------------------------------
I. ចង់ចូលសាងផ្នួសបួសថ្វាយសាសនា តែទាស់ចិន្តាជំពាក់ស្នេហ៏ស្រី
ប្រុងរៀបជំនូនចូលដណ្តឹងស្តី
តែទាស់ពីសី នាងជាប់សិក្សា ។
II. ចំណងស្នេហ៏ចាស់កាលវ័យកុមារ
ស្រីធ្លាប់វាចា ព្រមស្ម័គ្ររៀមរ៉ា
ទោះជាពេលនោះមិនទាន់គ្រប់ការ
តែត្រួយស្នេហា ដុះពន្លកជា។
III. បើចូលសាងផ្នួសខ្លាចស្រីប្រែចិត្ត
ដូចអង្គនិមិត្ត ព្រះរាជសម្ភារ
ជាប់ព្រះទ័យក្នុងផ្នួសភេទបុព្វជ
ទើបទ្រង់ឃ្លាតឃ្លា សង្សារម្ចាស់ស្នេហ៏។
IV. អ្ហើយ!ចុះ កាត់ចិត្តមិនចូលសាងផ្នួស
តស៊ូជីវិត ស្វែងវិជ្ជាពិត
រងចំាម្ចាស់ស្នេហ៏ស្រីស្រស់វរមិ
រៀនចប់បណ្ឌិត ចូលស្តីអូនហើយ ។
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា
ទីប្រឹក្សានិពន្ធ៖ ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី
No comments:
Post a Comment