Saturday, September 13, 2014

និស្ស័យស្នេហ៏

   និស្ស័យស្នេហ៏
-----------------
  I.   ពេលឃើញស្រីភ្លាមរៀមលួចគួចចិត្ត
       ប្រាថ្នាស្នេហ៏ស្និទ្នមកថ្នាក់ថ្នមថែ
       ជាម្ចាស់បេះដូង ជីវិតរៀមដែរ              
 នឹកទៅដល់ម៉ែ អោយចូលដណ្តឹង ។
  II.  គន់ហើយគន់ទៀតឆ្លៀតលួចញញឹម  
    វង្សភ័ក្រប៉ប្រិម ស្រស់ស្អាតម្លឹងៗ
       សម្លេងទន់ស្រួយ ភ្នែករិតបន្តឹង            
  រៀមលួចសម្លឹង ដោយចិត្តស្នេហា ។
  III. លើកដៃបួងផ្សងអធិដ្ឋានថាៈ              
 បើស្រស់ជីវ៉ា ពិតគូរៀមរ៉ា
        វាសនាកំណត់ ព្រហ្មលិខិតចារ          
  ជោគជ័យស្នេហា បណ្ឌិតទំាងទ្វេ ។
  IV. សុំលេខទូរស័ព្ទ បានដូចបំណង        
    ទំាង Facebook ផងនិងទំាង Email
       ស្រាប់បានជោគជ័យ ស្រីថា ok          
 គ្រាន់រាប់អានគ្នា បំណាច់បានស្គាល់ ។
  V.  ម្ចាស់ថ្លៃអើយ! ស្អាតហើយចិត្តល្អ      
   រៀមសែនត្រេកអរ សុំធ្វើប្អូនធម៌
       រំភើបដួងចិត្តទ្រូងរៀមញាប់ញ័រ            
បំណាច់បានស្គាល់" រៀមខ្ជាប់និស្ស័យ" ។
-----------------------------------------------
   ដោយ៖ ផេង សុខវ៉ាន់ដា និង ផេង វិសុដ្ឋារ៉ាមុនី  រាជភក្តីស្មោះស្នេហ៏

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks