អនុស្សាវរីយ៏ថ្នាក់ទី"៥"......រៀមចំាជានិច្ច! និពន្ធដោយ ផេង សុខវ៉ាន់ដា
អនុស្សាវរីយ៏ថ្នាក់ទី៥.......!
1. កាលថ្នាក់ទីប្រំារៀមចំាមិនភ្លេច
ចងចំាជាប់ចិត្តអនុស្សាវរីយ៏
នូវស្នាដៃស្រីដែលស្រស់ឆវី
រចនាសំភីជា"អក្សរផ្ចង់"។
2. ចិត្តរៀមចងចំាឆ្នំាពីរពាន់បី
ដែររូបស្រស់ស្រីរៀនជាមួយបង
សាលាបឋមចុងកោះនោះផង
កែវស្រស់នួនល្អងរៀមប៉ងមេត្រី។
3. "អក្សរផ្ចង់"ស្រីឆ្លាក់អោយមកបង
យកទៅប្រលង ឈ្នះមិត្តដទៃ
គ្រូកែថាល្អទឹកដៃមានន័យ
ទោះជាក្មេងវ័យស្រីឆ្លាក់បានល្អ។
4. នេះជាចំណងចងចិត្តរៀមហើយ
ទឹកដៃត្រើនត្រើយដល់ស្រស់បវរ
បញ្ជាក់ន័យស្នេហ៏ដួងចិត្តស្មោះស
"អក្សរផ្ចង់"ស្រីជាសាក្សីស្នេហ៏។
5. កំនាព្យរៀមតែងរំលឹកអនុស្សា
តើកនិដ្ឋាស្រីចំាឬទេ
កាលដែលកល្យាណស្រីស្រស់មាសមេ
ឆ្លាក់អក្សរផ្ចង់អោយដល់រូបបង។
6. ដើមពោធិមាត់ទន្លេក៏បានដឹង
ដែលស្រស់ព្រលឹងឆ្លាក់ជាចំណង
ចងចិត្តរៀមជាប់អោយប្រាថ្នាប៉ង
ស្ម័គ្រតែនួនល្អងលុះគ្រាអវសាន្ត។
7. វត្តទឹកវិលអើយជួយជាសាក្សី
"អក្សរផ្ចង់ស្រី"ដល់ល្អចំណាន
ចងចិត្តខ្ញុំហើយបំភ្លេចមិនបាន
ស្រីស្រស់កល្យាណរំដួលអរជូន។
.....................................................................
1. កាលថ្នាក់ទីប្រំារៀមចំាមិនភ្លេច
ចងចំាជាប់ចិត្តអនុស្សាវរីយ៏
នូវស្នាដៃស្រីដែលស្រស់ឆវី
រចនាសំភីជា"អក្សរផ្ចង់"។
2. ចិត្តរៀមចងចំាឆ្នំាពីរពាន់បី
ដែររូបស្រស់ស្រីរៀនជាមួយបង
សាលាបឋមចុងកោះនោះផង
កែវស្រស់នួនល្អងរៀមប៉ងមេត្រី។
3. "អក្សរផ្ចង់"ស្រីឆ្លាក់អោយមកបង
យកទៅប្រលង ឈ្នះមិត្តដទៃ
គ្រូកែថាល្អទឹកដៃមានន័យ
ទោះជាក្មេងវ័យស្រីឆ្លាក់បានល្អ។
4. នេះជាចំណងចងចិត្តរៀមហើយ
ទឹកដៃត្រើនត្រើយដល់ស្រស់បវរ
បញ្ជាក់ន័យស្នេហ៏ដួងចិត្តស្មោះស
"អក្សរផ្ចង់"ស្រីជាសាក្សីស្នេហ៏។
5. កំនាព្យរៀមតែងរំលឹកអនុស្សា
តើកនិដ្ឋាស្រីចំាឬទេ
កាលដែលកល្យាណស្រីស្រស់មាសមេ
ឆ្លាក់អក្សរផ្ចង់អោយដល់រូបបង។
6. ដើមពោធិមាត់ទន្លេក៏បានដឹង
ដែលស្រស់ព្រលឹងឆ្លាក់ជាចំណង
ចងចិត្តរៀមជាប់អោយប្រាថ្នាប៉ង
ស្ម័គ្រតែនួនល្អងលុះគ្រាអវសាន្ត។
7. វត្តទឹកវិលអើយជួយជាសាក្សី
"អក្សរផ្ចង់ស្រី"ដល់ល្អចំណាន
ចងចិត្តខ្ញុំហើយបំភ្លេចមិនបាន
ស្រីស្រស់កល្យាណរំដួលអរជូន។
.....................................................................
No comments:
Post a Comment