Monday, September 22, 2014

គេងនឹក ស្រម៉ៃបុប្ជាកម្ពុជាក្រោម

គេងនឹក ស្រម៉ៃបុប្ជាកម្ពុជាក្រោម
>>>>>>>>>>>>>>>>>>>>>>>>
រាល់ថ្ងៃគេងនឹករលឹកស្រីម្នាក់                  
ស្រស់កែវវល័ក្ខណ៏បុប្ជាខ្មែរក្រោម
រៀមជាប់ចិត្តលង់ស្នេហ៏សម្រស់ឆោម      
  បុប្ជាខ្មែរក្រោម គេងនឹករាល់ថ្ងៃ ។
នឹកអើយសែននឹក នឹកគ្រប់វេលា
 រៀមប្រាថ្នាជាគូព្រេងនិស្ស័យ
រៀមនៅស្វាយជួរ ស្អាងកណ្តាលថ្លៃ        
ឯស្រស់ចរណៃ ស្រីនៅខេត្តឃ្លំាង។
សង្ឃឹមថ្ងៃមួយ រៀមទៅដីក្រោម            
ជួបវរមិត្តឆោម ព្រមពុកម្តាយស្រី
ណែនំារៀមស្គាល់ សន្តានប្រុសស្រី      
 នំាយាយចូលស្តី ពេលវិលត្រលប់ ។
ចំាបងរៀនចប់ ត្រលប់ចូលស្តី
   អូនកុំយកប្តី មុនបងរៀនចប់
បងនឹងតស៊ូដល់ទីបញ្ចប់                    
ពេលចប់បណ្ឌិត ចូលស្តីអូនណ៎ា។
បុប្ជាខ្មែរក្រោម ជាកែវភ្នែកបង          
ពេលដែលនួនល្អង ចូលរោងផ្កាស្លា
ក្រាបសំពះផ្ទឹមនៅមុខដូនតា          
 យើងទំាងទ្វេហា សាងស្នេហ៏លុះក្ស័យ។
ពីស្វាយជួរ ថ្ងៃ ព្រហ ខែ កញ្ញា ឆ្នំា២០១៤
ដោយៈ ផេង វិសុដ្ឋារ៉ាមុនី និង ផេង សុខវ៉ាន់ដា

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks