ប្រាសាទបាយ័ន (ចុងសតវត្សទី១២ ដើមសតវត្សទី១៣) / Bayon Temple (the late 12th or early 13th century)
ប្រាសាទបាយ័ន មានទីតាំងស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ប្រាសាទនេះ កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន ។
ប្រាសាទបាយ័នមានកំពូលមុខ៤ ចំនួន៥៤កំពូល ដែលអ្នកស្រាវជ្រាវភាគច្រើនបានអះអាងថា ជាតំណាងឲ្យអាណាខេត្ត និងនគរតូចៗជាចំណុះនាសម័យនោះ ។ ចំណែកឯក្នុងស្ថាបត្យកម្ម ប្រាសាទបាយ័នបានបង្ហាញយ៉ាងច្បាស់ពីរបៀបគ្រប់គ្រងប្រទេស ដោយប្រើគោលការណ៍ព្រហ្មវិហារធម៌ និងការសន្ទនា ដែលបានបញ្ចៀសសង្គ្រាមសាសនាក្នុងប្រទេស (អ្នកកាន់ព្រហ្មញ្ញសាសនា ចាត់ទុកកំពូលមុខ៤ តំណាងឲ្យព្រះព្រហ្ម រីឯអ្នកកាន់ព្រះពុទ្ធសាសនា ចាត់ទុកកំពូលមុខ៤ តំណាងឲ្យព្រហ្មវិហារធម៌ ៖ មេត្តា ករុណា មុទិតា ឧបេក្ខា) ។ ព្រះបាទជ័យវរ្ម័នទី៧ គឺជាមហាវីរក្សត្រ ដ៏អស្ចារ្យ ព្រះអង្គឈ្នះសង្គ្រាមទាំងក្នុង និងក្រៅស្រុក ។ ដកស្រង់ចេញពីឯកសារបេតិកភណ្ឌបុរាណវិទ្យា ស្ថាបត្យកម្ម និងវប្បធម៌ខ្មែរ រៀបរៀងដោយលោក ថៃ មករា។
ដើម្បីអានអត្ថបទទាំងមូល សូមចុច ៖ Bayon Temple
No comments:
Post a Comment