v ឈូងសមុទ្រកម្ពុជាមានទំហំផ្ទៃទឹកសរុបចំនួន៩៥០០០Km2។មានជំរៅមធ្យម៥០ម៉ែត្រ
ជំរៅអតិបរិមា៧៥ម៉ែត្រ។ហើយមានបាតរាបស្មើដែរប្រសព្វគ្នាត្រង់ចន្លោះចរន្តទឹកក្តៅនឹងចរន្តទឹកត្រជាក់។ព្រំប្រទល់ដែនសមុទ្រកម្ពុជាជាប់ :
· ខាងកើតជាប់ខេត្តកោះកុង;ខេត្តកែប;ខេត្តព្រះសីហនុ;ខេត្តកំពត;។
· ខាងលិចនឹងខាងជើងជាប់ឈូងសមុទ្រថៃឡង់។
· ខាងត្បូងជាប់សមុទ្រវៀតណាម(អតីតសមុទ្រកម្ពុជាក្រោម)។
v
ឈូងសមុទ្រកម្ពុជាមានប្រវែងឆ្នេរសរុប៤៤០kmចែកជាបួនឆ្នេរគឺ :
· ខេត្តកោះកុងមានឆ្នេរប្រវែង
២៣៧ Km
· ខេត្តព្រះសីហនុមានឆ្នេរប្រវែង
១១០ Km
· ខេត្តកំពតមានឆ្នេរប្រវែង
៦៧ Km
· ខេត្តកែបមានឆ្នេរប្រវែង ២៦ Km
v
ចំនុចកណ្តាលនៃឆ្នេរសមុទ្រកម្ពុជាគឺស្ថិតនៅចំក្រុងព្រះសីហនុ(កម្ពុងសោម)
ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងពីចាំយាម(ព្រំដែនថៃ)ដល់ហាទៀង(ព្រំដែនយួន)។
ឆ្នេរសមុទ្រកម្ពុជាមានរាងរឆេតរឆូតខ្លំាង។ហើយស្ថិតនៅប៉ែកនិរតីនៃប្រទេស។
v
តំបន់ឆ្នេរសមុទ្រកម្ពុជាមានក្រឡាផ្ទៃសរុបចំនួន១៧២៣៧Km2រួមមាន:
· ខេត្តកោះកុង
មានផ្ទៃដីសរុប ១១១៦០Km2។
· ខេត្តព្រះសីហនុ
មានផ្ទៃដីសរុប ៨៦៨ Km2។
· ខេត្តកំពត
មានផ្ទៃដីសរុប ៤៨៧៣ Km2។
· ខេត្តកែប
មានផ្ទៃដីសរុប ៣៣៦ Km2។
v
ឈូងសមុទ្រកម្ពុជាមានកំពង់ផែធំខ្នាតអន្តរជាតិមួយគឺ :
· កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ(កំពង់សោម)។កំពង់ផែនេះមានបណ្តោយ
៣៥០ម៉ែត្រ
ទទឹង២៨ម៉ែត្រ។កំពង់ផែនេះចាប់ផ្តើមសាងសង់នៅឆ្នំា១៩៥៤។ហើយ
បានបើកសម្ភោធឲប្រើជាផ្លូវការនៅឆ្នំា១៩៦០ក្រោមព្រះអធិបតីភាពដល់ខ្ពង់ខ្ពស់នៃសម្តេចព្រះឧបយុវរាជព្រះនរោត្តមសីហនុវរ្ម័នព្រះប្រមុខរដ្ឋជាតិកម្ពុជានៃយើង។
v
ឆកសមុទ្រកម្ពុជាដែរធំជាងគេគឺ " ឆកកំពង់សោម "។មានទំហំផ្ទៃសរុបចំនួន៣០Km។ដែរស្ថិតនៅចន្លោះខេត្តកោះកុង
នឹង ក្រុងព្រះសីហនុ។
v
កោះដែរធំជាងគេក្នុងលំហសមុទ្រកម្ពុជាគឺ : កោះត្រល់ ដែលស្ថិតនៅចំងាយតែ១៥Kmពីឆ្នេរសមុទ្រខេត្តកំពត។កោះត្រល់នេះមានទំហំផ្ទៃសរុបចំនួន៥៩៣.៣Km2គឺជិតស្មើនឹងប្រទេសសិង្ហបូរីដែលមានផ្ទៃដីសរុបតែ៦១៨Km2។ប៉ុន្តែជាអកុសលកោះខ្មែរដល់ធំមហិមានេះបានកំពង់ត្រូវរដ្ឋាភិបាលយួនឈ្លានពានគ្រប់គ្រងជាកម្មសិទ្ធរបស់គេដែលយួនប្តូរឈ្មោះហៅថា"កោះភូក្វុក"ទៅវិញ។កោះត្រល់នេះមានចំងាយ៤៥Kmពីខេត្តកៀនយ៉ាងប្រទេសយួន។ឬខេត្តពាមដែនដីកម្ពុជាក្រោមនៃអតីតខេត្តខ្មែរយើងកាលនៅជាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
v
លំហសមុទ្រកម្ពុជាមានកោះសរុបទំាងអស់ចំនួន៦០កោះរួមមាន :
- ខេត្តកោះកុង
មានកោះសរុប ២៣ កោះ ។
- ខេត្តព្រះសីហនុ
មានកោះសរុប ២២ កោះ ។
- ខេត្តកែប មានកោះសរុប ១៣ កោះ ។
- ខេត្តកំពត មានកោះសរុប ២ កោះ ។
v ក្រុងព្រះសីហនុ
មានឆ្នេរលំហែកាយចំនួន ៥ គឺ :
- ឆ្នេរអូរឈើទាល ; ឆ្នេរសុខា ; ឆ្នេរប្រំាពីរជាន់ ;ឆ្នេរឯករាជ្យ ; ឆ្នេរដើមជ្រៃ
។
v
ក្រុងកែប មានឆ្នេរលំហែកាយតែមួយគត់គឺ ឆ្នេរ" កែប”។
—
ចងក្រងដោយខ្ញុំព្រះករុណាខ្ញុំបាទ ផេង វិសុដ្ឋារ៉ាមុនី
និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
ឯកទេស សង្គមវិជ្ជា
No comments:
Post a Comment