Wednesday, September 3, 2014

ពណ៌ដែលខ្ញុំស្រលាញ់.......

ពណ៌ដែលខ្ញុំស្រលាញ់.......
=================
1. ពណ៌ដែលខ្ញុំស្រលាញ់បំផុត
ពណ៌ទឹកសមុទ្រ ពណ៌ខៀវផ្ទៃមេឃ
ពណ៌ទឹកមាស ទឹកប្រាក់ ពណ៌ត្រួយចេក
ពណ៌សភ្លឺផ្លេក នឹងលឿង,ស្វាយ។
2.ប្រំាបីពណ៌នេះប្រចំាចិត្ត
ដែរខ្ញុំស្នេហ៏ស្និទ្ធអស់ពីកាយ
សូមអស់ខេមរះជនទំាងឡាយ
ចិត្តខ្ញុំសូមផ្សាយ អោយញាតិដឹង។
3. ទី១ ទង់ព្រះរាជសង្ហារ
ពណ៌ខៀវសញ្ញាជាតិសាសន៏ខ្មែរ
ឯទង់UN ផ្ទៃមេឃដែល
ពណ៌សសុទ្ធសែសម្បុរព្រាប។
4. ពន្លឺព្រះច័ន្ទពណ៌ទឹកប្រាក់
សែនភ្លឺត្រជាក់ សុំអស់ខ្មែរជ្រាប
ពណ៌មាសចំាង សូរិយាហៀប
រលត់រស្មីដល់ឆ្អិនឆ្អៅ។
5. ពណ៌លឿងស្បង់លោកពុទ្ធសាសនា
ពណ៌ស្វាយវ៉ាន់ដាកំណត់ដៅ
ទុកជាពណ៌តកូនចៅ
តពូជពង្សផៅ ពណ៌ប្រចំាចិត្ត។
6. ពណ៌ទេសភាពធម្មជាតិស្រុកស្រែ
ចិត្តចងស្និទ្ធស្នេហ៏លើសផុតគេ
ពេញចិត្តពេញថ្លើម ពណ៌ម្លេះទេ
ចូលចិត្តជាងគេ ប្រំាបីពណ៌នេះ។
========================
រាជធានីភ្នំពេញ,ថ្ងៃ១២ខែវិច្ឆិកាឆ្នំា២០១៣
និពន្ធដកស្រង់ចេញពីដួងចិត្តផ្ទាល់របស់ខ្ញុំបាទ ផេង សុខវ៉ាន់ដា

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks