្រះនាម ថោង ធឹម ព្រះអង្គបានគ្រប់គ្រងវត្តនេះ ព្រះប្រកបដោយបញ្ញាឈ្លាសវៃ យកព្រះទ័យទុកដាក់ទាំងប្រយោជន៍ផ្លូវធម៌ទាំងប្រយោជន៍ផ្លូវលោកយ៉ាងសកម្មព្រះអង្គបានចលនាបំផុសពុទ្ធបរិស័ទគ្រប់ទិសទីបានព្រះវិហារមួយខ្នងមានពីរជាន់ធ្វើពីឥតប្រក់ក្បឿងកុដិថ្មីមួយខ្នងពីរជាន់(នៅដល់សព្វថ្ងៃ)សាលាបឋមសិក្សានៅខាងកើតផ្លូវ៤ខ្នង១៣បន្ទប់ កុដិមួយខ្នង សាលាធម្មសភា១ខ្នងធ្វើពីឈើប្រក់ក្បឿង និងបានដាំដើមគគី មាញ់សាក់ មាញ់ឡើយឈើទាលទាំងអស់មានរាប់ពាន់ដើម(សព្វថ្ងៃដើមឈើទាំងនេះដុះលូតលាស់ធំៗ)។ក្នុងរវាងឆ្នាំនោះសម្តេចព្រះនរោត្តមសីហនុព្រះអង្គបានយាងមកបញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តទឹកវិលព្រះអង្គសព្វព្រះរាជហរទ័យបានប្រទានថវិកាចំនួន២០មឺនរៀល។ជាការអកុសលក្នុងឆ្នាំ១៩៧៥ក្នុងពេលអទ្រាត ពួកជនអាវខ្មៅមួយក្រុមបានលបធ្វើឃាត ព្រគ្រូអនុគុណថោងធឹមយ៉ាងព្រៃផ្សៃដោយប្រើពូថៅវាយព្រះកេសធាក់ទំលាក់រូមព្រះអង្គពីលើកុដិថ្មយ៉ាងអណោចអធម៌។ក្រោថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរណ-សិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នរណសិរ្សសាមគ្គីអភិ
វឌ្ឍកម្ពុជា វត្តទឹកវិលបានស្តារកសាងឡើងវិញ ដោមានព្រះ-ចៅអធិការព្រះនាម ប៉ុល សិុន ព្រះអង្គបានចលនាពុទ្ធ-
រិស័ទជិតឆ្ងាយកសាងនូវព្រះពន្លៃមួយតូចដើម្បីបានជួមជុំគ្មាធ្វើបុណ្យតាមប្រពៃណីឧបាសកបុនក៏បានជួយកសាងសាលា បឋមសិក្សា៤ខ្នងធ្វើពីឈើប្រក់ក្បឿង។ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩០តពីព្រះចៅអធិការព្រះនាមប៉ុលស៊ិនមកមានព្រះគ្រូចៅអធិការព្រះនាមស្រឹងហុកព្រះអង្គបានបន្តគ្រប់គ្រងព្រះអង្គបានបំផុសពុទ្ធបរិស័ទបានកសាងព្រះវិហារនៅកន្លែងចាស់ ដែលបនប្រល័យពូជសាសន៍បានកំទេចអស់នោះ អោយកើតជារូបរាងវិញ សាលាពុទ្ធិក១ខ្នងធ្វើពីឥតប្រក់ក្បឿង។
ពីឆ្នាំ១៩៩០ដល់ឆ្នាំ២០០៣តពីព្រះចៅអធិការស្រឹង ហុក មកមានព្រះចៅអធិការព្រះនាមញឹមសែមគ្រប់គ្រងរាល់ថ្ងៃនេះ ព្រះអង្គខិតខំយកព្រះទ័យទុកដាក់ទៅលើពុទ្ធចក្រក៏ដូចអាណាចក្រព្រះអង្គបានសាគ្គីជាមួយគណ:កម្មការអាចារ្យពុទ្ធបរិស័ទគ្រប់ទិសទីទាំងក្នុងប្រទេសនិងក្រៅប្រទេសបានសាងនូវសមិទ្ធិផលនានាមានមហាកុដិមួយខ្នងមាន៣បន្ទប់កុដិ១ខ្នង២ជាន់កុដិ១ខ្នង២បន្ទប់សាលាទទួលកឋិនធម្មចេតិយតម្កលគម្ពីព្រះត្រៃបិដកជួសជុសស្រះសាសសង់ផ្លូវក្នុងវត្តចាក់បេតុងជួសជុលកុដិសលពីព្រះគ្រូចៅអធិការធឹមសាលាធម្មសភាសាលាបាលីសព្វថ្ងៃកំពុងកសាងព្រះវិហារតំណាងឲ្យវិហារពីបូរាណ និងកំពុងចាក់ផ្លូវពីបេតុងបន្ត។
ចប់ដោយបរិបូរណ៏

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks