Wednesday, September 3, 2014

រមនីយដ្ឋានភ្នំស្អាង

រមនីយដ្ឋានភ្នំស្អាង
›››››››››
មាន​ទីតាំង​នៅក្នុង​ឃុំ​ស្អាងភ្នំ មាន​ចម្ងាយ​ប្រមាណ​២៣​គីឡូម៉ែត្រ​ពី​តាខ្មៅ ឬ​៣៤​គីឡូម៉ែត្រ​ពី​ភ្នំពេញ និង​អាច​ទៅ​ដល់​បាន​តាម រយៈ​ផ្លូវជាតិ​ថ្មី​លេខ​២១ (​សាងសង់​ក្នុង​ជំនាន់​ពុល​ពត លាតសន្ធឹង​លើ​តំបន់​វាល​នៃ​ទួល​ក្រសាំង​) ពី​តាខ្មៅ​ទៅដល់ ផ្លូវជាតិ​ចាស់​លេខ​២១ នៅ​វត្ត​ឈូក​លៀប ឃុំ​រកា​ខ្ពស់​ក្នុង​ចម្ងាយ​១២​គីឡូម៉ែត្រ និង​ពី​វត្ត​ឈូក​លៀប​ទៅ​ផ្សារ​នៅ​ស្រុក​ស្អាង ក្នុង​ចម្ងាយ​៥​គីឡូម៉ែត្រ បត់​ស្តាំ​២.៥​គីឡូម៉ែត្រ​តាម​ផ្លូវលំ​មួយ នឹង​ទៅ​ដល់​ខ្លោងទ្វារ​វត្ត​មួយ ហើយ​បត់​ស្តាំ​តាម​ផ្លូវលំ​ចម្ងាយ​២.៥​គីឡូម៉ែត្រ​ទៀត នឹង​ទៅ​ដល់​ភ្នំ​ស្អាង​។​ភ្នំ​ស្អាង​គឺ​កន្លែង​កម្សាន្ត​បែប​វប្បធម៌ និង​ធម្មជាតិ​មួយ  ដែល​មាន​វត្ត​មួយ​បាន​សាងសង់​នៅលើ​កំពូលភ្នំ ដែល​យើង អាច​មើលឃើញ​ទេសភាព​ដ៏​ស្រស់​ស្អាត​ដែល​នៅ​ព័ទ្ធជុំវិញ​។ ភ្នំ​ស្អាង មិន​មាន​ដើមឈើ​ច្រើន ដូច​ភ្នំ​ធន់​មន់​ទេ ប៉ុន្តែ​នៅ​ជុំវិញ​វត្ត​មាន​បឹង​ដ៏​ធំ​មួយ​សម្បូរ​ទៅ​ដោយ​ត្រី ផ្ការំចង់ និង​ព្រលឹង ហើយ​ក្រៅពី​ជិះទូក អ្នកទេសចរ អាច​រីក រាយ​ជាមួយនឹង​ការ​ស្ទូចត្រី​បាន​ថែម​ទៀត​ផង​។ ក្នុង​រដូវវស្សា ភ្នំ​ស្អាង​ហាក់ដូចជា​កោះ​មួយ​ព័ទ្ធជុំវិញ​ដោយ​ទឹក​ដ៏​ធំ ដូច្នោះ​ដែរ​។​
›››››››››




​វត្តភ្នំ​ទំពែក​
››››››››››
​មាន​ទីតាំង​នៅ​ឃុំ​ក្រាំង​ញ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល​។ មាន​ផ្ទៃដី ៨,០០០ ហិកតា និង​ប្រជាជន​សរុប ១២,៧០០​នាក់​។ ក្រំាងយ៉ូវគឺជា​តំបន់​អភិវឌ្ឍន៍ របស់​សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុន សែន គម្រោង​លើ​ការអភិវឌ្ឍន៍ វិស័យ កសិកម្ម នៅក្នុង​តំបន់​នោះ មាន​វាលស្រែ​ដ៏​ធំ ប្រព័ន្ធធារាសាស្ត្រ និង​ផ្លូវ​ដីក្រហម​ពី​ភូមិ​មួយ ទៅ​ភូមិ​មួយទៀត​។
វត្តភ្នំ​ធនមន្ត
››››››››
​វត្តភ្នំ​ធនមន្ត មាន​ទីតាំង​នៅ​ឃុំ​ព្រែកគយ ស្រុក​ស្អាង​មាន​ចម្ងាយ​២៣.៥​គ​.​ម ពី​តាខ្មៅ ឬ​មាន​ចម្ងាយ​៣៤.៥​គ​.​ម ពី​ភ្នំពេញ តាមរយៈ​ផ្លូវជាតិ​លេខ​២១​។ ភ្នំ​ធនមន្ត អាច​ទៅ​ដល់​តាម​ផ្លូវជាតិ​លេខ​២១ ពី​ភ្នំពេញ​ទៅ​ដល់​ផ្សារ​ព្រែក​តូច ក្នុង​ស្រុក​ស្អាង និង​បន្ត​រហូត​ដល់​ផ្លូវបត់ នៃសាលាបឋមសិក្សា​ស្វាយ​តា​នី​២០​គ​.​ម ពី​តាខ្មៅ តាម​ផ្លូវជាតិ​លេខ​២១ ហើយ​បត់​ស្តាំ​ប្រហែល ៣.៥​គ​.​ម​។ បើសិន​យើង​ធ្វើដំណើរ​តាម​បណ្តោយ​ទន្លេបាសាក់ ចម្ងាយ​ផ្លូវទឹក​ស្មើ​នឹង​ចម្ងាយ​ផ្លូវ​លេខ​២១​ចាស់ ពី​ភ្នំពេញ ទៅ​ផ្សារ​ស្អាង មាន​ចម្ងាយ​៣៦​គ​.​ម​។ វត្ត​នេះ​បាន​សាងសង់ឡើង​ក្នុង​ឆ្នាំ​១៩៥៤ ដោយ​ព្រះសង្ឃ​មួយអង្គ​ព្រះនាម រ័ត្ន ផាន់​។
›››››››››


No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks