Sunday, September 14, 2014
ភ្ជុំបិណ្ឌឆ្នំានេះ ចង់ទៅលេងកម្ពុជាក្រោម -------------------------------------------------------- ១. ភ្ជុំបិណ្ឌឆ្នំានេះក្នុងចិត្តគួចប៉ង ចង់ទៅលេងម្តងដីនាយសមុទ្រ អោយស្គាល់ដីសណ្តរល្អបំផុត ទៅជ្រោយសមុទ្រ ជ្រោយកម្ពុជា ។ ២. ទៅលេងស្រះគូ ខេត្តព្រះត្រពំាង ព្រែកឬស្សី ឃ្លំាង ខេត្តព្រះសួគ៌ា រួចមកកោះគង ផ្សារដែក ជុំគ្នា ហើយនំាមីងមា ទៅរោងដំរី ។ ៣. មកលេងកំពង់គោ ជាប់ស្វាយរៀង រួចឆ្លៀតចូលឆៀងលេងកំពង់ឬស្សី ទៅព្រៃនគរ វត្តច័ន្ទរង្សី កំពង់ក្របី ក៏ទៅលេងដែរ ។ ៤. ទៅ ទួលតាមោក ឆ្ពោះមកអូកាប់ លង់ហោរដីល្បាប់ មកមើលវាលស្រែ រួចមកខេត្តមេស ពាមបារាជដែរ ដើរមើលស្រីខ្មែរ ស្រស់ដូចកិន្នរ ។ ៥. ដល់ថ្ងៃភ្ជុំធំ មកលេងខេត្តពាម រួចបន្តភ្លាម មកក្រមួនស ពលលាវ ទឹកខ្មៅ សមុទ្រឆ្នេរល្អ រួចហើយបន្ត មកលេងមាត់ជ្រូក ។ >>>>>>>>>>>>>>>>>>> និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment