Tuesday, September 30, 2014

អត្ថបទវិភាគ​ «យួន​ត្រូវ​ខ្ជាក់​កោះ​ត្រល់​ទាំង​អាមាស់» របស់​លោក​សុទ្ធ ប៉ូ​លីន

អានអត្ថបទវិភាគ​ «យួន​ត្រូវ​ខ្ជាក់​កោះ​ត្រល់​ទាំង​អាមាស់» របស់​លោក​សុទ្ធ ប៉ូ​លីន ចុះ​ផ្សាយ​ក្នុង​សំលេង​ខ្មែរ​នៅ​បរ​ទេស អង្គរ​បូរី​​ ធ្វើ​អោយ​ខ្ញុំ​មាន​ការ​សប្បាយ​រីក​រាយ​ក្នុង​ចិត្ដ​​ជា​អនេក។ តើ​​យួន​វា​ខ្ជាក់​កោះ​ត្រល់​អោយ​ខ្មែរ​វិញ​ដែរ​ឬ​អត់​?.. ត្រង់​នេះ​ឃើញ​ថា​ យួន​ពិត​ជា​អាច​ខ្លាច​ច្បាប់​អន្ដរ​ជាតិ​មែន លុះ​ត្រា​ខ្មែរ​យើង មេ​ដឹក​នាំ​យើង​ហ៊ាន​ងើប​ឡើង ស្វែង​រក​ឯក​សារ​ទាំង​ឡាយ​យក​ទៅ​ប្ដឹង​ដល់​អន្ដរ​ជាតិ​អោយ​ជំនុំ​ជំរះ ដូច​ករណី​ក្នុង​រឿង​ប្រា​សាទ​ព្រះ​វិហារ​នោះ ទើប​វា​មែន តែ​បើ​យើង​ខ្មែរ​ មេ​ដឹក​នាំ​យើង អ្នក​នយោ​បាយ​ជាតិ​យើង មិន​ខ្វល់​ខ្វាយ មិន​អើ​ពើ មិន​​ស្នេហា​​ជាតិ​​ពិត​ៗ ហើយ​នាំ​គ្នា​ងើប​ឡើង​ស្វែង​រក​ឯក​សារ ទៅ​ប្ដឹង​ត​វ៉ា​​ទាម​​ទារ​ទេ​នោះ យួន​ក៏​មិន​អាច​ហារ​ខ្ជាក់​កោះ​ ឬ​ទឹក​ដី​ដែល​វា​លេប​ទៅ​ហើយ​មក​អោយ​ខ្មែរ​វិញ​នោះ បាន​ឡើយ​​។

កូន​ខ្មែរ ប្រជា​រាស្ត្រ​ខ្មែរ អ្នក​នយោ​បាយ​ជាតិ ត្រូវ​តែ​នាំ​គ្នា​រក្សា​បូរណ​ភាព​ដែន​ដី​ខ្មែរ​អោយគង់វង់ន លោក​សុទ្ ប៉ូ​លីន​ដែល​បាន​ខំ​ស្វែង​រក​​ឯក​សារ​មក​ដាក់​ជូន​មិត្ដ​អ្នក​អាន ដើម្បីអង្រួនស្មារតីកូនខ្មែរអោយមានស្មារតីរឹងប៉ឹងភ្ញាក់រលឹក អោយចេះពិចារណា ស្វែង​រក​ការ​ពិត​ណា​មួយ​ ដែល​ទាក់​ទង​នូវ​បូរណ​ភាព​ដែន​ដី​ខ្មែរ អោយពឹងផ្អែកលើឯកសារ ជាពិសេសឯកសារបារាំង (លោកប្រេវីយេ) យក​ទៅ​ទាម​ទារ​ប្ដឹង​អន្ដរ​ជាតិ​ ដោយ​អហឹង្សា​។ ក្នុង​អត្ថ​បទលោកសុទ្ធ ប៉ូលីនបានសរសេរអំពីបន្ទាត់ប្រវីយេ សំអាងទៅលើឯកសារមួយចំនួន ហើយ​ដែល​ខ្ញុំ​គិត​ថា គឺ​ជា​ឯក​​សារ​យ៉ាង​សំខាន់​មួយ សំរាប់​បង​ប្អូន​ខ្មែរគ្រប់ៗគ្នា គួរស្វែងរកយល់ដឹងផងដែរ ដូច្នេះហើយ ទើបខ្ញុំសូមលើកយកអត្ថ​បទ​នេះ មក​ដាក់​ជូន​​ប្រិយ​មិត្ដ​អ្នក​អាន​គ្រប់​ៗ​គ្នា អោយបានអាន ហើយធ្វើការកត់សំគាល់ និងស្វែងយល់ដោយខ្លួនឯងផង។ អត្ថបទ មាន​ខ្លឹម​សា​រ​ដូច​ត​ទៅ​នេះ ​(កឈ)។

…………………………………………………………

ក្នុងប្រការធ្វើក្ដីក្ដាំដណ្ដើមទឹកដីពីយួនមកវិញ… យើងត្រូវប្រើឯកសារ។ បើគ្មានឯកសារទេ ក៏យើងគ្មានទឹក​មាត់​ឯ​ណា ទៅ​ត​វ៉ា​ជា​មួយ​តុលា​ ការ​អន្ដរ​ជាតិ​នោះ​ដែរ (ប្រការព្រះវិហារជាមួយសៀមជាឧទាហរណ៍)។ ការប្រើចំបាំងរាំងជល់ ជាដំណោះ​ស្រាយ គឺ​ជា​អំពើ​ល្ងង់​ខ្លៅ ពី​ព្រោះ​ កំលាំង​ទ័ព​របស់​យើង​តិច​តួច​ជាង​គេ.. ចំណែកជំលោះរវាងខ្មែរ និងខ្មែរ ដោយចោទប្រកាន់អ្នកនេះ ឬអ្នកនោះកាត់​ដី​អោយ​យួន​នោះ​ក៏​ជា​ការ​ ធ្លាក់​ចូល​ក្នុង​ឧបាយ​កល​របស់​ខ្មាំង​យួនដូចគ្នាដែរ… ពីព្រោះ យួនត្រូវការអោយខ្មែរយើងឈ្លោះគ្នា ដើម្បីបំបាត់ដាននៃអំពើ​ចោរ​កម្ម​ប្លន់​ទឹក​ដី ​របស់​វា​។ យើង​ត្រូវ​យក​ឯក​សារ​បារាំងមកប្រើជាមធ្យោបាយ ដើម្បីទាមទារយកទឹកដីរបស់យើងមកវិញ ពី​ព្រោះ​ខ្មែរ​ហើយ​និង យួន​ធ្លាប់​ រស់​នៅ​ក្រោម​អាណា​និគម​បារាំង​ដូច​គ្នា។ ឯកសារបារាំងជាផ្លូវការបានសរសេរដូច្នេះថា៖

«ទឹកដីដែលពួកសៀមបានដណ្ដើមយកទៅ ក៏ត្រូវបង្វិលមកកម្ពុជាវិញ នៅថ្ងៃទី៩ ខែធ្នូ ១៩៤៦។ ក៏ប៉ុន្ដែទឹកដី​ដែល​យួន​បាន​ដណ្ដើម​យក​ទៅ​ មិន​បាន​បង្វិល​មក​ខ្មែរ​វិញ​ទេ​។ បើទោះជាមានសេចក្ដីសន្យាពីឧត្ដមនាវី De la Grandière យ៉ាងណាក៏ដោយ រដ្ឋ​សភា​បារាំង នៅ​យប់​ថ្ងៃ​ទី​ ២១ ឧសភា ១៩៤៩ បាន​បោះ​ឆ្នោត​ភ្ជាប់ដែនដីកូសាំងស៊ីន អតីតទឹកដីអាណានិគម មិន មែនតភ្ជាប់អោយទៅប្រទេស​កម្ពុជា​ដែល​ធ្លាប់​មាន​កម្ម​សិទ្ធិ​ប្រ​វត្ដិ​សាស្រ្ដ​ទៅ​លើ​ទឹក​ដី​ទាំង​នេះ​ទេ ប៉ុន្ដែភ្ជាប់ទៅអោយ វៀតណាមវិញ។ ដូច្នេះទៅជនជាតិខ្មែរ ៦០០.០០០នាក់ ដែល​រស់​នៅ​ដោយ​ សារ​មុខ​របរ​កសិ​កម្ម និង​ជំនួញជួញដូរតូចតា ច ក៏បានធ្លាក់ទៅក្រោមនឹមនៃរដ្ឋមួយ (យួន) ដែលប៉ុនប៉ងប្រាថ្នា​បំផ្លិច​បំផ្លាញ​ភាសា និង​ទំនៀម​ ទំលាប់​ប្រពៃ​ណី​ពី​ដូន​តា​របស់​ពួក​គេ» (ដកស្រង់ចេញពី Histoire du Cambodge par A. Dauphin-Meunier – Press Universitaires de France- Paris 1968 -P-114)។។

ដូច្នេះ ការកាត់ទឹកដីកម្ពុជាក្រោមអោយទៅយួន (ដោយមានទឹកដីកោះត្រល់នៅក្នុងនោះដែរ និងដោយមានខ្សែ​បន្ទាត់​ប្រេ​វី​យេ ជា​ព្រំ​ដែន​ សមុទ្រ​រវាង​កម្ពុ​ជា​វៀត​ណាម) បានប្រព្រឹត្ដឡើងជាផ្លូវការ ដោយប្រទេសបារាំងបានសំរេចពីលើ ក្បាលខ្មែ​ររួច​ទៅ​ហើយ តាំង​ពី​ឆ្នាំ​១៩៤៩​។ ការ​ដែល​គួរ​អោយ​កត់​សំគាល់​នៅក្នុងឯកសារខាងលើ គឺប្រទេសបារាំងបាន ទទួលស្គាល់ថា ខ្មែរមានកម្មសិទ្ធិជាម្ចាស់​ទឹក​ដី​កូសាំង​ស៊ីន… តែ​ ប្រែ​ជា​លើក​ដី​នេះ​ទៅ​អោយ​វៀត​ណាមទៅវិញ។ ប៉ុន្ដែ ទោះជាយ៉ាងនេះក្ដី សាធារណរដ្ឋបារាំងមិនបានចង់អោយខ្មែរ​បាត់​បង់​ទឹក​ដី​កោះ​សមុទ្រ​ អោយ​លើស​ពី​ខ្សែ​បន្ទាត់​ប្រេ​វីយេ​នោះ​ឡើយ… ដែលជាមរតកជាផ្លូវការបន្សល់ទុកដោយបារាំងអាណានិគម សំរាប់​ជា​មរ​តក​ជា​ផ្លូវ​ការ​ បន្សល់​ទុក​ ដោយ​បារាំង​អាណា​និគម​សំរាប់​អោយខ្មែរ-យួនចែកដីគ្នា។

ដូច្នេះ នៅពេលដែលរាជការ «សង្គមរាស្រ្ដនិយម» របស់សំដេចនរោត្ដម សីហនុ ចាប់ផ្ដើមធ្វើការចរចាជាមួយ​យួន​ខាង​ជើង (១៩៤៩) អោយ​ទទួល​ស្គាល់ «ព្រំ​ដែន​បច្ចុប្បន្ន» នៃ​ប្រទេសកម្ពុជា គឺសំអាងទៅលើព្រំដែនដែលបន្សល់ទុកដោយ​អា​​ណា​និគម​បារាំង បើ​ព្រំ​ដែន​ សមុទ្រ​ គឺ​នៅ​លើ​ខ្សែ​បន្ទាត់​ប្រេ​វីយេ​។ នៅពេលដែលសាធារណរដ្ឋបារាំងរបស់លោកឧ ត្ដមសេនីដឺគ្ហោល ប្រកាស​ទទួល​ស្គាល់ «ព្រំ​ដែន​ បច្ចុ​ប្បន្ន» នៃ​កម្ពុជា ក៏​សំអាង​ទៅ​លើ​ខ្សែ​បន្ទាត់​ប្រេវី​យេ (១៩៦៦)។ នៅ ពេលដែលរដ្ឋការនិចសុនយល់ព្រម​ទទួល​ស្គាល់ «បូរណ​ភាព​ទឹក​ ដី» នៃ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩៦៨ ក៏​សំអាងទៅលើ ខ្សែបន្ទាត់ប្រេវីយេដូចគ្នា ជាព្រំដែនកម្ពុជារវាងប្រទេស​កម្ពុជា​ នឹង​វៀត​ណាម​ ខាង​ត្បូង​។

បញ្ហាស្ថិតនៅត្រង់ថា រដ្ឋការវៀតណាខាងត្បូង ជាបន្តបន្ទាប់ ជាពិសេសគឺរដ្ឋការង៉ោ-ឌិនយៀម និង ង្វៀង-យ៉ាំង​ធីវ មិន​ដែល​ព្រម​ទទួល​ ស្គាល់​ខ្សែ​បន្ទាត់​ប្រេ​វីយេ​នោះ​ទេ​។ ពួកគេមិនសប្បាយចិត្ដ ត្រឹមតែបានកាន់កាប់កោះត្រល់ប៉ុណ្ណោះទេ គឺពួកគេ​ចង់​វាត​យក​កោះ​ខ្មែរ​ទាំង​ អស់ ដែល​នៅ​ជាប់​នឹង​ឆ្នេរ​ខេត្ដ​កំពត ដែលសំបូរដោយលោហធាតុដែក ថ្មកំបោរ Phosphate de chaux) សំរាប់ធ្វើជីរ និង​ស៊ី​ម៉ង់ ហើយ​និង​ «មាស​ខ្មៅ» ជា​មហា​សាល (ប្រេង​កាត)។

នៅក្នុងសៀវភៅ Histoire du Cambodge ដដែល ទំព័រ១២៣ លោក A. Dauphin-Meunier បានសរសេរថា៖ «ចំណែក​រដ្ឋា​ភិបាល​ព្រៃ​នគរ​ ​វិញ មិន​សប្បាយ​ចិត្ដ នឹង​ប្រើ​អំណាច​សង្កត់សង្កិនទៅលើជនជាតិខ្មែរ ៦០០.០០០នាក់ នៅដែនដីកូសាំង ស៊ីនប៉ុណ្ណោះទេ (កកន ៖ ជន​ជាតិ​ខ្មែរ​ ជា​ប្រជា​ជន​ភាគ​ច្រើន​នៅ​ដែន​ដីកូសាំងស៊ីន ម៉្លោះហើយមិនមែនមានតែ៦០០.០០ នាក់ប៉ុណ្ណោះទេ ពេលដែលបារាំង​ចាក​ចេញ​ទៅ លេខ​ចំនួន​ នេះ​ជា​ទង្វើ​ថ្ពិន​ភ្នែក​របស់​ពួក​រដ្ឋការ​យួនតែប៉ុណ្ណោះ) រដ្ឋការព្រៃនគរ ថែមទាំងទាមទារជាផ្លូវការ តាំងពីឆ្នាំ១៩៦០ នូវកោះ​សមុទ្រ​ខ្មែរ​ស្ទើរ​តែ​ ទាំង​អស់​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ខេត្ដកំពត»។

ទៅថ្ងៃមុខទៅ នៅក្នុងឆ្នាំ១៩៧៣ លោកប្រធានាធិបតីង្វៀង-យ៉ាំងធីវ នៃវៀតណាមខាងត្បូង ថែមទាំងបានបញ្ជូនម៉ារីន​យួន ទៅ​គំរាម​កំហែង​ ក្រុម​ហ៊ុន​ បារាំង Elf-Erap មិន​អោយ​រុក​រក​ប្រេងកាតនៅកោះសមុទ្រខ្មែរពូលូវវ៉ៃ។ នៅក្នុងពេល ជាមួយគ្នានោះ លោក​ធីវ​បាន​ប្រកាស​ថា៖​ «ត​ទៅ​អនា​គត ប្រទេស​កម្ពុជា នឹងធ្លាក់ទៅជាប្រទេសចំណុះវៀតណាម ត្រង់ក្រោមវៀតណាមណាមួយ ខាងជើង ឬ​ខាង​ត្បូង​នោះ​មិន​មែន​ ជា​រឿង​សំខាន់​ទេ​»​។ (កំនត់​របស់​លី-ឌៀប៖ កាល​ពី​ឆ្នាំ ២០០៤ ខ្ញុំ​បានចុះផ្សាយនូវឯកសារយ៉ាងសំខាន់មួយ ស្ដីអំពីការ​ប្រ​ជុំ​របស់​ពួក​យួន​សេរី​ នៅ​ទី​ក្រុង​សាន់​តា-អាណា រដ្ឋកាលី ហ្វ័រញ៉ា ក្រោមអធិបតេយ្យភាពរបស់លោកង្វៀង-កៅគី ដែលទើបវិលត្រលប់ពី​ទស្សន​កិច្ច​នៅ​ក្រុង​ហាន​ ណូយ​។ លោក​ង្វៀង-កៅ​គី បច្ចុប្បន្ន​មេ​ដឹក​នាំ​រដ្ឋាភិបាលក្រៅស្រុកយួនសេរីក្រុមទី២ (ក្រុមទី១ ដឹកនាំដោយលោក​ង្វៀង-ខាន់​) បាន​និយាយ​ ប្រាប់​ទៅ​អ្នក​គាំ​ទ្រ​ខ្លួន​ថា សូម​អោយពួកយួនសេរីបង្អន់ ឈប់ឆារឆៅពួករដ្ឋការបច្ចុប្បន្ន ពីព្រោះពួកគេកំពុងមានឥទ្ធិ ពល​កាន់​ក្ដាប់​លើ​ស្រុក​ ខ្មែរ​ទាំង​មូល ហើយ​នឹង​ទុក​ឱកាស​អោយពួកគេធ្វើកិច្ចការជាប្រយោជន៍ដល់ជាតិវៀតណាម ទាំងមូល។ «ពួក​ខ្មែរ​វា​គ្មាន​ដឹង​អ្វី​ទេ គឺ​ដូច​ជា​ត្រី​ ពុល​អញ្ចឹង កំពុង​សប្បាយ​ភ្លេច​ខ្លួន និងកំពុងខាំគ្នាវក់វី»។ លោកង្វៀង-កៅ គីនិយាយប្រាប់អង្គប្រជុំនៅក្នុងភោជនីយដ្ឋាន​មួយ ដែល​កិច្ច​ប្រជុំ​ នេះ​មាន​រយៈ​ពេល​ជិត​ភ្លឺ​។ នៅរាល់ពេលខ្ញុំនឹកដល់សំ ដីរបស់លោកង្វៀង-កៅគីនេះ ខ្ញុំមានការឈឺចាប់ក្នុងចិត្ដ​ខ្លាំង​ណាស់ ជា​ពិសេស​ក្រោយ​ ពេល​ខ្ញុំ​ក្រលេក​ឃើញ​ពួក​មេៗ​ខ្មែ រ (រួមទាំងស្ដេចផង) បាននាំគ្នាទាំងហ្វូងទាំងហ្វាយ ទៅផ្គាប់ផ្គុនយកចិត្ដយួន។ ការធ្វើ​សន្ធិ​សញ្ញា​បន្ថែម គឺ​ជា​ ទង្វើ​ដ៏​ឆោត ល្ងង់​ក្រៃ​លែង​នៃ​ថ្នាក់​ដឹក​នាំខ្មែរ (លោកហ៊ុន-សែនរហូតទាល់តែកន្ដៀតតាមខ្លួន យកសន្ធិសញ្ញាដែល​ខ្លួន​លប​ធ្វើ​នោះ ទៅ​ស៊ី​ញ៉េ ​ដល់​ផ្ទះ​ចៅ​ហ្វាយ​ឯ​ក្រុង​ហាណូយ​ទៅ​ទៀត) រួចហើយថែមពីលើនេះ បានទាំងប្រព្រឹត្ដនូវអំពើថោកទាបព្រៃ ផ្សៃ ដោយ​បាន​ធ្វើ​ការ​ឃ្លុំ​មាត់​ចាប់​ អ្នក​ជាតិ​និយម​ជា​ខ្មែរ​គ្នា​ឯង​យក​ទៅ​ញាត់​គុក​ច្រវ៉ាក់។ នេះហើយរឺ ការវង្វេងរបស់យើង?!)។

គិតទៅង្វៀង-យ៉ាំងធីវមានរិកពារព្រហើនកោងកាច ប្រហែលគ្នានឹង ផាំ-យ៉ាំងដុង (អាកុងដូចអាកា)។ ជន​ទាំង​ពីរ​នេះ​មិន​មែន​ត្រឹម​តែ​ចង់​បាន​ កោះ​ត្រល់ ឬ​កោះ​សេះ​ ឬ​ក៏​អាណា​ខេត្ដ​កំពតតែប៉ុណ្ណោះទេ ពួកវាមានគោលប្រាថ្នាលើទឹកដីកម្ពុជាទាំងមូល។

ចុះហេតុដូចម្ដេច បានជានៅក្នុងពេលបច្ចុប្បន្ន ដែលចូលហួសសតវត្សទី២០ ទៅហើយ ពោលគឺចូលដល់​ឆ្នាំ​២០០៦​ទៅ​ហើយ កម្ពុជា​ កណ្ដាល​របស់​យើង មិន​ឃើញ​បាត់​បង់​ទៅ​ណា​ទៅ?។ ផាំ-យ៉ាំងដុងបានលេបទឹកដីកម្ពុជាទាំងមូលនៅក្នុង ឆ្នាំ១៩៧៩… ហេតុ​អ្វី​វា​មិន​លេប​ រហូត​ទៅ?​។ ហេតុ​អ្វី​បាន​ជា​យួន​ត្រូវ​ខ្ជាក់​ទឹក​ដីខ្មែរកណ្ដាលមកវិញ កាលក្នុងឆ្នាំ១៩៨៧ ដោ យដកកងទ័ពរបស់​វា​ត្រលប់​ទៅ​វៀត​ណាម​ វិញ?​។ ប្រការ​ទាំង​នេះ​ គឺ​មក​ពីវាលេបមិនរួច វាត្រូវតែខ្ជាក់មកវិញដូច្នេះឯង!!..។ ពីថ្ងៃនេះតទៅ យួន​មាន​តែ​ខ្ជាក់​ប៉ុណ្ណោះ ឥត​មាន​លេប​ បាន​ជា​ថ្មី​ទេ​។ កាល​ណា​គេ​ជ្រុល​ជា​ខ្ជាក់ទៅហើយ គេ ត្រូវតែខ្ជាក់ទាំងអស់។ មុខមាត់របស់ផាំ-យ៉ាំងដុង មុន​ពេល​ស្លាប់ ជា​មុខ​មាត់​អភ័ព​ នៃ​ជន​បរា​ជ័យ ដែល​ត្រូវ​បង្វិល​ទ្រព្យ​សម្បត្ដិ​ដែលខ្លួនប្លន់គេអោយទៅគេវិញ!។

ចុះនៅពេលសព្វថ្ងៃនេះ យួនមានកោះត្រល់នៅក្នុងមាត់របស់វាទៅហើយ ម្ដេចក៏វាមិនលេបយកទៅ? ហ៊ុន-សែនជា​អាយ៉ង​របស់​យួន​ ស្រាប់ ព្រម​ទាំង​មាន​អំណាច​ច្រើន​ជាង​ស្ដេចទៅទៀត ចុះម្ដេចបានជាចាំបាច់ឆ្គេមឆ្គូមធ្វើសន្ធិសញ្ញាបន្ថែម «កុំ​អោយ​ខ្មែរ​ថា​ជា​របស់​ខ្មែរ​ ចំណែក​យួនថា​ជា​របស់​យួន» យោងតាមសំដីផ្ទាល់របស់ហេង-សំរិន??

សព្វថ្ងៃនេះ គេអាចមើលឃើញសញ្ញាច្បាស់ណាស់ ថាយួនកំពុងហារខ្ជាក់កោះត្រល់មកវិញ។ បើតាមយួន​ស្រលាញ់​កោះ​ត្រល់ វា​សុខ​ចិត្ដ​ អោយ​កោះ​នេះ​រលាយ​សាប​សូន្យ លិចលង់ទៅបាតសមុទ្រតែម្ដង ជាជាងបង្វិលត្រលប់អោយខ្មែរវិញ ចុះ​ហេតុ​អ្វី​បាន​ជា​យួន​អនុញ្ញាត​អោយ​ ខ្មែរ​នៅ​ភ្នំ​ពេញ​ដាក់​វិនិយោគ​ទុន សាងសង់វិមានវិស្សមកាលនៅកោះត្រល់? ខ្មែរជាជនល្ងង់ខ្លៅពិតមែន ប៉ុន្ដែ «លុយរកស៊ី)» វាង​វៃ​ឆ្លាត​ណាស់​ វា​មិន​ត្បុល​ទៅ​រស់​នៅ​កន្លែង​ណា​ ដែល​វាគ្មានអនាគតនោះទេ។ ប៉ុន្ដែសូមប្រយ័ត្នណ៎ា! កោះត្រល់ជាប់នឹងដែនដីខេត្ដ​កំពត​ពិត​មែន. ប៉ុន្ដែ​កោះ ​នេះ​ជា​និមិត្ដ​រូប​នៃ​ដែន​ដី​កម្ពុ​ជា​ក្រោម ដោយត្រូវយួនប្លន់យកទៅចំនួន២៩១ឆ្នាំមកហើយ ជាមួយនឹងខេត្ដពាម(ហាទៀង)។ កាល​ណា​យួន​ខ្ជាក់​ កោះ​ត្រល់ គឺ​យួន​កំពុង​ខ្ជាក់​ទឹក​ដី​កម្ពុជា​ក្រោមទាំងមូលមកអោយខ្មែរវិញ!។ ដើម្បីដឹងថា តើហេតុអ្វីយួនមាន ការតព្វកិច្ច​ចាំ​បាច់​ត្រូវ​តែ​ខ្ជាក់​កោះ មក​វិញ យើង​ត្រូវ​សិក្សា​វិភាគ​អំពី​ឯក​សារ​ប្រេវីយេ។

ប្រវត្ដិនៃខ្សែបន្ទាត់ប្រេវីយេ

នៅក្នុងសម័យអាណានិគមបារាំង ការចាប់ផ្ដើមដណ្ដើមកោះសមុទ្រនៅជាប់នឹងខេត្ដកំពត រវាងខ្មែ-យួន បានប្រព្រឹត្ដ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៣​ (មក​ទល់​ឥលូវ​នេះ​គឺ​ជិត​មួយ​សតវត្ស​ហើយ​)​។ តាមពិតគឺជាការដណ្ដើមគ្នារវាងរដ្ឋការបារាំងនៅកូសាំងស៊ីន ហើយ​នឹង​រដ្ឋការ​បារាំង​ប្រចាំ​ នៅ​ប្រទេស​កម្ពុជា​។ គួរ​កត់​សំគាល់​ថា ពួកគេមិនបានដណ្ដើមគ្នាអំពីកោះត្រល់ទេ…ដោយបារាំងទាំងសងខាង​បាន​ទុក​កោះ​ត្រល់​នៅ​ខាង​យួន​ ទៅ​ហើយ ដូច្នេះ​ខ្សែ​បន្ទាត់​ប្រេ​វីយេ​បាន​ធ្វើ​ឡើង ដោយមិនពាក់ពន់ នឹងកោះត្រល់ទេ… គឺសំដៅទៅលើកោះផ្សេងៗ ឯ​ទៀត​ទាំង​អស់ លើក​ លែង​តែ​កោះ​ត្រល់។ (កកន៖ សូម​មើល​ផែន ទីភ្ជាប់មកជាមួយនៅខាងចុងអត្ថបទ)។

«បញ្ហាបានចាប់ផ្ដើមឡើង ដោយមានការដាក់ពាក្យសុំប៉ាតង់កាន់កាប់ដីនៃកោះទាំងនេះ ដែលសំបូរដោយ​រ៉ែ​ថ្ម​កំបោរ​ និង​លោហ​ធាតុ​ដែក​។​ មិន​ដល់​មួយ​ខែ​ផង​អភិបាល​នៅ​ហា​ទៀង បាន​ទទួលសំបុត្រដាក់ពាក្យសុំចែកឡូត៍អន្ដូងរ៉ែចំនួន១៤ កន្លែង ដែល​ទាក់​ទង​នឹង​កោះ​ក្នុង​ឈូង​សមុទ្រ​តែ​ប៉ុណ្ណោះ​។

«ចំណែកលោកអភិបាលបារាំងនៅកំពតវិញ បានទទួលពាក្យសុំចែកឡូត៍ដីមួយដែលស្ថិតនៅកោះតាង»។ «ម៉្លោះ​ហើយ​ គឺ​ជា​ការ​ចាំ​បាច់​ ដែល​អាជ្ញា​ធរ​នៃ​ប្រទេស​ទាំង​ពីរត្រូវសំរេចថា តើទឹកដីកោះទាំងនេះ ជាកម្មសិទ្ធរបស់ទឹកដីខាងណា» (ដក​ស្រង់​ចេញ​ពីសៀវ​ភៅ Les Frontière du Cambodge par Sarin Chhak P.154។

នរណាក៏ដឹងដែរថា អាជ្ញាធរបារាំងនៅខាងយួនមានបុណ្យសក្ដិធំជាងបារាំងនៅខាងខ្មែរ ហើយក្នុង​ប្រការ​ចែក​កោះ​ទាំង​នេះ នៅ​ក្នុង​សហ ​ភាព​បារាំង​សែស​តែមួយ គេ​មិន​បាន​ប្រើ​ច្បាប់​អន្ដរជាតិឯនាទេ ចុះហេតុដូចម្ដេចបានជាទេសាភិបា លបារាំងប្រចាំ​នៅ​ទី​ក្រុង​ហាណូយ មិន​ បាន​ប្រមូល​កោះ​ទាំង​អស់​នេះ​ប្រគល់​ទៅ​អោយខាងយួនទៅ? តើមាននរណាឃាំងឃាត់??.

Brevie (1)ប្រការនេះ គឺ​បណ្ដាល​មក​ពី​អព្ភូត​ហេតុ​ដ៏​ជាក់​ស្ដែង​មួយ​ ខាង​ផ្នែក​បរិដ្ឋាន​ភូមិ​សាស្រ្ដ ដែល​បាន​ធ្វើ​អោយ​បារាំង​នៅ​ខាង​យួន មាន​សេច​ក្ដី​ភ័ន្ដ​ភាំង​ស្រ​លាំង​កាំង​អស់​រយៈ​ពេល​២៦​ឆ្នាំ (ពី​ឆ្នាំ​១៩១៣ ទៅ​១៩៣៩) ពោល​ គឺ​មាន​ដី​ជ្រោយ​វែង​អន្លាយ​កំពុង​តែ​ដុះ ហើយ​ដែល​ថ្ងៃ​ណា​មួយ អាច​បន្ដ​ភ្ជាប់​កោះ​ត្រល់​នៅ​នឹង​តំបន់​រាម (បើ​គេ​ពិនិត្យ​មើល​នៅ​លើ​ផែន​ទី​សព្វ​ថ្ងៃ ដែល​គេ​អាច​ទិញ​បាន​នៅ​ផ្សារ​បាយ័ន (ក្រុង​​ឡង​ប៊ិច) កោះ​ត្រល់​ស្ថិត​នៅ​ចំងាយ​ប្រ​មាណ​ ៤​គម.ប៉ុណ្ណោះ​ពី​កោះ​សេះ (សម័យ​ប្រេ​វី​យេ​ហៅ​ថា កោះ​ទឹក) ចំណែក​កោះ​សេះ​មាន​ចំងាយ​តែ ២គម ប៉ុណ្ណោះ​ពី កោះ​ថ្មី (ក្នុង​សម័យ​ប្រេ​វី​យេ​ហៅ​ថា​កោះ​កណ្ដាល)… ចំណែក​កោះ​ ថ្មី​នៅ​តំបន់​រាម​មាន​តែ​ចំងាយ​តែ​១គ.ម ប៉ុណ្ណោះ​មក​ដល់​សព្វ​ថ្ងៃ​ប្រហែល​ជា​ដុះ​ជាប់​គ្នា​ទៅ​ហើយ​។ នៅ​ចុង​ជន្លួញ​មួយ​ ទៀត​ផ្នែក​ខាង​ជើង​កោះ​ត្រល់​ឋិត​នៅ​ចំងាយ​១២​គ.ម ពី​ខេត្ដ​កំពត ចំណែក​កន្ទុយ​កោះ​ត្រល់ ដែល​ឋិត​នៅ​ខាង​ត្បូង​បំផុត មាន​ចំងាយ​៥០​គ.ម ពី​ខេត្ដ​ហា​ទៀង​។ ដូច្នេះ​រដ្ឋការ​យួន​ត្រូវ​ដួល​ដេក​ស្លាប់​ដូច​នាង​កង​រី​នៅ​ត្រើយ​ហា​ទៀង​នោះ​ហើយ.. ព្រោះ​ខំ​ហែល​ទឹក​យ៉ាង​ណា ក៏​តាម​រិទ្ធិ​សែន​មិន​ទាន់​នៅ​កោះ​ត្រល់​នោះ​ឯង!​។

នៅក្នុងសៀវភៅ «ព្រំដែននៃប្រទេសកម្ពុជា» របស់លោកសារិន-ឆាកដដែលនៅទំព័រ១៥៧ មានសេចក្ដី​រាយ​ការ​ណ៍របស់​នាយក​ក្រសួង​ សុរិ​យោ​ដី​នៅ​ភ្នំ​ពេញ​ដែល​ជា​ជាតិ​បារាំង ផ្ញើជូនលោករ៉េស៊ីដង់ ស៊ូបេរីយើរ កាលពីថ្ងៃទី៩ មករា ១៩១៤​ដែល​មាន​សេចក្ដី​ដក​ស្រង់​ដូច្នេះ​ថា​។

«ស្ថានភាពភូមិសាស្រ្ដនៃកោះទាំងនេះ ត្រូវចង់ភ្ជាប់ជាច្បាប់ធម្មជាតិទៅប្រទេសកម្ពុជា ដែលនៅទីនោះ គេ​អាច​ឃ្លាំ​មើល (សន្ដិ​សុខ)​ កោះ​ទាំង​នេះ​យ៉ាង​ងាយ​ស្រួល​ជា​ទី​បំផុត ព្រោះ​ជាកន្លែងដែលស្ថិតនៅមិនឆ្ងាយពីក្រុមអាជ្ញាធរខ្មែរ។

«នៅទីបំផុត ហើយរឿងនេះពុំមែនជារឿងតូចតាចទេ គឺនៅឆកទឹកសាប (នៅជាប់នឹងឆកវាលរេញ) មានដីដុះជារៀង រាល់​ឆ្នាំ ធ្វើ​ពី​ដី​ល្បប់​ ដែល​នាំ​មក​ដោយ​ព្រែក​ដែល​មាន​ឈ្មោះ​ថា ​ទឹកសាបដូចគ្នា។ ថ្ងៃមួយខ្ញុំបានដើរឆ្លងកាត់ទឹកនៅម្ដុំនោះ នៅ​ពេល​ទឹក​នាច បន្ទាប់​ពី​មាន​គ្រោះ ​ថ្នាក់​នាវា ទឹក​មាន​ជំរៅ ១.១០ម​តែ​ប៉ុណ្នោះ គឺនៅលើខ្សែក្រវាត់តែបន្ដិចបន្ដួច។ ម៉្លោះហើយគឺជារឿង​មួយ​ដ៏​ចំលែក​ខ្លាំង​ណាស់ ប្រសិន​ បើ​ថ្ងៃ​ណា​មួយ កោះ​កណ្ដាល (កោះថ្មី) ត្រូវបន្ដភ្ជាប់នឹងទឹ កដីកម្ពុជា ដោយសារដីដុះ ហើយមានឈ្មោះប្រែ​ត្រលប់​ថា ជា​ទឹក​ដី​កូសាំង​ទៅ​វិញ​ នោះ​ នៅ​ពេល​ដែល​ស្ថាន​ភាព​ភូមិ​សាស្រ្ដ ខ្ញុំសូមនិយាយម្ដងទៀតទៅចុះ តាំងពីការកទឹកកដី ជាពិសេសតាំងអំពីដើម​កំណើត​នៃ​កោះ​ទាំង​នេះ​ តែ​ម្ដង ហើយ​ថ្វី​បើ​មាន​ការ​រិប​អូសពីរដ្ឋការកូសាំងស៊ីនយ៉ាងណាក៏ដោយ គឺមានន័យថា តំបន់ទាំងនេះមានដំនើរភិន​ភាគ​លក្ខណៈ​ដែល​ត្រូវ​ ចង​ភ្ជាប់​ដោយ​ធម្ម​ជាតិ​ ជា​មួយ​នឹង​បូរណភាពទឹកដីនៃប្រទេសកម្ពុជា»។

(កកន ៖ នៅក្នុងប្រការច្បាប់អន្ដរជាតិសព្វថ្ងៃ កោះសមុទ្រដែលនៅចំងាយ២០ ម៉ៃល៍ពីប្រទេសណាមួយ ត្រូវ​គេ​ចាត់​ទុក​ថា ជា​សម្បត្ដិ​ ទ្រព្យ​នៃ​ប្រ​ទេស​នោះ​។ ដូច្នេះ​ទោះ​ជាមានខ្សែបន្ទាត់ប្រេវីយេក៏ដោយ ឬពុំមានប្រេវីយេក៏ដោយ កោះត្រល់​គឺ​ជា​ទ្រព្យ​សម្បត្ដិ​នៃ​ប្រទេស​ កម្ពុជា ហើយ​បើ​យួន​មិន​គោរព​ច្បាប់​ប្រេវីយេក៏ដោយ កោះត្រល់គឺជាទ្រព្យសម្បត្ដិនៃប្រទេសកម្ពុជា ហើយ​បើ​យួន​មិន​គោរព​ច្បាប់​ ប្រេ​វី​យេ ក៏​វា​ត្រូវ​តែ​គោរព​ច្បាប់​អន្ដរ​ជាតិ​ផង​ដែរ ពីព្រោះប្រទេសនេះ មិនអាចរស់នៅតែម្នាក់ឯងបានទេ!)។

បន្ទាប់ពីមានរបាយការណ៍នៃក្រសួងសុយោដីខាងលើ អស់ចំនួន២៥ឆ្នាំ ទើបបានលោកប្រេវីយេ ទេសា​ភិបាល​អិន្ឌូ​ចិន បារាំង​សែស​ប្រចាំ​ នៅ​ទី​ក្រុង​ហា​ណូយ ធ្វើ​សេចក្ដី​សំរេច​ទាក់​ទងនឹងកោះខ្មែរ ទាំងអស់នៅជាប់នឹងឆ្នេរកំពត។ នៅពេល នោះ គឺលោក​អគ្គ​ទេ​សា​ភិបាល​បារាំង​ ប្រេ​វី​យេ ទាល់​តំរិះ​អស់​សង្ឃឹម​ក្នុង​ប្រការ​យ៉ាងណា យកកោះខ្មែរទាំងអស់ជាប់នឹ ងខេត្ដកំពត ដោយរាប់ទាំង​កោះ​ត្រល់​មួយ​ផង​ដែរ​ យក​ ទៅ​ប្រគល់​អោយ​យួន​ជា​ផ្លូវ​ការ​។

លិខិតនៃអគ្គទេសាភិបាល ចុះថ្ងៃ៣១ មករា ១៩៣៩ ទីចំនាត់ការនៃកិច្ចការណ៍សាធារណៈ No 867-API (កកន៖ លិខិត​នេះ បាន​ចុះ​ផ្សាយ​ទាំង​ ស្រុង​នូវ​សៀវ​ភៅ «ព្រំដែន​នៃ​ប្រ​ទេស​កម្ពុ​ជា» ដដែល​នៅ​ទំព័រ២០៧)។

កម្មវត្ថុ

កោះទាំងឡាយក្នុងឈូងសមុទ្រសៀម
ទីក្រុងហាយណូយ ថ្ងៃទី៣១ មករា ១៩៣៩
អគ្គទេសាភិបាលនៃអិន្ឌូចិន
ជំរាបមកទេសាភិបាលកូសាំងស៊ីន នៅទីក្រុងព្រៃនគរ

«ខ្ញុំមានកិត្ដិយសនឹងបញ្ជូនពត៌មានអោយបានជ្រាបថា ខ្ញុំទើបនឹងបានពិនិត្យសើរើឡើងវិញ អំពីបញ្ហានៃកោះ​ទាំង​ឡាយ នៅ​ក្នុង​ឈូង​សមុទ្រ​ សៀម ហើយ​ដែល​កម្ម​សិទ្ធ​កាន់​កាប់​ត្រួតត្រាត្រូវបានប្រជែងដណ្ដើមគ្នា រវាងប្រទេសកម្ពុជានិងរដ្ឋ ការកូសាំងស៊ីន

«សភាពការណ៍ហ្វូងកោះទាំងនេះ ដែលស្ថិតនៅរាយប៉ាយ នៅតាមបន្ដោយជួរនៃឆ្នេរសមុទ្រខ្មែរ ហើយដែលមាន​កោះ​ខ្លះ ស្ថិត​នៅ​ស្រប​ ជាប់​នឹង​ត្រើយ​ប្រ​ទេស​ខ្មែរ​តែ​ម្ដង រហូតដល់មានដីដុះរាំងគោក ដែលកំពុងតែប្រព្រឹត្ដទៅក្នុងពេលស ព្វថ្ងៃ ហើយដែល​តំរូវ​អោយ​កោះ​ទាំង​ នេះ ត​ភ្ជាប់​ទៅ​នឹង​ត្រើយ​នៃ​ប្រ​ទេស​កម្ពុជាតែម្ដងក្នុងអនាគតដ៏ខ្លី គឺប្រទាញអោ យមានលក្ខណៈចាំបាច់ដ៏សម​រម្យ យោង​​តាម​សភាព​ការ​ភូមិ​ សាស្រ្ដ ដែល​តំរូវ​អោយ​កោះ​ទាំង​នេះ មាន​ការពឹងពាក់ទៅ លើរដ្ឋការនៃប្រទេសចុងក្រោយនេះ(កម្ពុជា

ខ្ញុំមានយោបល់ថា មិនអាចបន្ដសភាពការណ៍សព្វថ្ងៃ ដែលជំរុញអោយប្រជាជនដេលរស់នៅលើកោះទាំងនេះ អោយ​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​ ដោយ​វាង​តាម​ជួរ​ទឹក​ដី​ខ្មែរ ដើម្បី​ធ្វើ​ការទាក់ទងជាមួយនឹងរដ្ឋការកូសាំងស៊ីននោះទៀតទេ។ «ក្នុងប្រការនេះ ខ្ញុំ​បាន​សំរេច​ថា កោះ​ទាំង​ឡាយ​ ដែល​ស្ថិត​នៅ​ខាង​ជើង​ខ្សែ​បន្ទាត់​មួយ ដែលចាកចេញពីមុខត្រង់(Ligne penpendiculaire) ដែលចាកចេញ​ពី​ព្រំ​ដែន​កម្ពុជា-កូសាំង​ស៊ីន​ ហើយ​បង្កើត​ជា​មុម​ ១៤០​អង្សារ ជា​មួយ​នឹង​ខ្សែទិសព្រួ ញខាងជើង (Le Nord du Méridien) ស្របតាមផែនទីដែលភ្ជាប់​មក​ជា​មួយ​នេះ​។​ (កកន ៖ សូម​សិក្សា​អំពី​ផែនទីនៃបន្ទា ត់ប្រេវីយេ ដែលមានបោះពុម្ពផ្សាយនៅក្នុងសៀវភៅ «ព្រំប្រទល់នៃប្រទេសកម្ពុជា» ដដែល​នៅ​ពីរ​ទំព័រ​ ចុង​ក្រោយ​បំផុ ត​ដែល​មាន​ចំណង​ជើងថា ព្រំដែនកម្ពុជា-កូសាំងស៊ីន -ស្របតាមកំនត់លេខ 867-API ចុះថ្ងៃ៣១-១-៣៩ របស់​អគ្គ​ទេ​សា​ភិបាល​ ខ្នាត​បង្រួម​ ១/៥០០.០០០)។ ខ្ញុំ​សំរេច​ថា កោះ​ទាំងឡាយ ដែលស្ថិតនៅខាងជើងនៃខ្សែបន្ទាត់នេះ គឺត្រូវកាន់កាប់ ដោយ​ក្រសួង​រដ្ឋការ​នៃ​ប្រ​ ទេស​កម្ពុ​ជា​។ រដ្ឋ​បាល​នៃ​ប្រូ​តិច​តូរ៉ា (ក្រសួងរដ្ឋការ បារាំង ប្រចាំនូវ ប្រទេសកម្ពុជា) ជាពិសេស ក្រសួងប៉ូលិស ត្រូវ​ទទួល​ខុស​ត្រូវ​ទៅ​កោះ​ ទាំង​នេះ​។

(កកន ៖ យោងតាមសេចក្ដីខាងលើនេះ ខ្សែបន្ទាត់ប្រេវីយេអិតមានពីរទេ គឺមានតែមួយ។ គឺជាខ្សែបន្ទាត់ដែលបង្កើត​ជា​មុម​ត្រង់ ជា​មួយ​ នឹង​ខ្សែ​ព្រំ​ដែន​កែប-ហា​ទៀត ហើយដែលចាកចេញត្រង់ភ្លឹង ឆ្ពោះទៅកណ្ដាលសមុទ្រ។បើយើងយ ល់ថា អត្ថ​បទ​របស់​លោក​ប្រេ​វី​យេ​មិន​ ច្បាស់​លាស់ តែ​ផែន​ទី​របស់​គាត់​ច្បាស់​លាស់​ណាស់ ខ្សែបន្ទាត់ប្រេវីយេ ជាខ្សែ បន្ទាត់ត្រង់ភ្លឹង អិតមានបត់បែន​ទេ គឺ​បាន​សេចក្ដី​ថា ខ្សែ​ បន្ទាត់​បត់​បែន​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ ជាទង្វើរបស់យួន។ ខ្សែបន្ទាត់ប្រេវីយេ គឺចែកទឹកដីកោះត្រល់ មក​អោយ​ខ្មែរ ចំណែក​ខ្សែ​បន្ទាត់​ របស់​យួន ត្រូវ​វាង​ ឬ​កុង​កោះ​ត្រល់​ផ្នែក​ខាង​ជើង ដើម្បីកេវយកកោះត្រល់ មកអោយខាងយួនវិញ។ នេះគឺ​ជា​ការ​លួច​ប្លន់​ទាំង​កណ្ដាល​ ថ្ងៃ​ត្រង់​ពី​សំណាក់​ជន​ជាតិ​យួន​។ ប៉ុន្ដែតើមានអន្ដរជាតិ ឯណាសុខចិត្ដទទួលស្គាល់ ខ្សែបន្ទាត់មួយដែល​បង្កើត​ជា​មុម​ត្រង់ (Une ligne perpendicul- aire) ហើយ​ដែល​ចេះ​បត់​បែន​តាម​ទំនើង​ចិត្ដ​នោះ?)​។

Brevie youn

(កកន ៖ លោក​អគ្គ​ទេ​សា​ភិបាល​ប្រេ​វី​យេ ក៏​បាន​សរ​សេរ​លិខិត​ត​ទៅ​ទៀត​ថា៖ «កោះ​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ខាង​ត្បូង​បន្ទាត់ ដោយ​រាប់​កោះ​ភូកុក​ទាំង​មូល​ផង (កោះ​ត្រល់) គឺ​នៅ​បន្ដ​ទទួល​ចំណាត់​ការ​ពី​រដ្ឋ​បាល​កូសាំង​ស៊ីន​។ គេ​ត្រូវ​យល់​ថា ខ្សែ​បន្ទាត់​​ព្រំ​ដែន ដែល​ទើប​រៀប​ចំ​ខាង​ក្រោយ​នេះ ត្រូវ​វាង​កោះ​ភូកុក​ផ្នែក​ខាង​ជើង ចំងាយ​ ៣គ.ម ពី​ជ្រុង​ចុង​ជ្រោយ​បំផុត​នៃ​កោះ​នេះ»​។ (កកន៖ ត្រង់​កន្លែង​នេះ លោក​ប្រេ​វី​យេ​បាន​សរ​សេរ​ញាំ​ត្រណោត​ពិត​មែន ពី​ព្រោះ​លោក​មិន​ទាន់​ដាច់​ចិត្ដ​ ប្រគល់​កោះ​ត្រល់​នេះ​មក​ខ្មែរ​វិញ​ភ្លាម​ ដោយ​ហេតុ​ថា​ ពេល​ដែល​លោក​ឧត្ដម​នាវី De la Grandière បាន​ទទួល​កោះ​ត្រល់​ពី​ដៃ​យួន គឺ​បាន​ទទួល​ជា​មួយ​គ្នា​នឹង​ខេត្ដ​ពាម ហើយ​នឹង​ខែត្រ​ដទៃ​ទៀត​នៃ​ដែន​ដី​កម្ពុ​ជា​ក្រោម​។ ដូច្នេះ​កោះ​ត្រល់​ ជា​និមិត្ដ​រូប​ នៃ​កម្ពុ​ជា​ក្រោម​ទាំង​មូល បើ​បារាំង​សំរេច​ចិត្ដ​អោយ​កោះ​ត្រល់​ មក​កម្ពុជា​វិញ​នៅ​ពេល​នោះ កោះ​ត្រល់​ នឹង​ក្លាយ​ទៅ​ជា​ទំពក់​ សំរាប់​ទាក់​ទាញ​យក​ខេត្ដ​ដី​ក្រោម​ទាំង​អស់ អោយ​វិល​ត្រលប់​មក​ជា​កម្ពុជា​កណ្ដាល​។ ប៉ុន្ដែ​លោក​ប្រេ​វី​យេ​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​ព្រំ​ដែន​ទាំង​ពីរ​នេះ មួយ​ជា​ខ្សែ​បន្ទាត់​ត្រង់ មួយ​ទៀត​បត់​បែន ជុំវិញ​ផ្នែក​ខាង​ជើង​នៃ​កោះ​ត្រល់​ គឺ​ជា​ខ្សែ​បែង​ចែក​បណ្ដោះ​អាសន្ន សំរាប់​សំរួល​កិច្ច​ការ​ប៉ូលិស​តែ​ប៉ុណ្ណោះ​។ ពោល​ខ្សែ​ព្រំ​ដែន​ទាំង​ពីរ​ មិន​ត្រូវ​យក​ជា​រៀង​រហូត​បាន​ឡើយ សំរាប់​ចែក​កូ​​សាំង​ស៊ីន)​។

ជាបន្ដមកទៀតលោកប្រេវីយេបានសរសេរថា៖ «អំណាចរដ្ឋបាល និង ក្រសួងប៉ូលិសនៅលើកោះទាំងអស់នេះ នឹង​ត្រូវ​បែង​ចែក​ យ៉ាង​ច្បាស់​លាស់ រវាង​កូសាំង​ស៊ីន​ នឹង​កម្ពុ​ជា ដើម្បី​ចៀស​វាង​ការ​ត​វ៉ា​គ្នា​ទៅអនាគត។ (កកន៖ ខ្សែបន្ទាត់ប្រេ​វី​យេ​មាន​ពីរ​ដូច្នេះ តើ​គេ​ចៀស​​វាង​​ម្ដេច​​នឹង​​កើត​​ទៅ​?)​។

(កកន ៖ «គេត្រូវយល់ផងដែរថា ចំណាត់ការនេះធ្វើឡើងសំរាប់តែរដ្ឋបាល និងក្រសួងប៉ូលិស ចំណែក​បញ្ហា​នៃ​​កម្ម​សិទ្ធិ​ទឹក​ដី ត្រូវ​លើក​ព្យួរ​ ទៅ​ថ្ងៃ​ក្រោយ​ទាំង​ស្រុង​។ សូម​លោក​មេត្ដា​រៀបចំយ៉ាងណា អោយសេចក្ដីសំរេចរបស់ខ្ញុំទទួលការអនុវត្ដន៍ភ្លាមមួយរំពេជ។
សូម​លោក​បញ្ជូន​ដំណឹង​មកខ្ញុំវិញផង ថាបានទទួលសំបុត្រនេះ។

  ហត្ថលេខា ប្រេវីយេ

នៅទីបំផុតទៅ… លោកប្រេវីយេបានបញ្ជាក់អះអាងថា ខ្សែបន្ទាត់ប្រេវីយេ មិនមែនជាគំនូសព្រំដែនបែងចែក​ទឹក​ដី​ឡើយ ម៉្លោះ​ហើយ​ការ ​បែង​ចែក​ទឹក​ដី​រវាង​ខ្មែរ-យួន ត្រូវ​គិត​សើរើឡើងវិញទាំងអស់ទៅថ្ងៃក្រោយ។ យើងមានចំងល់ថា បើការចែក​ក្រសួង​គ្រប់​គ្រង​រដ្ឋ​បាល ហើយ​និង​ក្រសួង​ប៉ូ​លិស ពុំ​មែន​ជា​ការ​ចែក​ដី​ទេ​នោះ តើ​ជាអ្វីទៅវិញ យួនត្រូវប្រឈមមុខបរាជ័យពីរយ៉ាង៖

ទី១. យួនត្រូវជ្រើសរើសបន្ទាត់ប្រេវីយេ ដែលជាខ្សែបន្ទាត់ត្រង់ បើពុំនោះសោតទេ អិតមានអន្ដរជាតិឯណា​ទទួល​ស្គាល់​ចុះ​ចូល​រក​ស៊ី​ជា​ មួយ​យួន​ទេ​។ នៅ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​យួន​ត្រូវការអនុលោមជាមួយអន្ដរជាតិ ជាពិសេសប្រទេ សយួនដ៏ក្រីក្រ ត្រូវ​ការ​យ៉ាង​របៀប​ដាច់​ដាប​ បំផុត នូវ​ប្រាក់​វិនិ​យោគ​ទុន​មក​ពី​ប្រ​ទេស​ធំ​ៗ មានអឺរុប, កាណាដា, ជប៉ុន, ស ហរដ្ឋអាមេរិក។ ក្នុងប្រការនេះ​យួន​ត្រូវ​ពុះ​ចែក​ ៣/៤​ឬ ៤/៥​ នៃ កោះ​ត្រល់​មក​ខ្មែរ​វិញ ដើម្បី​អោយ​ខ្សែ​បន្ទាត់​ប្រេវីយេ មានតំលៃជាប្រវត្ដិសាស្រ្ដ
ទី២.ឬមួយយួនត្រូវទទួលស្គាល់ច្បាប់អន្ដរជាតិ ដែលបែងចែងថា កោះសមុទ្រដែលនៅចំងាយ២០ ម៉ៃល៍​ពី​ប្រទេស​ណា​មួយ ត្រូវ​ចាត់​ទុក​ ជា​កម្ម​សិទ្ធ​នៃ​ប្រទេស​នោះ​។ នៅ​ក្នុង​ប្រការ​ចុង​ក្រោយ​នេះ យួនត្រូវបាត់បង់ទឹកដីកោះត្រល់ទាំ ងមូល ចំណែក​ការ​លាត​សន្ធឹង​ផ្ទៃ​ទឹក​ចំនួន​២០​ម៉ៃល៍ ដែល​នៅ​ជុំ​វិញ​កោះ​ត្រល់ ត្រូវ​ចាត់​ទុក​ថា​ជា​ផែន​សមុទ្រ​ខ្មែរ។
 ប្រភពឯកសារ៖មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ដោយសុទ្ធ ប៉ូលីន ថ្ងៃទី១ មិនា ២០០៦ / ថ្ងៃសៅរ៍ ទី6.កក្កដា 2013.ម៉ោង 11:32

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks