Saturday, September 13, 2014

សម្រសនារីខ្មែរ នាខែបិណ្ឌភ្ជុំ

សម្រសនារីខ្មែរ នាខែបិណ្ឌភ្ជុំ
------------------------------
I. អាវប៉ាក់សំពត់ហូលចូលក្នុងវត្តវ៉ា
ល្អស្រស់អស្ចារ្យ ភក្រ្ការួសរាយ
ញញឹមថ្ពាល់ខួចគួចទុកពីនាយ
ទឹកចិត្តទូលាយ រដូវបិណ្ឌភ្ជុំ ។
II. ចង្កេះរាងរៀវស្រៀវដល់បេះដូង
គន់មើលដើមទ្រូង ពើងណែងក្រពុំ
ត្រចៀកសៀតផ្កាយ៉ាងស្រស់ភិរម្យ
ស្រគត់ស្រគុំចរិយាស្រី ។
III. ដងខ្លួនស្រឡូន គួរចង់នែបនិត្រ
ប៉ងគូជីវិតថ្មមត្រកងបី
រៀមសូមដណ្តឹងសួរកែវពិសី
តើនាងមានប្តី ឬនៅទំនេរ ?។
IV. បើស្រីមានគូ វរមិត្តប្រាប់ផង
Face book ឆ្លើយឆ្លងកុំបីរិះរេ
តែណាប្រសិនកែវនៅទំនេរ
សូមស្នេហ៏មាសមេ ស្រីយល់យ៉ាងណា?។
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
សហនិពន្ធដោយៈ ផេង សុខវ៉ាន់ដា
និង ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks