--------------------------------------------------------
១. ភ្ជុំបិណ្ឌឆ្នំានេះក្នុងចិត ្តគួចប៉ង
ចង់ទៅលេងម្តងដីនាយសមុទ្រ
អោយស្គាល់ដីសណ្តរល្អបំផុត
អោយស្គាល់ដីសណ្តរល្អបំផុត
ទៅជ្រោយសមុទ្រ ជ្រោយកម្ពុជា ។
២. ទៅលេងស្រះគូ ខេត្តព្រះត្រពំាង
២. ទៅលេងស្រះគូ ខេត្តព្រះត្រពំាង
ព្រែកឬស្សី ឃ្លំាង ខេត្តព្រះសួគ៌ា
រួចមកកោះគង ផ្សារដែក ជុំគ្នា
រួចមកកោះគង ផ្សារដែក ជុំគ្នា
ហើយនំាមីងមា ទៅរោងដំរី ។
៣. មកលេងកំពង់គោ ជាប់ស្វាយរៀង
៣. មកលេងកំពង់គោ ជាប់ស្វាយរៀង
រួចឆ្លៀតចូលឆៀងលេងកំពង់ឬស្សី
ទៅព្រៃនគរ វត្តច័ន្ទរង្សី
ទៅព្រៃនគរ វត្តច័ន្ទរង្សី
កំពង់ក្របី ក៏ទៅលេងដែរ ។
៤. ទៅ ទួលតាមោក ឆ្ពោះមកអូកាប់
៤. ទៅ ទួលតាមោក ឆ្ពោះមកអូកាប់
លង់ហោរដីល្បាប់ មកមើលវាលស្រែ
រួចមកខេត្តមេស ពាមបារាជដែរ
រួចមកខេត្តមេស ពាមបារាជដែរ
ដើរមើលស្រីខ្មែរ ស្រស់ដូចកិន្នរ ។
៥. ដល់ថ្ងៃភ្ជុំធំ មកលេងខេត្តពាម
៥. ដល់ថ្ងៃភ្ជុំធំ មកលេងខេត្តពាម
រួចបន្តភ្លាម មកក្រមួនស
ពលលាវ ទឹកខ្មៅ សមុទ្រឆ្នេរល្អ
ពលលាវ ទឹកខ្មៅ សមុទ្រឆ្នេរល្អ
រួចហើយបន្ត មកលេងមាត់ជ្រូក ។
>>>>>>>>>>>>>>>>>>>
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី
No comments:
Post a Comment